ភាគ៩៖ តើអ្វីទៅជាបណ្ដាញយុវជនរបស់គណបក្សប្រជាជនកម្ពុជា កូចាម៉ា (KOJAMA)?
តើបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាយុវជនបក្សក្រៅប្រទេស យកធនធានបានមកពីអ្វីទៅជួយឧបត្ថម្ភ? ក្នុងភាគទី៩ លោក ហាស់ សាន សូមពិនិត្យមើលរបៀបរៀបចំនៅអាស៊ី និងអាស៊ីអគ្នេយ៍ ហើយមនុស្សបែបណាគ្រប់គ្រងត្រួតត្រាបណ្ដាញក្រៅប្រទេសទាំងនោះ។
គណបក្សប្រជាជនកម្ពុជា បានពង្រីកបណ្ដាញសាខារបស់ខ្លួនទៅខាងក្រៅប្រទេស ដោយប្រើធនធានបានមកពីការគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងសេដ្ឋកិច្ចក្នុងផ្ទៃប្រទេស ហើយបែងក្រឡាចែកចាយទៅឲ្យកូនចៅ...
ព័ត៌មានថ្មីៗ
បទវិភាគ
វិភាគ៖ តើយោធាចិនខ្លាំងដល់កម្រិតណាដែលធ្វើឲ្យមហាអំណាចយោធាអាមេរិកបារម្ភ?
ចិនមិនធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនដូចអាមេរិក និងសម្ពន្ធមិត្តអាមេរិកនោះទេ។ នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ កងទ័ពចិន ចូលពាក់ព័ន្ធផងដែរ តែមិនចេញមុខចំហនោះទេ។ យ៉ាងណាក៏ដោយ កងទ័ពចិនស្លាប់ច្រើនជាងកងទ័ពកូរ៉េខាងជើងទៅទៀត។
ក្រៅពីនេះ...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
ក្ដីសង្ឃឹមចុងក្រោយនៃសន្តិសុខតំបន់អាស៊ានលើជម្លោះសមុទ្រចិនខាងត្បូង ខណៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២
កិច្ចព្រមព្រៀងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងចិន ចងភ្ជាប់ភាពរឹងមាំនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង បានក្លាយជាការធ្វើតេស្ដអំណាចនៃកម្លាំងសាមគ្គីគ្នានៃសមាគមអាស៊ាន និងលទ្ធភាពនៃការគ្រប់គ្រងសន្តិសុខក្នុងតំបន់។
មានការលើកឡើងថា ក្រមប្រតិបត្តិនេះវាគួរចេញជារូបរាងយូរណាស់មកហើយ ប៉ុន្តែបែរជាមិនងាយកើតរូបរាងទៅវិញ។ មជ្ឈដ្ឋានខ្លះថានេះជាក្ដីសង្ឃឹមចុងក្រោយហើយរបស់អាស៊ាន ដើម្បីធានានូវប្រសិទ្ធភាពនៃការដោះស្រាយជម្លោះ ប៉ុន្តែមានរឿងជាច្រើនទៀតដែលកិច្ចព្រមព្រៀងនេះមិនអាចកើតចេញរូបរាងមកទល់នឹងពេលនេះ។
អាស៊ានបានតស៊ូអស់រយៈពេល ២០ឆ្នាំមកហើយ ដើម្បីទាញចិនឱ្យមកចូលក្នុងក្រមប្រតិបត្តិមួយនេះ ហើយការចរចាចេះតែជាប់គាំង។ កាលពីសប្ដាហ៍មុន ប្រធានអាស៊ានប្រចាំឆ្នាំ២០២១ គឺប្រទេសព្រុយណេ បានចេញសេចក្ដីថ្លែងការណ៍មួយដែលសង្កត់ធ្ងន់ទៅលើតម្រូវការនៃការលើកកម្ពស់ការប្រព្រឹត្តទៅនៃបរិយាកាសនៃការចរចាអំពីក្រមប្រតិបត្តិសមុទ្រ។
នេះជាការចង្អុលបង្ហាញពីការកើនឡើងនូវការមិនពេញចិត្តលើការពន្យារពេល ខណៈមានការលុកលុយពីមហាអំណាចមួយក្នុងតំបន់ដែលចង់សំដៅទៅលើប្រទេសចិន។
គេដឹងថាមានឧបសគ្គគួរឱ្យខ្លាចដែលធ្វើក្រមប្រតិបត្តិសមុទ្រមួយចេញមិនរួច ដោយសារវិសាលភាពភូមិសាស្ត្រតំបន់នៃការដោះស្រាយជម្លោះដែនទឹកដោយផ្អែកលើលក្ខន្តិកៈច្បាប់ ឬដោយតួអង្គទីបី ដែលបញ្ហានេះនៅតែនៅឆ្ងាយ និងទៅមិនដល់ ព្រោះតែសមាជិកអាស៊ានខ្លះពុំមានឆន្ទៈ ខណៈសមាជិកអាស៊ានខ្លះទៀតមានឆន្ទៈ...
អាមេរិកនៅតែឈរលំដាប់ទី១នៃអំណាចយោធាពិភពលោក ខណៈចិននៅតែទី៣ តែតៃវ៉ាន់ហក់ឡើងទី២២
អំឡុងមួយទសវត្សចុងក្រោយនេះ គេសង្កេតឃើញមានការរត់ប្រណាំងសព្វាវុធយ៉ាងខ្លាំង ហើយជាពិសេសនៅបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រទេសក្នុងតំបន់នេះដែលត្រូវបានកត់សម្គាល់ថា រត់ប្រណាំងសព្វាវុធយ៉ាងខ្លាំងនោះមានចិន ឥណ្ឌា តៃវ៉ាន់ កូរ៉េខាងជើង ជប៉ុន ប៉ាគីស្ថាន និងកូរ៉េខាងត្បូង។ ប៉ុន្តែប្រទេសដែលកត់សម្គាល់ពិសេសជាងគេក្នុងការបង្កើនកម្លាំងវិស័យការពារជាតិរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយនេះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសចិន និងដែនកោះតៃវ៉ាន់។
ដែនដីពីរនេះកំពុងតែបង្ហាញកម្លាំងសព្វាវុធដាក់គ្នាយ៉ាងសម្បើម គឺនៅសល់តែពេលវេលានៃការផ្ទុះសង្គ្រាមកើតឡើងតែប៉ុណ្ណោះ។ យ៉ាងណាមានតែចិនមួយគត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលខិតខំពង្រីកកម្លាំងយោធារបស់ខ្លួនយ៉ាងសម្បើម ដើម្បីធ្វើឱ្យមានអនុត្តរភាពគ្របដណ្ដប់លើបណ្ដាប្រទេសក្នុងតំបន់។ ទាំងចិន និងតៃវ៉ាន់ តែងតែធ្វើសមយុទ្ធសំញែងដាក់គ្នា ជាពិសេសចិន ធ្វើសមយុទ្ធញឹកញាប់ជាងតៃវ៉ាន់ គឺដើម្បីគាបសង្កត់ដែនកោះមួយនេះឱ្យមកនៅក្រោមដំបូលរបស់ទីក្រុងប៉េកាំង។
ចំណែកឯកូរ៉េខាងជើងឯណោះវិញតែងតែធ្វើការសាកល្បងកាំជ្រួចផ្លោងជាញឹកញាប់គំរាមកំហែងប្រទេសកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិកដែលមាននៅលើទឹកដីកូរ៉េខាងត្បូង។
ចុងក្រោយនេះ ចិនបានបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនដែលហក់ឡើងរហូតដល់ទៅ...
តៃវ៉ាន់ពង្រីកការហ្វឹកហ្វឺនកងទ័ពបម្រុងក្នុងស្ថានភាពត្រៀមសង្គ្រាមលុកលុយពីចិន
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២ ខែវិច្ឆិកា នេះថា ក្រសួងនឹងជំរុញការហ្វឹកហ្វឺនកងទ័ពបម្រុងបន្ថែមទៀតនៅឆ្នាំក្រោយ ដែលរួមទាំងការពង្រីកការធ្វើសមយុទ្ធប្រយុទ្ធ និងបាញ់ ខណៈចិនបានបង្កើនសកម្មភាពយោធានានានៅជិតដែនកោះមួយនេះកាន់តែខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Strait Times ដែលបានចុះផ្សាយនៅថ្ងៃទី២ វិច្ឆិកា។
កោះតៃវ៉ាន់ដែលបានផ្ដាច់ខ្លួនពីចិនប៉េកាំងតាំងពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩ ត្រូវបានបក្សកុម្មុយនីស្តចិនអះអាងប្រាប់ពិភពលោកថា ជាអាណាខេត្តមួយរបស់ចិន ទោះកាលៈទេសៈណាក៏ដោយ។
ភាពតានតឹងរវាងដែនកោះតៃវ៉ាន់ និងប្រទេសចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈចិនបានព្យាយាមបង្កើនសម្ពាធយោធាគាបសង្កត់តៃវ៉ាន់ខ្លាំងឡើងៗ។ សកម្មភាពយោធារបស់កងទ័ពអាកាសចិន គឺការបញ្ចេញយន្តហោះរាប់សិបគ្រឿងម្ដងៗឱ្យហោះចូលក្នុងដែនអាកាសតៃវ៉ាន់។
រយៈពេល ២ថ្ងៃមកនេះ...
វិភាគ៖ តើយោធាចិនខ្លាំងដល់កម្រិតណាដែលធ្វើឲ្យមហាអំណាចយោធាអាមេរិកបារម្ភ?
ចិនមិនធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនដូចអាមេរិក និងសម្ពន្ធមិត្តអាមេរិកនោះទេ។ នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ កងទ័ពចិន ចូលពាក់ព័ន្ធផងដែរ តែមិនចេញមុខចំហនោះទេ។ យ៉ាងណាក៏ដោយ កងទ័ពចិនស្លាប់ច្រើនជាងកងទ័ពកូរ៉េខាងជើងទៅទៀត។
ក្រៅពីនេះ ចិនធ្លាប់ធ្វើសង្គ្រាមធំៗជាមួយនឹងឥណ្ឌាចំនួនពីរលើក គឺនៅឆ្នាំ១៩៦២ និងឆ្នាំ១៩៦៧ គឺសង្គ្រាមព្រំដែន។ ចាប់ពីពេលនោះ កងទ័ពចិន និងឥណ្ឌាប៉ះគ្នាជាញឹកញាប់ ប៉ុន្តែពុំដែលមានសង្គ្រាមជាទ្រង់ទ្រាយធំជាមួយឥណ្ឌាដូចកាលពីទសវត្សឆ្នាំ១៩៦០ នោះទេ។ ចំពោះជាមួយប្រទេសរុស្ស៊ី វិញ ក៏កងទ័ពចិនធ្លាប់ប៉ះជាមួយនឹងកងទ័ពរុស្ស៊ីផងដែរ ដែលគេហៅថាជម្លោះព្រំដែន គឺនៅឆ្នាំ១៩៦៩។ សង្គ្រាមនៅពេលនោះមានរយៈពេល...
ក្រុមហ៊ុន Facebook ប្ដូរឈ្មោះថ្មីថា Meta
ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ថា ឈ្មោះសាជីវកម្ម ឬក្រុមហ៊ុនមេនៃទម្រង់បណ្ដាញសង្គមរបស់ខ្លួន នឹងត្រូវប្ដូរទៅជា Meta។
លោកអះអាងថា ការផ្លាស់ប្ដូរនេះគឺដើម្បីផ្ដោតលើចក្ខុវិស័យ Metaverse ក៏ប៉ុន្ដែទង់និមិត្តសញ្ញា និងកម្មវិធី Facebook ដែលប្រើដោយមនុស្សជិត ៣ពាន់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ខែ នឹងនៅតែរក្សាឈ្មោះដដែល។
ថ្លែងនៅក្នុងសន្និសីទរបស់ក្រុមហ៊ុន លោក Zuckerberg បាននិយាយថា វាដល់ពេលហើយក្នុងការកែលំអអត្តសញ្ញាណរបស់សាជីវកម្ម...

