មន្រ្តីជាន់ខ្ពស់នៃក្រសួងធម្មការនិងសាសនា កាលពីថ្ងៃសុក្របានហៅព្រះតេជគុណប៊ុត ប៊ុនតិញស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ថា ជាសង្ឃចោរជាសង្ឃក្លែងភេទ ហើយបួសដើម្បីបំផ្លាញសាសនារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។ សាព័ត៌មានដែលស្និទ្ធនឹងលោកហ៊ុន សែនបានដកស្រង់សំដី អ្នកនាំពាក្យក្រសួងធម្មការលោកសេង សុមុនីចុះផ្សាយថាថ្នាក់ដឹកនាំព្រះសង្ឃនៅកម្ពុជានឹងមានវិធានការតាមធម៌វិន័យ មុននឹងបន្តឲ្យក្រសួងធម្មការនិងសាសនា ដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការដើម្បីចាត់វិធានការចំពោះបុគ្គលសង្ឃអង្គនេះ។វិធានការរបស់ក្រសួងធម្មការនិងសាសនា ធ្វើឡើងបន្ទាប់ពីព្រះតេជគុណប៊ុតប៊ុនតិញផ្តល់បទសំភាសន៍មួយដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ខែកុម្ភៈថាព្រះមហាក្សត្រខ្មែរបានសោយទឹកនោមរបស់ជនជាតិវៀតណាម ដោយសារជនជាតិវៀតណាមខុសច្បាប់ជាច្រើនបាននាំគ្នាបន្ទោរបង់ដាក់ទន្លេហើយទាំងសេ្តច ទាំងនាយករដ្ឋមន្រ្តីទាំងនាមឺុនកំពុងនាំគ្នាផឹកទឹកទន្លេនោះទាំងអស់គ្នា។ ក្រសួងធម្មការនិងសាសនាគ្រោងដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំងព្រះតេជគុណប៊ុតប៊ុនតិញពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលនឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លានដល់១០លានរៀល។ ព្រះតេជគុណប៊ុតប៊ុនតិញដែលកំពុងមានវត្តមានក្នុងសហរដ្ឋអាមេរិកមានថេរដីកាប្រាប់ក្រុមអ្នកសាព័ត៌មានថា រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមប្រើវិធីរកលុយថ្មីតាមរយៈការប្តឹងទារលុយពីក្រុម អ្នករិះគន់។ព្រះអង្គបន្តថាព្រះអង្គមិនព្រួយបារម្ភចំពោះការប្តឹងរបស់រដ្ឋាភិបាល នោះទេដោយសារព្រះអង្គបានមកកាន់ទីមានសុវត្ថិភាពក្នុងសហរដ្ឋ អាមេរិកឯណោះហើយ៕
សមត្ថកិច្ចលោក ហ៊ុន សែន ប្រកាសតាមចាប់ព្រះកាយព្រះតេជព្រះគុណប៊ុតប៊ុនតិញ
0
147
Latest
ភាគ២៖ ម្ចាស់ភាគហ៊ុនរងគ្រោះក្នុងក្រុមហ៊ុន CIC Partner ទាមទារស៊ើបអង្កេតករណីបាត់លុយរាប់សិបលានដុល្លារ
អត្ថបទដោយ៖ តាំង សារ៉ាដា
ក្នុងសេចក្តីរាយការណ៍ភាគ១ សារព័ត៌មាន The Cambodia Daily បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់សមាជិករងគ្រោះពីការផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់ខ្ពស់ ដែលបានទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣នាក់ ដូចជា លោក គុយ វ៉ាត, លោក...