25 C
Phnom Penh

ខុទ្ទកាល័យរបស់លោក ហ៊ុន សែន បានបដិសេធ មិនទទួលយកញ្ញត្តិនៃក្រុមគ្រួសារ និងពលរដ្ឋតំបន់បឹងកក់ដែលទា មទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី

បទវិភាគ

មន្រ្តីខុទ្ទកាល័យរបស់លោក ហ៊ុន សែន បញ្ជាក់មូលហេតុដែលពួកគេមិនអាចទទួលយកញ្ញត្តិទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នី ដោយសារញត្តិនោះ ថាបានភ្ជាប់សាលក្រមសា្ថពររបស់តុលាការកំពូលនោះឡើយ។

ក្រុមគ្រួសាររបស់អ្នកស្រី ទេព វន្នី បានប្រាប់ក្រុមអ្នកសាព័ត៌មានថាគោលបំណងនៃការដាក់ញត្តិនោះ គឺស្នើសុំឲ្យ លោក ហុន សែនអន្ដរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ក្នុងទិវាសិទ្ធិនារី អន្ដរជាតិ ៨ មីនា ខាងមុខនេះ។

តុលាការកំពូល កាលពីថ្ងៃទី៧ ខែកុម្ភៈបានបើកសវនាការ និងប្រកាសសម្រេចតម្កល់សាលក្រម តុលាការថ្នាក់ក្រោម ដោយផ្តន្ទាទោសអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ពីបទបង្ករបួសស្នាមលើក្រុមសន្ដិសុខខណ្ឌដូនពេញ នៅក្បែរវិមានឯករាជ្យ ជិតភូមិគ្រឹះនាយករដ្ឋ មន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ ២០១៣។

ទោះជាយ៉ាងណាក៏ដោយអ្នកស្រី ទេព វន្នី តែងបដិសេធថាអ្នកស្រី មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ផ្ទុយទៅវិញ គឺក្រុមសន្តិសុខទេ ដែលជាអ្នកប្រើអំពើហិង្សាមក លើក្រុមរបស់អ្នកស្រី រហូត បណ្តាលឲ្យក្រុមបាតុករមួយចំនួនរងរបួសជាទម្ងន់។

ម្តាយបង្កើតរបស់អ្នកស្រី ពេទ វន្នី គឺអ្នកស្រី ស៊ី ហៀប បានប្រាប់ក្រុមអ្នក សារព័ត៌មានថា គ្រួសាររបស់គាត់កំពុងជួបផលលំបាកខ្លាំង ដោយសារគាត់ និងកូនៗ របស់អ្នកស្រី ទេព វន្នី កំពុងមានជំងឺប្រចាំកាយ ។ អ្នកស្រី ស៊ី ហៀប អំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះលែងកូនរបស់អ្នកស្រីឲ្យមានសេរីភាពវិញ នៅថ្ងៃសិទ្ធិនារីអន្តរជាតិ ៨មីនា ខាងមុខនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស