32.9 C
Phnom Penh

អ្នកកាសែត TV Online MSJ ច្រានចោលសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ លើសំណុំរឿងប្រើអំពើហឹង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកកាសែតទូរទស្សន៍អនឡាញ អឹម អេស ចេ ឬ TV Online MSJ លោក ដួង ច័ន្ទបូរិទ្ធ ដែលត្រូវ លោកស្រី ជា សុខឡេង ឈ្មួញរកស៊ីដីដ៏ល្បីឈ្មោះនៅខេត្តព្រះសីហនុ ប្រើអំពើហឹង្សា និងបំផ្លាញទ្រព្យសម្បត្តិ របស់លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ច្រានចោលចំពោះសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ដែលបានប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលសម្រេចឲ្យភាគី លោកស្រី ជា សុខឡេង សងជំងឺចិត្ត លោក ដួង ច័ន្ទបូរិទ្ធ ជាលុយចំនួន ០១លានរៀល។

លោក ដួង ច័ន្ទបូរិទ្ធ បញ្ជាក់ថា រូបលោកមិនអាចទទួលយកសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ បានទេ ហើយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងបន្ត ទៅកាន់សាលាឧទ្ទរណ៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យជួយរកយុត្តិធម៌ជាបន្តទៀត។

លោកបានប្រាប់គេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ”ថា មូលហេតុរូបលោក សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់សាលាឧទ្ទរណ៍ជាបន្តទៀត ក៏ព្រោះតែរូបលោក មិនពេញចិត្ត ចំពោះសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ដែលមិនបានផ្តល់យុត្តិធម៌ជូនរូបលោកនោះទេ។

សាព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំសេចក្អត្ថាធិប្បាយពីអ្នកស្រី ជា សុខឡេង បាននៅឡើយទេ។

លោក ដួង ច័ន្ទបូរិទ្ធ អ្នកសារព័ត៌មានទូរទស្សន៍អនឡាញ (TV Online TV) ប្រចាំខេត្តព្រះសីហនុ ចាត់ទុកសាលក្រមនេះ ថាមានភាពអយុត្តិធម៌បំផុត សម្រាប់រូបលោក ដែលត្រូវភាគី អ្នកស្រី ជា សុខឡេង ឈ្មួញដីដ៏មានឥទ្ធិពល និងមានខ្នងបង្អែកមន្ត្រីមានអំណាច ដែលបានជេរប្រទេច, ប្រមាថ, វាយបំផ្លាញទ្រព្យសម្បត្តិ និងប្រើហិង្សាវាយទាត់ធាក់មកលើរូបលោកយ៉ាងកំរោល ប៉ុន្តែបែរជាត្រូវតុលាការកាត់ក្តីឲ្យសងជំងឺចិត្តមករូបលោក ត្រឹមលុយ ០១លានរៀល រួចបញ្ចប់រឿង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស