26 C
Phnom Penh

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបដិសេធគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ

បទវិភាគ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ ដោយក្រសួងបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុនណាហ្គាខបឬ ណាហ្គាវើល ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះបានឡើយ។

នៅរសៀលថ្ងៃទី២៣ ខែមីនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានអះអាងថា ការបដិសេធនេះ គឺក្រោយពេលដែលក្រសួងវប្បធម៌ បានប្រជុំ និងស្ដាប់យោបល់ពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក៏ដូចជាអ្នកជំនាញការ «Ad Hoc» និងអង្គការយូណេស្កូ។ កិច្ចប្រជុំនោះ បានបញ្ជាក់ច្បាស់ហើយថា គម្រោងនេះអាចមានផលប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គា ដែលគេស្គាល់ថាជាក្រុមហ៊ុនកាស៊ីណូដ៏ធំជាងគេនៅកម្ពុជា បានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្មីមួយនៅលើទឹកដីខេត្តសៀមរាប គឺគម្រោង Angkor Lake of Wonder ដែលមានន័យថា «បឹងអច្ឆរិយៈអង្គរ»។

គម្រោងអភិវឌ្ឍន៍ឈ្មោះថា «បឹងអច្ឆរិយៈអង្គរ» ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារ នៅលើផ្ទៃដី ៧៥ហិកតា ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីតំបន់រមណីយដ្ឋានអង្គរ។

គម្រោងរបស់ក្រុមហ៊ុនល្បែងស៊ីសង់ ដដែលនេះ មានការរៀបចំជាសួនទឹក ផ្សាររាត្រី សណ្ឋាគារ ភោជនីយដ្ឋានជាដើម ដែលគ្រោងនឹងរួមចំណែកអភិវឌ្ឍន៍ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។

ក្រុមហ៊ុនណាហ្គា ធ្លាប់ប្រកាសថា គម្រោងនេះពុំមានបញ្ចូលល្បែងក៏ពិតមែន ប៉ុន្តែក្រុមអ្នកឃ្លាំមើលសង្គមបារម្ភថា វានឹងអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ដែលនៅមិនឆ្ងាយប៉ុន្មានពីគម្រោងដ៏ធំមួយនេះ។

យ៉ាងណាក៏ដោយ កាលពីខែកុម្ភៈ ឆ្នាំ២០២១ អង្គការយូណេស្កូ (UNESCO) អះអាងថាក្នុងកិច្ចប្រជុំមួយកាលពីខែមករាកន្លងទៅ  អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញក្តីបារម្ភ និងជំទាស់ចំពោះឡើយចំពោះគម្រោងសាងសង់រមណីយដ្ឋាន សិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខប (NagaCorp Ltd) ដែលមានទំហំ៧៥ ហិកតា មានទីតាំងស្ថិតនៅជិតតំបន់អង្គរ ក្នុងខេត្តសៀមរាប។

យូណេស្កូ បន្តថា គម្រោងសាងសង់រមណីយដ្ឋានសប្បនិមិត្តនេះ គឺវាកៀកគ្នាទៅនឹងតំបន់ការពារ ហើយអាចប៉ះពាល់ជាក់ស្តែងដល់គុណតម្លៃជាសកល របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូកាលពីខែឆ្នូ ឆ្នាំ១៩៩២រួចទៅហើយនោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស