34 C
Phnom Penh

កងកម្លាំង​យោធា​ខេត្ត​កណ្តាល​បាញ់​ប្រជាពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​កណ្តាល បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១។

កងកម្លាំង​យោធា​ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នាក់ បាន​បង្ក្រាប​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ខណៈ​ពលរដ្ឋ​ទាំងនោះ​កំពុង​នាំគ្នា​រារាំង​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដី​របស់​ពួកគាត់។ ក្នុង​ការ​បង្ក្រាប​នោះ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ​បាន​បាញ់​ចំ​ស្មា​របស់​ពលរដ្ឋ​ម្នាក់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​បណ្តាល​ឱ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ភូមិ​អង្គស្រែពរ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខណៈ​ពលរដ្ឋ​ព្យាយាម​ការពារ​ដីធ្លី​ស្រែ​ចម្ការ​របស់​ពួកគាត់​ដែល​ត្រូវ​បាន​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ទាំង​បំពាន និង​មាន​ក្រុម​ទាហាន​ជា​អ្នក​កាង​ការពារ​ដែល​បំពាក់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៣ មិថុនា ថា ទង្វើ​របស់​កងកម្លាំង​យោធា​ដែល​បាន​ចុះ​បង្ក្រាប​ប្រជាពលរដ្ឋ​បែប​នេះ គឺជា​ឃាតកម្ម​ដែល​កើត​មក​ពី​ចរិត​ដឹកនាំ​របស់​អ្នក​កាន់​អំណាច​ដែល​តែង​ប្លន់​ដី​ពលរដ្ឋ​ជា​ប្រព័ន្ធ​នា​ពេល​កន្លង​មក។

លោក​អះអាង​ថា ការ​​​ដឹកនាំ​របស់​ក្រុម​លោក ហ៊ុន សែន នឹង​អាច​នាំ​ទៅ​ដល់​ការ​ធ្វើ​បដិវត្តន៍​យុត្តិធម៌​សង្គម​ទូទាំង​ប្រទេស ពីព្រោះ​ទង្វើ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន​នេះ គឺ​កំពុង​ធ្វើ​សកម្មភាព​ជា​ក្រុម​ឧទ្ទាម​ក្នុង​ច្បាប់ និង​ប្រើ​អំណាច​តាម​ទំនើង​ចិត្ត​ដែល​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស