ក្រសួង​ក្រើន​រំឭក​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ភ្លៀង​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​៧-១៣ កក្កដា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ដែល​កើតមាន​ឡើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​ធនធាន​ទឹក ជូនដំណឹង​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រព័ន្ធ​សម្ពាធ​ទាប ITCZ បាន​កើតឡើង​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ ដោយ​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​រំកិល​ចុះ​ឆ្លងកាត់​លើ​តំបន់​ជួរ​ភ្នំដងរែក និង​ភាគ​ឦសាន​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ ក្រសួង​ឧតុនិយម បាន​បញ្ជាក់​ទៀត​ថា ខ្យល់​មូសុង​និរតី ក៏​នឹង​បោកបក់​ក្នុង​ល្បឿន​បង្គួរ ហើយ​ចំពោះ​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​វិញ ក៏​នឹង​អាច​វិវឌ្ឍ​ទៅជា​វិសម្ពាធ​ទាប​រយៈពេល​ខ្លី មុន​នឹង​ថមថយ​ឥទ្ធិពល​ពេល​ដើរ​ចូល​ដល់​ប៉ែក​ខាងក្រោម​នៃ​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ហើយ​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង។ ទន្ទឹង​គ្នា​នេះ ក៏​អាច​មាន​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​ក្នុង​ភូមិសាស្ត្រ​ជាប់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំដងរែក នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង។ រីឯ​តំបន់​មាត់សមុទ្រ​វិញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ខ្លាំង ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ នឹង​អាច​មាន​ភ្លៀង ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ។ ករណី​ខ្យល់​កន្ត្រាក់​នេះ​ដែរ របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក … Continue reading ក្រសួង​ក្រើន​រំឭក​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ភ្លៀង​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​៧-១៣ កក្កដា