ក្រុមអ្នកឃ្លាំមើលខាងវិស័យកសិកម្ម អះអាងថា បញ្ហាចម្បងដែលពលរដ្ឋកំពុងប្រឈមក្នុងអំឡុងពេលនៃការរីករាលដាលវិបត្តិជំងឺ Covid-19 នេះ គឺការបាត់បង់នូវប្រាក់ចំណូល ជាពិសេសគឺមិនមានលទ្ធភាពសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុតែម្តង។ ការអះអាងនេះ ស្របពេលដែលពលរដ្ឋខ្មែរកំពុងតែរងនូវផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ដែលបណ្តាលឲ្យពួកគាត់បាត់បង់នូវប្រាក់ចំណូលក្នុងគ្រួសារស្ទើរតែទាំងស្រុង។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា ដើម្បីជួយស្រោចស្រង់ជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងតែធ្លាក់ដុនដាបនៅពេលនេះ រដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវតែផ្តល់ជំនួយសង្គមដល់ពលរដ្ឋរងគ្រោះទាំងនោះជាបន្ទាន់ ដើម្បីជួយសម្រាលវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគេ។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលអាចដាក់ចេញនូវផែនការកញ្ចប់ថវិកាដើម្បីជួយបង្កើតមុខរបរដល់ពលរដ្ឋរងគ្រោះ និងជួយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនទៀតទាក់ទងនឹងការចិញ្ចឹមសត្វជាដើម ដែលជាមធ្យោបាយអាចជួយស្ដារជីវភាពរបស់ពលរដ្ឋឲ្យងើបឡើងវិញ នោះជីវភាពពលរដ្ឋរងគ្រោះទាំងនោះនឹងមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានផ្សព្វផ្សាយវីដេអូឯកសារនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីជីវភាពរបស់ពលរដ្ឋដែលរងនូវផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារក្នុងអំឡុងពេលនៃវិបត្តិ Covid-19 ដែលបានកើតមានទៅលើកម្មករ អាជីវករ កសិករនៅតាមសហគមន៍ជនបទយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។ ប្រភពដដែលអះអាងថា ការចេញផ្សាយវីដេអូនេះ គឺមានគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបង្ហាញពីទុក្ខកង្វល់ និងស្វែងរកដំណោះស្រាយក្នុងការស្ដារសេដ្ឋកិច្ចជីវភាពរស់នៅរបស់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ចំពោះសេដ្ឋកិច្ចគ្រួសារពីវិបត្តិសកលនេះ។ ចំណែកអគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែកក្កដា … Continue reading សម្ព័ន្ធសហគមន៍កសិករថាបញ្ហាចម្បងរបស់ពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ-១៩ គឺការបាត់បង់នូវប្រាក់ចំណូល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed