GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​គ្រប់​ទីកន្លែង គឺ​ត្រូវ​ចាប់ផ្តើម​ការ​អភិវឌ្ឍ​នៅ​គ្រប់​ភូមិ-ឃុំ​ទាំងអស់ ដែល​ត្រូវ​មាន​មេភូមិ​ល្អ និង​មេឃុំ​ល្អ ដើម្បី​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​មុនគេ ជាពិសេស​គឺ​ការ​អភិវឌ្ឍ​ភូមិ-ឃុំ​តែម្តង។ លោក​អះអាង​ថា ដើម្បី​រៀបចំ​ឲ្យ​មាន​មេភូមិ​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​ស្មោះត្រង់ មេភូមិ​នោះ​ត្រូវតែ​កើត​ចេញពី​ការបោះឆ្នោត​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ ហើយ​ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ដក​មេភូមិ​នោះ​នៅ​មុន​អាណត្តិ​ផង​ដែរ ប្រសិនបើ​គេ​មើលឃើញ​ថា មន្ត្រី​មូលដ្ឋាន​របស់​ពួកគេ​គ្មាន​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត។ លោក​ថា ការរៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បែប​នេះ គឺ​ជួយ​ឲ្យ​មេភូមិ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ពេញលេញ និង​អាច​បង្កើត​សាមគ្គីភាព​រវាង​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​បាន​កាន់តែ​ល្អ​ផង​ដែរ។ បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា កន្លងមក មេភូមិ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស ដូច្នេះ​ពួកគាត់​មិន​បាន​បំពេញ​តួនាទី​ល្អ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​នេះ​ជា​មូលហេតុ​នាំ​ឱ្យ​មេភូមិ​បច្ចុប្បន្ន​ភាគច្រើន​ធ្វើការ​បម្រើ​តែ​គណបក្ស​នយោបាយ និង​មាន​ភាព​រើសអើង ព្រមទាំង​ប្រកាន់​និន្នាការ​នយោបាយ​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​រហូត​មក។ មន្ត្រី​បក្ស GDP រូប​នេះ បញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​មេភូមិ​ជា​គោលនយោបាយ​សំខាន់​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​អាច​ជួយ​ជំរុញ​យុវជន​ដែល​មាន​សមត្ថភាព​នៅ​មូលដ្ឋាន ឲ្យ​ពួកគេ​អាច​រួម​ចំណែក​អភិវឌ្ឍ​ភូមិ-ឃុំ​ខ្លួនឯង​បាន​ផង​ដែរ។ … Continue reading GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន