ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុកអះអាងថា ការប្រកាសឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី គឺជាល្បិចនយោបាយបំភ័ន្តពលរដ្ឋតែប៉ុណ្ណោះ ព្រោះថាកម្លាំងនយោបាយ និងគណៈកម្មាធិការជាតិសម្រាប់ដឹកនាំរដ្ឋាភិបាលរបស់លោក សម រង្ស៊ី មិនមានលក្ខណៈគ្រប់គ្រាន់ដូចជារដ្ឋាភិបាលរួបរួមជាតិនៅប្រទេសភូមា នោះទេ។ ការលើកឡើងរបស់ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកនេះ បន្ទាប់ពីអតីតមេបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស អំពាវនាវឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិត្រៀមខ្លួនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា នៅពេលខាងមុខ។ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា ដើម្បីអាចបង្កើតសក្ដានុពលនយោបាយ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា មិនត្រូវបែកខ្ញែកគ្នាដូចសព្វថ្ងៃនេះទេ គឺត្រូវហ៊ានប្រឈមមុខតទល់នឹងរដ្ឋាភិបាលផ្ដាច់ការជាមួយគ្នា នោះទើបអាចមានកម្លាំងនយោបាយគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលរួបរួមជាតិនេះឡើងដោយពិតប្រាកដ។ លោកអះអាងថា ដើម្បីអាចប្រកាសខ្លួនជារដ្ឋាភិបាលរួបរួមជាតិបាន ទាល់តែកម្លាំងនយោបាយរបស់ខ្លួនមានលក្ខណៈសម្បត្តិ និងផែនការគ្រប់គ្រាន់ ប៉ុន្តែកម្លាំងនយោបាយបក្សប្រឆាំងនៅពេលនេះ មួយចំហៀងនៅក្នុងស្រុក និងមួយចំហៀងទៀតរត់មកក្រៅស្រុក ដូច្នេះការប្រកាសបង្កើតរដ្ឋាភិបាលរួបរួមជាតិនេះ គឺគ្រាន់តែជាការប្រកាសបំភ័ន្តភ្នែកពលរដ្ឋតែប៉ុណ្ណោះ។ លោក … Continue reading ក្រុមតស៊ូមតិ៖ ការប្រកាសរបស់លោក សម រង្ស៊ី ឲ្យពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិជាល្បិចនយោបាយបំភ័ន្តពលរដ្ឋប៉ុណ្ណោះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed