ស្ថានទូតឥណ្ឌាស្នើឱ្យកម្ពុជាពិនិត្យលើសាច់ក្របីដែលរកឃើញមាន Covid-19 ម្ដងទៀត
ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានស្នើឲ្យអាជ្ញាធរជំនាញរបស់កម្ពុជា ត្រៀមយកសាច់ក្របីដែលនាំចូលពីប្រទេសឥណ្ឌា ហើយអាជ្ញាធរកម្ពុជារកឃើញមានផ្ទុកមេរោគ Covid-19 និងយកទៅដុតចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា មកពិនិត្យឡើងវិញ ដោយសារតែឥណ្ឌា ហាក់មិនអស់ចិត្តថាសាច់ក្របីដែលចេញពីឥណ្ឌា មកកម្ពុជា មានវីរុស Covid-19 នោះទេ។ សារព័ត៌មានថ្មីៗបានដកស្រង់ខ្លឹមសារលិខិតដែលស្ថានទូតឥណ្ឌា បានផ្ញើទៅកាន់អង្គភាពខ្លួនថា សាច់ក្របីដែលកម្ពុជារកឃើញ Covid-19 នេះ គឺមានការត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌា ស្របតាមស្តង់ដារ ISO ត្រឹមត្រូវ ហើយមុននាំចេញមកកម្ពុជា គឺសាច់ក្របីទាំងនោះត្រូវបានរកឃើញអវិជ្ជមាន Covid-19 គឺមានន័យថាមិនមានផ្ទុកមេរោគ Covid-19 ឡើយ។ ប្រភពដដែលបានដកស្រង់ខ្លឹមសារលិខិតរបស់ស្ថានទូតឥណ្ឌា ទៀតថា នៅក្នុងទិដ្ឋភាពនៃលទ្ធផល (សាច់ក្របី) ផ្ទុយគ្នារវាងឥណ្ឌា និងកម្ពុជា នេះ អ្នកជំនាញឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា និងអ្នកនាំចូលសាច់ក្របីមកកម្ពុជា បានស្នើសុំឱ្យក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ធ្វើតេស្ដលើសាច់ថ្មីៗពីកុងតឺន័រតែមួយ ដើម្បីបញ្ជាក់លទ្ធផលនៃការធ្វើតេស្ដ។ ប្រសិនបើអាច យកសាច់ក្របីនោះធ្វើតេស្ដនៅក្នុងមន្ទីរពិសោធន៍ទំនើបមួយនៅប្រទេសសិង្ហបុរី។ បន្ថែមពីនេះ ស្ថានទូតឥណ្ឌា បានពន្យល់ទៀតថា សាច់ក្របីនេះត្រូវបាននាំចេញពីប្រទេសឥណ្ឌា តាំងពីខែមេសា … Continue reading ស្ថានទូតឥណ្ឌាស្នើឱ្យកម្ពុជាពិនិត្យលើសាច់ក្របីដែលរកឃើញមាន Covid-19 ម្ដងទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed