នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១០ គឺមានប្រជាជនជាង ៦៧៥លាននាក់។ តំបន់នេះធ្លាក់ក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅដំណាក់កាលចុងក្រោយនេះ។ គិតត្រឹមថ្ងៃទី២៦ កក្កដា ចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងជិត ៧លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣ម៉ឺន ៣៧៤១នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដលើពិភពលោក ហៅថា Worldometer។ ក្នុងចំណោមនេះ គឺប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៧៦លាននាក់ នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មក ប្រទេសហ្វីលីពីន ម៉ាឡេស៊ី ភូមា ថៃ និងកម្ពុជា។ ក្នុងដំណាក់កាលនេះ ប្រទេសចិន ដែលជាប្រភពឆ្លងដំបូងគេនៃការផ្ទុះមេរោគកូរ៉ូណាបានក្លាយជាប្រទេសដែលបញ្ចេញវ៉ាក់សាំងច្រើនជាងគេទាំងអស់ទៅដល់បណ្ដាប្រទេសនៅទូទាំងពិភពលោក គឺប្រមាណជា ៩០ប្រទេស ប៉ុន្តែតំបន់អាស៊ីអាគ្នេយ៍ដែលកៀកនឹងប្រទេសចិន គឺងាយទទួលការដឹកជញ្ជូនវ៉ាក់សាំងពីប្រទេសចិន។ វ៉ាក់សាំងចិន ដែលជាជំនួយរបស់ចិនផង និងស្នើទិញផង គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ ស៊ីណូវ៉ាក់ ត្រូវបានប្រើប្រាស់ច្រើនជាងគេក្នុងតំបន់នេះ តែវ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទនេះពុំសូវមានប្រសិទ្ធភាពច្រើនទេ បើធៀបនឹងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្នុងដំណាក់កាលដែលជំងឺកូវីដរាតត្បាតធ្ងន់ធ្ងរនេះ គឺបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍បានឲ្យដឹងថា វ៉ាក់សាំងប្រទេសចិននៅតែអាចឆ្លងជំងឺប្រភេទនេះ ហើយរហូតគ្រោះថ្នាក់ដល់ជីវិតទៀតផង។ តែយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់វ៉ាក់សាំងចិនក្នុងដំណាក់កាលអាសន្នតែប៉ុណ្ណោះ។ … Continue reading ទស្សនៈ៖ ប្រជាជនអាស៊ីអាគ្នេយ៍រីករាយការមកដល់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកដើម្បីបង្ការជំងឺកូវីដ-១៩
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed