30 C
Phnom Penh

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ខ្សោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា ហើយ​ឥទ្ធិពល​នេះ​នឹង​បន្ត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​តុលា សាជាថ្មី​ដោយ​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម។

ក្រសួង​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ខាងលើ​នេះ នឹង​នាំ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ហើយ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ តុលា កម្រិត​ទឹកភ្លៀង​អាច​កើន​ពី​តិច​ទៅ​បង្គួរ។

ក្រសួង​បញ្ជាក់​ថា តាម​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ។ រីឯ​ខេត្ត​នៅ​តំបន់​ជាប់​មាត់សមុទ្រ​វិញ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ។

ក្រសួង​ធនធាន​ទឹក បញ្ជាក់​ទៀត​ថា ខេត្ត​ជាប់​ព្រំដែន​ថៃ អាច​នឹង​រង​ហានិភ័យ​ពី​ឥទ្ធិពល​អាកាសធាតុ​នេះ ដោយសារតែ​ភ្លៀង​ធ្លាក់​នៅ​តំបន់​នោះ​ផ្ទាល់​ផង និង​ប្រភព​ទឹក​បាន​ហូរ​មកពី​ប្រទេស​ថៃ ផង​ដែរ។

ទោះ​យ៉ាងណា ក្រសួង​ធនធាន​ទឹក រំឭក​ដល់​សាធារណជន​ចូលរួម​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ទាំងអស់​គ្នា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស