38 C
Phnom Penh

ព្រះសង្ឃ បូរ បេត ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​និង​បរិស្ថាន ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ផ្សឹក​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្ម​ក្នុង​ការងារ​ការពារ​បរិស្ថាន និង​សង្គម ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ផ្សឹក និង​ត្រៀម​បញ្ជូន​ខ្លួន​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​កិច្ចការ​សង្គម និង​បរិស្ថាន​អង្គ​នេះ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ បូរ បេត គង់​នៅ​វត្ត​ព្រែកសា ក្រុម​ទី​៣ បុរីពុទ្ធរក្សា ឃុំ​ព្រែកសា ស្រុក​មឿងសមុទ្រប្រាកាន ខេត្ត​សមុទ្រប្រាកាន ប្រទេស​ថៃ។

ព្រះសង្ឃ បូរ បេត បាន​ភៀស​ព្រះ​កាយ​ចាកចេញ​ពី​ប្រទេស​កម្ពុជា អំឡុង​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទៅ​គង់​នៅ​ប្រទេស​ថៃ ក្រោយ​ពេល​ដែល​អាជ្ញាធរ​របស់​លោក ហ៊ុន សែន តាម​ចាប់​ខ្លួន​ក្រោយ​ពេល​ព្រះអង្គ​ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន។

សារព័ត៌មាន The Cambodia Daily នឹង​បន្ត​ផ្សាយ​ដំណឹង​ទាក់ទង​នឹង​ករណី​នេះ​ជូន​ប្រិយមិត្ត​បន្ថែម​ទៀត​នៅ​ពេល​ដែល​ទទួល​បាន​បច្ចុប្បន្នភាព​ព័ត៌មាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស