38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

អតីតអភិបាលខេត្តតាកែវ ត្រូវកាត់ទោសឱ្យជាប់គុក ១៣ឆ្នាំ ពាក់ព័ន្ធ ឃាតកម្មលើស្រីកំណាញ់

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ បានសម្រេចផ្តន្ទាទោសអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារចំនួន១៣ ឆ្នាំ និងសម្រេចផ្តន្ទាទោសបងប្រុសបង្កើតនិងជាអតីតស្នងការរងខេត្តនេះឈ្មោះ ឡាយ ណារិទ្ធ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ។  ចំណែកបក្ខពួក ២ នាក់ទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២ ឆ្នាំ ពីបទលាក់បាំងតម្រុយ។ ការប្រកាសសាលក្រមនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២កញ្ញា ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ...

យុវជនហុងកុងដ៏ឆ្នើមចង់ជួបលោកស៊ីជីងភីងត្រូវបានចាប់ខ្លួនក្នុងពេលស្ថានភាពបាតុកម្មកាន់តែធ្ងន់ធ្ងរ

លោក ហ៊ុន សែន និងលោក សម រង្ស៊ី បបួលគ្នាភ្នាល់ដាក់លក្ខខណ្ឌបញ្ចប់ជីវិតនយោបាយ ប្រសិនបើលោកសមរង្ស៊ី ហ៊ានជាន់ដីស្រុកខ្មែរ នៅថ្ងៃទី ៩ ខែវិច្ឆិកា មែននោះ។ អតីតអ្នកទោសសេរីភាព  ដែលជាមេចលនានិស្សិតនៃទីក្រុងហុងកុង លោក Joshua Wong ត្រូវបានចាប់ខ្លួនម្ដងទៀតហើយ បន្ទាប់ពីលោក ធ្លាប់ជាប់ឃុំរយៈពេល៦ខែ ដោយសារការដឹកនាំបាតុកម្មប្រឆាំងរដ្ឋអំណាចចិន។ សាព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហា នេះថា...

លោក ហ៊ុន សែន និងលោក សម រង្ស៊ី បបួលគ្នាភ្នាល់ដាក់លក្ខខណ្ឌបញ្ចប់ជីវិតនយោបាយ

លោក ហ៊ុន សែន បានអះអាងថា ប្រសិនបើលោក សម រង្ស៊ី ហ៊ានជាន់ដីស្រុកខ្មែរ នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះមែន ហើយបើលោកចាប់ខ្លួនលោក សមរង្ស៊ី មិនបានក្នុងរយៈពេល២៤ម៉ោងទេ នោះលោកព្រមចុះចេញពីតំណែងតែម្តង។ សារព័ត៌មាន Fresh News បានដកស្រង់សម្តីលោក ហ៊ុន សែន ចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហា នេះថា កម្លាំងសមត្ថកិច្ចនឹងចាប់ លោក...

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី សម្តែងការខកចិត្តត្បិត តុលាការពន្យារពេលប្រកាសសាលក្រមជាថ្មីទៀត

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប បានសម្តែងការខកចិត្តជាថ្មីទៀត ក្រោយពេលតុលាការ លើកពេលប្រកាសសាលក្រមសម្រេច ក្រោមហេតុផលថាចៅក្រមជាប់រវល់ចូលរួមសិក្ខាសាលា។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញអតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទហៅយាង សុជាមេត្តា ថា លោក និងលោក អ៊ួន ឈិន ខកចិត្តជាខ្លាំង ចំពោះការសម្រេចពន្យាពេលប្រកាសសាលក្រមរបស់តុលាការនៅពេលនេះ។ លោកចាត់ទុកការពន្យាពេលរបស់តុលាការម្តងជាពីរដងថាធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់ចូលប្រឡូកក្នុងវិស័យសារព័ត៌មាននៅកម្ពុជាឡើងវិញ ពីព្រោះអាជីពនេះជាអាជីពដែលពួកគាត់ស្រលាញ់ ដោយសារវាជាអាជីពអាចចូលរួមជួយសង្គមបាន។ កាលថ្ងៃទី០៩ សីហា ឆ្នាំ២០១៩  សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទីនេះ ជាថ្ងៃប្រកាសសាលក្រមអតីតបុគ្គលិកអាស៊ីសេរីពីររូបក្នុងសំណុំ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ»។ ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញលោក វុន...

សកម្មជនព្រៃឈើ និងយុវជនស្រលាញ់ធនធានធម្មជាតិ រិះគន់ថា រដ្ឋាភិបាលនៅស្ទាក់ស្ទើរក្នុងការបង្ក្រាប និងការពារធនធានធម្មជាតិ

ក្រុមសកម្មជនព្រៃឈើ និងក្រុមយុវជនស្រលាញ់ធនធានធម្មជាតិជាច្រើននៅថ្ងៃសុក្រ ទី៣០ ខែសីហា នេះ បាននាំគ្នាចេញលិខិតចំហមួយ ជំរុញបន្ថែមទៀត ឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឱ្យបានហ្មត់ចត់ និងប្រកបដោយឆន្ទៈពិតប្រាកដ។ លិខិតចំហនោះ មានអមដោយឈ្មោះ និងហត្ថលេខាសកម្មជនព្រៃឈើ និងយុវជនស្រលាញ់ធនធានធម្មជាតិជាង៤០នាក់នៅថ្ងៃនេះ បានលើកឡើងពីការព្រួយបារម្ភចំពោះវិនាសកម្មព្រៃឈើនៅកម្ពុជា ដោយអះអាងថាទស្សនៈទាំងនេះមិនមែនជាការរិះគន់រដ្ឋាភិបាលទេ តែជាកង្វល់ចំពោះបញ្ហាធនធានព្រៃឈើនៅកម្ពុជាតែប៉ុណ្ណោះ។ ពួកគេលើកឡើងក្នុងលិខិតនោះថា រដ្ឋាភិបាលមានឆន្ទៈស្ទាក់ស្ទើរ ក្នុងការអភិរក្សព្រៃឈើ នៅឡើយ ដោយសាររដ្ឋាភិបាលមិនទាន់បានបិទរោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើ នៅទូទាំងប្រទេស។ លើសពីនេះកម្ពុជានៅមិនទាន់មានចំការឈើដាំណាមួយ អាចជួយផ្គត់ផ្គង់ឈើជាវត្ថុធាតុដើម ជូនរោងចក្រអារឈើ...

លោកម៉ាឌូរ៉ូត្រូវតែចុះចេញពីអំណាចបើពុំនោះអាចមានវាសនាដូចជនផ្ដាច់ការប៉ាណាម៉ា Manuel Noriega

ប្រេសិតពិសេស របស់អាមេរិក ទទួលបន្ទុកវិបត្តិនៅប្រទេសវេណេហ្សូអេឡា លោក Elliott Abrams អះអាងថា សហរដ្ឋអាមេរិកនឹងមិនធ្វើទុក្ខបុកម្នេញ លោក Nicolás Maduro ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡានោះទេ គឺអោយតែបុរសនេះ ចុះចេញពីតំណែងទាន់ពេលវេលា បើពុំនោះទេ ក្រុងវ៉ាស៊ីនតោន នឹងមិនលើកលែងទោស អោយឡើយ។ កាសែត The New York times បានដកស្រង់សម្តីលោក Elliott Abrams ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហានេះថា មកដល់ពេលនេះ លោកម៉ាឌូរ៉ូ មិនបានផ្ដល់សញ្ញា ណាមួយថាលោកនឹងយល់ព្រមចុះចេញពីតំណែងនោះទេ ទោះជាសេដ្ឋកិច្ចទ្រទ្រង់របបរបស់លោក...

លោក ស ខេង ព្រមានចាត់វិធានការច្បាប់ចំពោះការប្រមូលផ្តុំគ្នាក្រោមឆ័ត្រគណបក្សសង្រ្គោះជាតិ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះសកម្មភាពប្រមូលផ្ដុំទាំងឡាយណា ដែលជ្រកក្រោមស្លាកគណបក្សសង្គ្រោះជាតិ ព្រោះជាសកម្មភាពខុសច្បាប់។ លោក ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងមហាផ្ទៃថា ពលរដ្ឋមានសិទ្ធិធ្វើនយោបាយដោយសេរីទៅតាមគណបក្សរបស់ខ្លួនដែលបានចុះក្នុងបញ្ជីក្រសួងមហាផ្ទៃដោយស្របច្បាប់ ប៉ុន្តែសម្រាប់សកម្មភាពប្រមូលផ្តុំក្រោមឆ័ត្រអតីតគណបក្សសង្រ្គោះជាតិ លោកបានចាត់ទុកថាជារឿងខុសច្បាប់ ដោយសារគណបក្សនេះត្រូវបានតុលាការកំពូលរំលាយចោលរួចទៅហើយ។ លោក ស ខេង បានចាត់ទុកថា វិធានការរបស់សមត្ថកិច្ចបង្ក្រាបលើក្រុមនេះ ដើម្បីរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...

រដ្ឋាភិបាលគ្រោងជួបអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន២ ពាក់ព័ន្ធការចេញរបាយការណ៍រិះគន់គ្រឹះស្ថានហិរញ្ញវត្ថុ

រដ្ឋាភិបាល គ្រោងជួបជាមួយអង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ដើម្បីពិភាក្សាលើចំណុចខ្វែងគំនិតគ្នារវាងភាគីអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងស្ថាប័នមីក្រូហិរញ្ញវត្ថុ លើរបាយការណ៍ដែលអង្គការទាំងពីរនេះបានចេញនាពេលថ្មីៗនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងក្នុងឱកាសសន្នីសិទកាសែតនាព្រឹកនេះនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយចាត់ទុករបាយការណ៍របស់អង្គការទាំងពីរនេះដែលចេញផ្សាយកាលពីពេលកន្លងមកថា ជាការបញ្ចេញមតិមួយជ្រុងតែប៉ុណ្ណោះ។ លោកបន្តថា រដ្ឋាភិបាល ត្រៀមអញ្ជើញស្ថាប័នសិទ្ធិមនុស្សទាំងពីរនេះ មកចូលរួមជជែកគ្នា និងបង្ហាញជុំវិញការរកឃើញរបស់ពួកគេថាត្រឹមត្រូវដែរឬទេ ហើយមានភស្តុតាងអ្វីខ្លះ? លោកផៃ ស៊ីថា គម្រោងជួបពិភាក្សានោះ នឹងរៀបចំដោយបិទទ្វារ និងមានភាគីតំណាងធនាគារ និងផ្នែកស្រាវជ្រាវ ព្រមទាំងសមាសភាពទាំងអស់ មកអង្គុយជជែកគ្នាអំពីបញ្ហានេះ។ កាលពីថ្ងៃទី៧ ខែសីហា...

ពលរដ្ឋខ្មែរជិត១០០នាក់ ត្រូវបានអាជ្ញាធរថៃដោះលែង ក្រោយមានកិច្ចអន្តរាគមន៍ពីកម្ពុជា

អាជ្ញាធរប្រទេសថៃ បានសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន៨៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ អះអាងថា ការដោះលែងនេះ ធ្វើឡើងក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។ ប្រភពដដែលបន្តថាថ្មីៗនេះ ប្រទេសថៃបានចេញច្បាប់ថ្មី ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលត្រូវឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរឹងដើម្បីតាមចាប់មេខ្យល់ ទើបបណ្តាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងរយៈពេលយូរបែបនេះ។ ក្រសួងការបរទេសបន្ថែមថា អំឡុងពេលពលរដ្ឋខ្មែរទាំងនោះជាប់ឃុំខ្លួននៅពន្ធនាគារក្នុងប្រទេសថៃ មន្រ្តីស្ថានទូត តែងតែជួបសួរសុខទុក្ខជាប្រចាំជាមួយពួកគាត់ផងដែរ។ ក្រសួងការបរទេសអះអាងថា ពលរដ្ឋខ្មែរទាំងជិត១រយនាក់នោះ បានត្រលប់មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃម្សិលមិញ...

លោក ហ៊ុន សែន បញ្ជាឱ្យស៊ើបអង្កេតបញ្ហាពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា

លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ស៊ើបអង្កេតភាពមិនប្រក្រតីពាក់ព័ន្ធនឹងអំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន។ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និង ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាផង  លោក ឈឹម ផលវរុណ បានអះអាងថាលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យមើលបញ្ហាពុករលួយក្នុងវិស័យតុលាការកម្ពុជា ដោយសារមានការលើកឡើងអំពីភាពមិនប្រក្រតីក្នុងវិស័យនេះ ពីសំណាក់សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោកថា អំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌...

Latest news