33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក រ៉ុង ឈុន ស្នើ​ចៅក្រម​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​សំណូមពរ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឱ្យ​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង។ ការ​សំណូមពរ​នេះ ធ្វើឡើង​ចុងក្រោយ​នៃ​ការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​សំណុំរឿង​មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ កណិកា និង​លោក តុន និមល នៅ​ថ្ងៃ​សុក្រ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី អ៊ុក ឆាយ៉ាវី...

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​ការងារ​រិះគន់​វិធានការ​ក្រសួង​ការងារ​កម្ពុជា​ដែល​ហាម​ពលករ​ចល័ត​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា រិះគន់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន មិនមែន​ជា​ដំណោះស្រាយ​ពេញលេញ និង​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការងារ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន...

លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19

មេដឹកនាំ​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កុំ​តក់ស្លុត និង​ចុះចាញ់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 គឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ជាពិសេស​ការ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នៃ​វីរុស​នេះ​ដែល​មាន​លក្ខណៈ​កាច​សាហាវ ដែល​កំពុងតែ​ឆ្លង​ចូល​កម្ពុជា​នៅ​ពេលនេះ។ លោក​អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជាច្រើន​មក​ហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលរួម​ការពារ​ក្នុង​ស្មារតី​សាមគ្គីភាព​ដោយ​ចិត្ត​សប្បុរសធម៌ ដោយ​ការ​ទទួល​ខុសត្រូវ មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៅតាម​លទ្ធភាព នោះ​ទើប​ការ​ទប់ស្កាត់​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។ មេដឹកនាំ​កំពូល​នៃ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់ ដែល​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ជា​វ៉ាក់សាំង...

IDEA TALK៖ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់តែ​អាក្រក់​ទៅៗ​ដែរ​ឬ​ទេ បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អន្តរ​បណ្ដាញ​អាមេរិក-អាស៊ាន?»។

មន្ត្រី​អាមេរិក៖ ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​ចំពោះ​កម្ពុជា​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​មិន​បាន​ស្វែងរក​ការ​អនុគ្រោះ​ឬ​សម្បទាន​អ្វី​ឡើយ

មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក អះអាង​ថា ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​របស់​អាមេរិក​ចំពោះ​កម្ពុជា មិន​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ណាមួយ​ឡើយ ហើយ​ក៏​មិន​បាន​យក​វ៉ាក់សាំង​ទាំងនេះ​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ស្វែងរក​ការ​អនុគ្រោះ ឬ​ការ​សម្បទាន​ណាមួយ​នោះ​ដែរ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​បញ្ចប់​ជំងឺ​រាតត្បាត​តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​កំពុង​រាតត្បាត​ពេញ​សកលលោក និង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាតិ​ក៏ដូចជា​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ផង​ដែរ។ ឯកអគ្គរដ្ឋទូត​ស្តីទី​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក ប៊ែនចាមិន វ៉ាវឡឺ អះអាង​ថា ជំនួយ​វ៉ាក់សាំង Johnson &...

ភាគ​៥៖ សេដ្ឋី​និង​សេដ្ឋិនី​ខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​លាក់​លុយ​គេច​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​និង​សម្បត្តិ​ទ្រព្យ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ ជនបរទេស​ណា​ខ្លះ ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? មាន​អ្នក​ខ្លះ​គេ​ថា​ជន​ទាំងនោះ​បើក​ក្រុមហ៊ុន​ដាក់​ទុន​រកស៊ី​ធម្មតា។ តទៅ​នេះ ជា​ភាគ​ទី​៥ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ​ក្រោយ​ធ្លាយ​ព័ត៌មាន​នោះ? ពាណិជ្ជករ​អ្នកមាន​លុយ​ពី​ស្រុក​ខ្មែរ​ដែល​យក​លុយ​ទៅ​ដាក់​ទុក​នៅ​ប្រទេស​កោះ​តូចៗ​នៅ​អាមេរិក​កណ្តាល ដោយ​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក (offshore shell company) ផ្សេងៗ​បង្វែងដាន​គេច​បង់​ពន្ធ​លើ​ចំណូល ឬ​សម្បត្តិ​ទ្រព្យ មិនមែន​ទៅ​ដាក់​ទុន​រកស៊ី​នៅ​ទីនោះ​ទេ។ តាម​ឯកសារ​បែក​ធ្លាយ​នៅ​ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​បាន​ស៊ើប​អង្កេត ចាប់​ផ្ដន្ទាទោស​អ្នក​គេច​ពន្ធ​នោះ យើង​សូម​បញ្ជាក់​ថា អ្នក​ដាក់​លុយ​ទុក​នៅ​តាម​កោះ​ទាំងនោះ​មាន​ដូចជា៖ British Virgin...

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅដល់​វៀតណាម​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិសុខ​តំបន់

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ដោយ​បាន​បើក​កិច្ចពិភាក្សា​ភ្លាមៗ​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ហើយ​របៀបវារៈ​សំខាន់​ជាងគេ គឺ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា លោក Lloyd Austin បាន​ជួប​ជំហាន​ដំបូង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម ឧត្តមសេនីយ៍ Phan Văn Giang។ ជំនួប​នេះ...

គណៈកម្មាធិការ​កិច្ចការ​បរទេស​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា

គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ចំណងជើង​ថា «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា (Cambodia Democracy Act) ឬ​ហៅ​កាត់​ថា H.R.» ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ជាន់​ឈ្លី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក Steve Chabot និង​លោក Alan Lowenthal ខាង​គណបក្ស​ប្រជាធិបតេយ្យ...

នាយករដ្ឋមន្ត្រី​បន្ថែម​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ

លោក ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង ២៣:៥៩​នាទី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ជា​កំហិត។ ការ​សម្រេច​ចេញ​នូវ​វិធានការ​ថ្មី​របស់​លោក ហ៊ុន សែន ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​វត្តមាន​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ DELTA ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ លោក ហ៊ុន សែន...

មន្ត្រី​និង​បុគ្គលិក​សុខាភិបាល​ខេត្ត​ក្រចេះ​ចោទ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ខេត្ត​ក្រចេះ បាន​ចោទប្រកាន់​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅ​ពេទ្យ ទូច) ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ឥរិយាបថ​មិន​សមរម្យ​ដល់​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​តែងតែ​សម្លុត​គំរាមកំហែង រំលោភបំពាន​ការងារ​របស់​ខ្លួន។ លិខិត​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សុខាភិបាល ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ...

Latest news