AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2597 POSTS
0 COMMENTS
ពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមពិគ្រោះយោបល់អំពីរបៀបគ្រប់គ្រងប្រទេសដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមបានជួបប្រជុំគ្នាក្នុងសន្និសីទប្រចាំឆ្នាំមួយ ដើម្បីបង្ហាញ ពិគ្រោះ ពិភាក្សា ប្តូរយោបល់ សួរសំណួរ ឆ្លើយសំណួរអំពីរបៀបដឹកនាំគ្រប់គ្រងប្រទេសកម្ពុជាដោយរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារយៈពេលជិត ៤០ឆ្នាំ តាំងពីមានរដ្ឋាភិបាលចម្រុះបក្សរហូតដល់រដ្ឋាភិបាលឯកឯង ឬឯកបក្ស។
បាតុករប្រទេសទុយណេស៊ីទាមទាររំលាយរដ្ឋសភាបន្ទាប់ពីនាយករដ្ឋមន្ត្រីត្រូវបានដេញចេញពីតំណែង
ប្រធានាធិបតី Kais Saied ប្រើអំណាចរបស់ខ្លួនដោយព្យួរទាំងអស់សមាជិកសភានៃប្រទេសទុយណេស៊ី ដែលមាន ២១៧រូប។ ព្រឹត្តិការណ៍នេះ គឺជាចំណុចចាប់ផ្ដើមនៃវិបត្តិនយោបាយដ៏ធំរបស់ប្រទេសទុយណេស៊ី ចាប់តាំងពីផ្ទុះបដិវត្តន៍ផ្ការីកនៅឆ្នាំ២០១១ បញ្ចប់របបផ្ដាច់ការ ហើយនាំប្រទេសនៅពិភពអារ៉ាប់នេះទៅរកប្រជាធិបតេយ្យ។
តែវិបត្តិនេះ ដើមចមគឺដោយសារប្រទេសនេះធ្លាក់ក្នុងជំងឺកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ និងមនុស្សអត់ការងារធ្វើហក់ឡើងខ្ពស់។
ប៉ុន្តែការសម្រេចរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើងចំពេលប្រទេសធ្លាក់ក្នុងបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល ព្រោះតែគ្រប់គ្រងជំងឺកូវីដ-១៩ មិនមានប្រសិទ្ធភាព។
តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ពលរដ្ឋទុយណេស៊ីជាច្រើនពាន់នាក់ បានចេញមកធ្វើបាតុកម្មបន្ទាប់ពីផ្ទុះកំហឹងចំពោះរដ្ឋាភិបាលដែលទប់ស្កាត់ជំងឺឆ្លងមួយនេះនៅក្នុងរដ្ឋធានីទុយនីស និងទីក្រុងផ្សេងទៀតមិនបានល្អប្រសើរ ដែលវារីករាលដាលកាន់តែខ្លាំង។
បាតុកម្មនេះបានឈានទៅដល់ការប៉ះទង្គិចជាមួយកម្លាំងប៉ូលិសកាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា។...
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថាកម្ពុជាកំពុងឈានទៅរកការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទ្រង់ទ្រាយធំក្នុងសហគមន៍
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា អះអាងថា ក្នុងស្ថានភាពនេះ កម្ពុជាកំពុងឈានទៅរកការឆ្លងរីករាលដាលជំងឺ Covid-19 ទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលនឹងបង្កគ្រោះមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល និងធ្វើឲ្យបាត់បង់អាយុជីវិតប្រជាជនកាន់តែច្រើន រួមទាំងបង្កឲ្យមានផលវិបាកសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជាកាន់តែធ្ងន់ធ្ងរផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំដល់អាជ្ញាធរទាំង ២៥រាជធានីខេត្តនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឲ្យអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស Covid-19 តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ។
លោកអំពាវនាវឲ្យអាជ្ញាធរតាមបណ្តាខេត្តទាំងអស់នៅកម្ពុជា ប្រឹងប្រែងទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លងជំងឺ...
សកម្មជនបរិស្ថាន៖ បើមិនចាប់អ្នកប្រព្រឹត្តមកដាក់ទោស ព្រៃឈើនឹងវិនាស
សកម្មជនបរិស្ថាន លើកឡើងថា ការដាំដើមឈើឡើងវិញជារឿងល្អ ប៉ុន្តែបើសិនមិនចាប់ខ្លួនអ្នកកាប់ និងអ្នកនៅពីក្រោយខ្នង រួមទាំងមន្ត្រីដែលពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើមកដាក់ទោសតាមច្បាប់នោះទេ ព្រៃឈើនៅក្នុងកម្ពុជានឹងវិនាសអស់ដដែល។
ការលើកឡើងរបស់ក្រុមសកម្មជនបរិស្ថាននេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃពិធីបុណ្យ «រុក្ខទិវា» កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមដាំដុះ និងការពារព្រៃឈើឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់។
សកម្មជនបរិស្ថានម្នាក់ទៀត លោក ឆឺយ ឧត្ដមរស្មី ចាត់ទុកការអំពាវនាវឱ្យដាំដើមឈើឡើងវិញជាការរួមចំណែកមួយ...
អ្នកវិភាគចាត់ទុកជនផ្ដាច់ការថាជាក្រុមមនុស្សបញ្ញើក្អែកក្នុងរបបប្រជាធិបតេយ្យ
អ្នកឃ្លាំមើលសង្គមចាត់ទុកជនផ្ដាច់ការថាជាក្រុមមនុស្សបញ្ញើក្អែកក្នុងរបបប្រជាធិបតេយ្យ តែនៅទីបំផុត ជនផ្ដាច់ការទាំងនោះក៏នឹងស្លាប់ជាមួយនឹងការដួលរំលំរបបប្រជាធិបតេយ្យដែរ ត្បិតភាពធំធាត់ ភាពមានបានដែលពួកគេសម្ងំដេកស៊ីក្នុងសង្គមប្រជាធិបតេយ្យ គឺជាការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៦ ខែកក្កដា ថា ដើម្បីភាពធំធាត់នៃអំណាចតកូនតចៅ ជនផ្ដាច់ការដឹងយ៉ាងច្បាស់ពីរបៀបកាន់កាប់អំណាចក្នុងយន្តការប្រជាធិបតេយ្យ ដូចជាការលួចកែច្បាប់ដើម្បីពង្រឹងអំណាចខ្លួនឯង និងប្រើវិធីកេងចំណេញនយោបាយគ្រប់រូបភាព ដូចជាការកម្ចាត់ដៃគូនយោបាយដែលមានកម្លាំងនយោបាយស្មើនឹងខ្លួនឯង ជាដើម។
លោកអះអាងថា របបប្រជាធិបតេយ្យនឹងត្រូវដួលរលំក្រោមស្នាដៃជនផ្ដាច់ការដែលជាក្រុមបញ្ញើក្អែកទាំងនោះយ៉ាងពិតប្រាកដ ប៉ុន្តែរបបនេះនឹងរស់ឡើងវិញនៅពេលដែលជនផ្ដាច់ការទាំងនោះអស់ឥទ្ធិពលនយោបាយ ឬស្លាប់បាត់បង់ជីវិត ដូច្នេះការតស៊ូរបស់ប្រជាពលរដ្ឋឲ្យមានសង្គមប្រជាធិបតេយ្យ...
អ្នកឃ្លាំមើលសង្គម៖ ការតស៊ូត្រូវតែមានការលះបង់ជីវិត ប៉ុន្តែនឹងត្រូវទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា ការតស៊ូត្រូវតែទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន បើទោះបីជាការងើបឡើងរើបម្រះពីការគាបសង្កត់របស់រដ្ឋាភិបាលផ្ដាច់ការដែលនឹងមានវាសនាត្រូវគេចាប់ដាក់គុក រត់ចោលស្រុក ឬត្រូវគេសម្លាប់ដូចជាបណ្ឌិត កែម ឡី ក៏ដោយ។
មន្ត្រីជាន់ខ្ពស់ CCIM បានលើកឡើងបែបនេះនៅក្នុងកម្មវិធីបុណ្យខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដែលបានធ្វើឡើងនៅវត្តសាមគ្គីរតនារាម ទីក្រុងតាកូម៉ា (Tacoma) ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ...
សារចូលរួមរំឭកខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី
ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ អស់រយៈពេលប្រាំឆ្នាំហើយ យុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី ដែលត្រូវបានឃាតកផ្ដាច់យកជីវិតទាំងកណ្តាលថ្ងៃត្រង់ក្នុងទីក្រុងភ្នំពេញ ហាក់ស្ថិតនៅឆ្ងាយដូចជើងមេឃហៅមិនឮ ហើយរីឯពន្លឺនៃភស្តុតាងពីកាមេរ៉ាសុវត្ថិភាព ក៏ស្ថិតក្នុងភាពអាថ៌កំបាំងយ៉ាងងងឹតសូន្យសុងថែមទៀតផង។
អង់គ្លេសប្រកាសពង្រាយនាវាចម្បាំងពីរគ្រឿងនៅសមុទ្រអាស៊ីទប់ទល់នឹងការវាតទីរបស់ចិន
មហាអំណាចជើងទឹកដែលត្រូវបានគេស្គាល់ថាជាចក្រភពអង់គ្លេស នៅពេលនេះបានប្រកាសថាខ្លួននឹងដាក់ពង្រាយនាវាចម្បាំងចំនួន ២គ្រឿងដាក់ជាអចិន្ត្រៃយ៍នៅក្នុងដែនទឹកអាស៊ី គឺនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ការប្រកាសនេះ ធ្វើឡើងខណៈនាវាដឹកយន្តហោះ HMS Queen Elisabeth នឹងមកដល់សមុទ្រប្រទេសជប៉ុន ក្នុងខែកញ្ញា នេះហើយ ក្នុងនោះនាវាចម្បាំងចំនួន ២គ្រឿងរបស់ប្រទេសមហាអំណាចនេះដែលនឹងពង្រាយនៅសមុទ្រអាស៊ី នឹងមកដល់ទន្ទឹមគ្នា។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ធ្លាប់បានទទូចដល់បណ្តាប្រទេសនៅអឺរ៉ុប ឱ្យមានការចូលរួមផ្នែកយោធាកាន់តែសកម្មនៅអាស៊ីប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ គឺលោក Nobuo Kishi។ លោកបានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលោកថា...
ជនជាតិចិន៤នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា
ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញរបស់លោក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ៤នាក់ និងភស្តុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសពាក់ព័ន្ធបទល្មើសចាប់ជំរិតមនុស្សទារប្រាក់។
លោក ជួន ណារិន បានបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៤នាក់កាលពីថ្ងៃទី២១ ខែកក្កដា ដែលបានធ្វើសកម្មភាពចាប់ជនជាតិចិនម្នាក់ញាត់បញ្ចូលក្នុងរថយន្ត រួចក៏បើកបម្រុងគេចខ្លួន ប៉ុន្តែត្រូវកម្លាំងជំនាញដេញតាម និងឈានទៅឃាត់ខ្លួនជនល្មើសទាំង ៤នាក់ ហើយរំដោះជនរងគ្រោះដោយសុវត្ថិភាព។
លោក ជួន...
មន្ត្រីនិងពលរដ្ឋស្រុកមុខកំពូលស្នើស៊ើបអង្កេតអំពើពុករលួយរបស់លោក ចាន់ ស៊ីណាត លើគម្រោងស្ដារបឹងបែកក្អម
មន្ត្រីក្រសួងធនធានទឹក និងប្រជាពលរដ្ឋរស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នើស្ថាប័នជាតិដែលពាក់ព័ន្ធស៊ើបអង្កេតការងារ និងទង្វើពុករលួយរបស់លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាអ្នកកាន់កម្មវិធីគម្រោង «ស្ដារបឹងបែកក្អម»។
ពលរដ្ឋភាគច្រើននៅឃុំព្រែកអញ្ចាញ ទទូចដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងធនធានទឹក និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រួតពិនិត្យសកម្មភាពការងាររបស់លោក ចាន់ ស៊ីណាត ដែលបានយកទីតាំងបង្កបង្កើនផលកសិកម្មរបស់ពួកគាត់យកលក់ឲ្យឈ្មួញជីកយកដីក្នុងមួយហិកតារចំនួន ៣ម៉ឺនដុល្លារអាមេរិក ក្រោមហេតុផលគម្រោង «ស្ដារបឹងបែកក្អម» ដែលជាគម្រោងគោលនយោបាយសាច់ប្រាក់ពលកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីមានឋានៈខ្ពស់ម្នាក់នៅក្រសួងធនធានទឹក ស្នើមិនបញ្ចេញឈ្មោះ...