34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បក្ស​ក្រៅ​រដ្ឋាភិបាល៖ ការ​ជ្រើសរើស​សមាសភាព​ប្រធាន​ថ្មី គ.ជ.ប មិន​អាច​ស្តែង​ចេញ​នូវ​ភាព​ឯករាជ​របស់​គណៈកម្មាធិការ​នេះ​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ថ្មី ដែល​ជ្រើសរើស​ចេញពី​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​បែប​នេះ មិន​អាច​ធ្វើ​ឲ្យ​មាន​នូវ​ឯករាជភាព​របស់​គណៈកម្មាធិការ​នេះ​បាន​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជ្រើស​តាំង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋសភា​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ថ្មី ជំនួស​លោក ស៊ិក ប៊ុនហុក ដែល​ទើប​តែ​នឹង​លាលែង​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​លិខិត​ក្រសួង​មហាផ្ទៃ​បង្កប់​ចេតនា​ទុច្ចរិត​ការពារ​អំពើ​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រតិកម្ម​ថា លិខិត​ដែល​បាន​បង្កប់​នូវ​ខ្លឹមសារ​ទុច្ចរិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់​សកម្មជន​បរិស្ថាន​ទាំងនោះ​ទេ តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ការពារ​នូវ​អំពើ​ទុច្ចរិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅវិញ។ ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា យុវជន​បរិស្ថាន​ទាំងនោះ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​ជ្រក​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ពិតប្រាកដ​មែន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា...

ក្រសួង​សុខាភិបាល៖ អ្នក​ស្លាប់​ដោយសារ Covid-19 ចំនួន ១៨​នាក់ និង​ឆ្លង​ថ្មី​ចំនួន​៦៥៥​នាក់

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ថា​នៅ​ថ្ងៃ​ទី​២៤ មិថុនា មាន​ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ចំនួន ១៨​នាក់ និង​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៦៥៥​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ៧២​នាក់ ចំណែក​ឯ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៦៩៦​នាក់។ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ទៀត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​នាក់...

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លះបង់​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) រិះគន់​ថា អ្នកនយោបាយ​អាជីព​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​បែរជា​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយ​ចំនួន​ទៀត​កំពុងតែ​ដើរ​កេណ្ឌ​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ពួកគេ។ ការរិះគន់ ធ្វើឡើង​គឺ​សំដៅ​ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី ជាពិសេស​ក៏​ទំនង​ជា​សំដៅ​ដល់​អតីត​មេ​បក្ស​ឆាំង​លោក សម រង្ស៊ី ផង​ដែរ ដែល​គេ​អះអាង​ថា​លោក​គឺជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​បេះដូង​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២...

ពលរដ្ឋ​សំណូមពរ​លោក ហ៊ុន សែន ជួយ​ការពារ​ដី​ទី​សក្ការៈ​ទួលអង្គ​លោកតា​ដែល​ត្រូវ​ចៅសង្កាត់​គោករកា​ឃុបឃិត​លក់​ស្ងាត់ៗ

ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ បាន​បង្ហាញ​ការ​សោកស្តាយ ក្រោយ​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា ទីតាំង​ដី​ត្រពាំងអង្គ ឬ​ហៅថា​ទួល​អង្គលោកតា មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤២៥៧​ម៉ែត្រ​ការ៉េ ដែល​ជា​ទីទួល​បុរាណ​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ​សម្រាប់​គោរព​បូជា​ជំនឿ​សាសនា​តាំងពី​ដូនតា​រៀង​មក ត្រូវ​គេ​រត់ការ​លក់​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​ក្រោម​រូបភាព​អ្នក​ភូមិ​ស្នើសុំ​លក់​ទៅ​ឲ្យ​ឈ្មួញ ដើម្បី​យក​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ចែក​គ្នា​ចាយ។ ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​គេ​ឃុបឃិត​គ្នា​លក់​នេះ ត្រពាំង​ទួលអង្គ ឬ​ទួល​បុរាណ​ខាងលើ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​បែកបក សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​រត់ការ​លក់​ស្ងាត់ៗ​ទៅ​ឲ្យ​ឈ្មួញ​ដី ដែល​ត្រូវជា​បក្ខពួក​លោក សន ស៊ិន ចៅសង្កាត់​គោករកា តែម្តង។ ពលរដ្ឋ​ដែល​ធ្លាប់​រៀបចំ​ពិធី​ប្រពៃណី​ជំនឿ​សាសនា​នៅ​ទួល​បុរាណ​នោះ បាន​សំណូមពរ​ដល់​លោក...

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​បន្ត​ព្រួយ​បារម្ភ​ពី​ជំនន់​ទឹកភ្លៀង និង​ចោទ​អាជ្ញាធរ​មិន​រវល់​អើពើ

ពលរដ្ឋ​រស់នៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ បន្ត​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ជំនន់​ទឹកភ្លៀង​ជន់​លិច​លំនៅឋាន​របស់​ពួកគាត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ធ្ងន់ធ្ងរ។ កាលពី​ដើម​សប្តាហ៍​នេះ លំនៅឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​លេខ១ និង​សង្កាត់​លេខ៤ ក្នុង​ក្រុង​ព្រះសីហនុ បាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។ ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ១ ដែល​លំនៅឋាន​របស់​គាត់​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​ផលិត​ទឹកស្អាត អានកូ បាន​បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹក​ហូរ​ចេញ ទើប​បណ្តាល​ឲ្យ​លិច​ផ្ទះ​គាត់។ ពលរដ្ឋ​បន្ត​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​មាន​វិធានការ​តាំងតែ​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ ហើយ​ថា​ឆ្នាំ​នេះ​ជំនន់​ទឹកភ្លៀង​បាន​បន្ត​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​បន្ត​ទៀត។ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ ទឹកភ្លៀង​បាន​ធ្លាក់​នៅ​ពេល​យប់​បន្ត​រហូត​ដល់​ព្រឹក...

ភាគ​១៖ តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស?

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? យើង​បាន​រាយការណ៍​ជាច្រើន​រឿង​ច្រើន​លើក​មក​ហើយ​អំពី​របៀប ឬ​របប​គ្រប់គ្រង​ពុករលួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​ជា​ពន្ធដារ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ។ នេះ​មិន​និយាយ​ត្រឹមតែ​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ទារ​សំណូក​បណ្ដាក់​គ្នា​ដូច​ខ្យង​ពី​តូច​ទៅ​ធំ​នោះ​ទេ គេ​រាប់​បញ្ចូល​ទាំង​ការ​លួច​បញ្ចេញ​ធនធាន​ពី​ចំណូល​ចំណេញ​ក្នុង​ក្រុមហ៊ុន​នានា ទៅ​លាក់​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​បង់​ពន្ធដារ​ច្រើន​នោះ​ផង​ដែរ ជា​អំពើ​ពុករលួយ​តាម​បែប​គៃ​បំបាត់។ អតីត​ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ អ្នកស្រី Carol Rodley បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​គ្រប់​បែបយ៉ាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ប្រព័ន្ធ​ពុករលួយ...

ចិន​បន្ត​បាក់​មុខ​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង

វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា សមាជិក​របស់​ក្រុមប្រឹក្សា​នេះ​ដែល​មាន​សំឡេង ៤០​ប្រទេស​ក្នុង​ចំណោម ៤៧​ប្រទេស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង។ ប្រទេស​កាណាដា ដែល​លើក​នេះ​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​បាន​និយាយ​តំណាង​ឲ្យ​ប្រមាណ ៤០​ប្រទេស ដោយ​ប្រើ​ពាក្យ​សម្ដី​វាយប្រហារ​ធ្ងន់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​របស់​ចិន នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន Anadolu បាន​ចុះផ្សាយ​ថា ចិន​បាន​និយាយ​តំណាង​ឲ្យ​ប្រទេស​ចំនួន ៧ ក៏​បាន​វាយប្រហារ​លើ​ប្រទេស​កាណាដា អំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កាណាដា។ ចំណែក​ប្រទេស​បេឡារូស បាន​ឡើង​និយាយ​គាំទ្រ​ចិន ហើយ​ខំ​វាយប្រហារ​ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​វាយប្រហារ​ចិន។ ប្រទេស​បេឡារូស...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា និង​យុវជន​ការពារ​បរិស្ថាន

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សកម្មជន​បរិស្ថាន​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ព្រោះ​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ើតសុន នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក...

សង្គម​ស៊ីវិល​ថា​អនាគត​ប្រទេស​ជាតិ​គឺ​ត្រូវ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ភាព​ស្អាតស្អំ​និង​មាន​សមត្ថភាព​ទាំងស្រុង

អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អនាគត​ប្រទេស​ជាតិ គឺ​ត្រូវ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ជំហរ​រឹងមាំ ស្អាតស្អំ ច្បាស់លាស់ និង​មាន​សមត្ថភាព​ទាំងស្រុង ព្រោះ​ថា​សង្គម​ជាតិ​មួយ​សម្បូរ​ទៅ​ដោយ​យុវជន​ដែល​មាន​ឧត្តមភាព​បែប​នេះ ប្រជាជន​នៃ​ប្រទេស​នោះ គឺ​មាន​ភាព​សុខសាន្ត និង​ភាព​រុងរឿង​ទៅ​មុខ​ជានិច្ច។ អង្គការ​ខុនរ៉ាត អាឌិនណៅអ៊ែ បាន​ចេញ​របាយការណ៍​សម្រាប់​ឆ្នាំ​២០២១ របស់​ខ្លួន ដែល​មាន​កម្រាស់​ជិត ៦០​ទំព័រ ស្ដីពី​យុវជន​អ្នក​ដឹកនាំ និង​បុគ្គល​មាន​ឥទ្ធិពល​វ័យក្មេង​នៅ​កម្ពុជា ថា​ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​យុវជន​ពី​ការចូលរួម​កសាង​សង្គម​ជាតិ ដូចជា​ការចូលរួម​ក្នុង​វិស័យ​នយោបាយ និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត គឺជា​ការ​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​យុវជន​នានា ដូចជា​យុវជន​ការពារ​បរិស្ថាន យុវជន​ការពារ​ព្រៃឈើ យុវជន​ការពារ​សិទ្ធិមនុស្ស...

Latest news