28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកវិភាគ៖ រដ្ឋាភិបាល​ទប់ស្កាត់​គ្រឿងញៀន​មិន​បាន​ដោយសារ​មេ​ឈ្មួញ​និង​រដ្ឋាភិបាល​ជា​បក្ខពួក​តែ​មួយ

កាលពី​ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស និង​បាន​ប្រកាស​ក្ដែងៗ​ដោយ​ប្ដេជ្ញា​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​ឧក្រិដ្ឋជន​គ្រឿងញៀន ប៉ុន្តែ​ចាប់តាំង​ពី​ការ​បើក​យុទ្ធការ​បង្ក្រាប​មកដល់​បច្ចុប្បន្ន​នេះ ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ជាង​មុន​ឡើង។ បើ​តាម​វែបសាយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះផ្សាយ​អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រាល់​ថ្ងៃ បង្ហាញ​ថា សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ​ពី ៥ ទៅ​ជាង ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ ទីតាំង​ដែល​ងាយ​អូសទាញ​យុវជន​ទៅ​លេង និង​ឈាន​ទៅ​ប្រើប្រាស់​គ្រឿងញៀន​នោះ គឺ​នៅ​ក្នុង​ក្លឹប​កម្សាន្ត។ ការ​កើន​ឡើង​អ្នក​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស...

សហរដ្ឋ​អាមេរិក​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​តំបន់​អភិរក្ស​ព្រៃឡង់

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​បាន​សម្រេច​បញ្ចប់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង​ហើយ ប៉ុន្តែ​ជំនួយ​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែលំអ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជំនួស​វិញ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា អាមេរិក​បាន​ធ្វើ​ការ​ចំណាយ​ថវិកា​ចំនួន​ជាង ១០០​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ​ដែល​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ដែល​ពុំ​មាន​ការ​ថមថយ​នៃ​បទល្មើស​ព្រៃឈើ​ខ្មែរ​ទាល់តែសោះ។ ប្រភព​ដដែល​រិះគន់​ថា ការ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់ និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើ​ការ​កាត់ទោស ឬ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លើ​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​នោះ​ឡើយ។ ស្ថានទូត​សហរដ្ឋ​អាមេរិក អះអាង​ទៀត​ថា...

ក្រុម​តស៊ូ​មតិ​ថា លោក ហ៊ុន សែន ស្ដាប់​វៀតណាម​ពង្វក់​រហូត​លែង​គិត​ឃើញ​ថា​ទឹកដី​ខ្មែរ​ជួប​គ្រោះអាសន្ន​ដ៏​ធំ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បើក​ដៃ​ឲ្យ​វៀតណាម​រាប់​លាន​នាក់​ចូល​ស្រុក​ខ្មែរ ចូល​តាម​ស្ថាប័ន​រដ្ឋ​របស់​កម្ពុជា ព្រោះតែ​ស្ដាប់​វៀតណាម ពង្វក់​ឡើង​ស៊ាំ​ត្រចៀក​រហូត​ដល់​គិត​លែង​ឃើញ​ថា នោះ​គឺជា​គ្រោះអាសន្ន​ដ៏​ធំ​ចំពោះ​ទឹកដី​ខ្មែរ​ទៅ​ហើយ។ អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា សត្វ​ខ្លា​ចូលចិត្ត​ស៊ី​សាច់​ឆៅ​ជា​រៀងរាល់​ថ្ងៃ ហើយ​ស៊ី​មួយ​ជីវិត​ដឹង​តែ​ពី​ឆ្ងាញ់ មិន​ដឹង​ឆ្អាប​នោះ​ទេ ចំណែក​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន...

សកម្មជន៖ លោក ថាច់ សេដ្ឋា អះអាង​ថា​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​បេះដូង​ជាតិ គឺជា​ការ​និយាយ​ភូតភរ​ប៉ុណ្ណោះ

សកម្មជន​បក្ស​ប្រឆាំង បាន​ទាត់​ចោល​ការ​អះអាង​របស់​លោក ថាច់ សេដ្ឋា ដែល​ថា​មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ នោះ​ថា​ជា​ការ​និយាយ​មិន​ពិត ហើយ​រឿង​នេះ​នឹង​លាតត្រដាង​ពិតប្រាកដ​នៅ​ពេល​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នៅ​ក្នុង​អង្គ​សមាជ​បក្ស​នេះ​ជាមិនខាន។ លោក ហ៊ុន កុសល បាន​ថ្លែង​បែប​នេះ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​បដិសេធ​ការ​ចេញ​ទៅ​បើក​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង និង​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា...

រាជបណ្ឌិត្យសភា៖ បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ក៏​មិន​ប្រាកដ​ថា​បាន​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ និង​អព្យាក្រឹត្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ពី​គេ ក៏​មិន​ប្រាកដ​ថា​គេ​ឱ្យ​កម្ពុជា​បាន​សុខ​ដែរ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា មាន​តែ​អ្នកនយោបាយ និង​ពលរដ្ឋ​នាំគ្នា​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​គេច​ផុត​ពី​ការប្រមាថ​របស់​ជាតិ​សាសន៍​ដទៃ។ ជាង​នេះ​ទៀត ក៏​អាច​ទទួល​បាន​នូវ​វឌ្ឍនភាព និង​វិបុលភាព​ជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត។ លោក​អះអាង​ថា ដើម្បី​ឱ្យ​ប្រទេស​ជាតិ​ខ្លាំង កម្ពុជា​ត្រូវតែ​ធ្វើ​ឱ្យ​ធនធាន​មនុស្ស​ខ្លាំង...

ភាគ​១០៖ តើ​ឧកញ៉ា​ណា​មាន​មាន​រហស្សនាម​ថា អ្នក​រុករក​គាស់​រាន​បើក​ឃ្លាំង​ប្រាក់?

ងារ​ជា​ឧកញ៉ា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​ដល់​ពាណិជ្ជករ ឈ្មួញ នាយទុន ហើយ​ក្លាយ​ជា​អ្នក​រកស៊ី​ខុសច្បាប់ ធ្វើ​ឲ្យ​ខូច​តម្លៃ កិត្តិយស ងារ​ដ៏បវរ​នេះ​ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ។ តើ​មាន​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រួចផុត​ពី​ជម្លោះ​ដីធ្លី? ស្ថានទូត ស.រ.អា បាន​សរសេរ​សេចក្តី​រាយការណ៍​បញ្ជូន​តាម​សារ​ទូរលេខ​ទៅ​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន និយាយ​អំពី​សេដ្ឋី​ស្រុក​ខ្មែរ ១០​រូប ហើយ​ដាក់​រហស្សនាម​ផ្សេងៗ​ឲ្យ​ទៀត​ផង។ សេចក្តី​រាយការណ៍​នោះ ត្រូវ​អង្គការ​ឈ្មោះ Wikileaks ទម្លាយ​ចេញ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០០៧។ យើង​បាន​ផ្សាយ​ជូន​ជ្រាប​អំពី​សេដ្ឋី សេដ្ឋិនី មាន​ងារ​ឧកញ៉ា...

ពលរដ្ឋ​ចោទ​មន្ត្រី​គយ​និង​មន្ត្រី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ថា​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ផលិតផល​សត្វ​បក្សី​ចូល​កម្ពុជា​ខុសច្បាប់

មន្ត្រី​មូលដ្ឋាន និង​អាជីវករ​រកស៊ី​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ បាន​ចោទ​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន និង​លោក​វរសេនីយ៍ឯក ញឹម សុខលី នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន មាន​មូលដ្ឋាន​នៅ​ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ថា​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ពងទា ពងមាន់ កូនទា កូនមាន់ និង​សត្វ​បក្សី​គ្រប់​ប្រភេទ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។ ប្រភព​ដដែល​អះអាង​ទៀត​ថា បទល្មើស​ទាំងនេះ​អាច​ដំណើរការ​ដោយ​រលូន ក៏​ព្រោះ​តែ​ឈ្មួញ​បាន​បង់​លុយ​ជូន​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ព្រំដែន​ភ្នំដិន​នេះ​ក្នុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ចន្លោះ​ពី ២៥​ម៉ឺន​រៀល​ទៅ...

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ធ្លាក់​ពី​តំណែង​សច្ចា​ផ្តួល​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ ខណៈ​ព្រមាន​អំពី​អសន្តិសុខ​ជាតិ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​ធ្លាក់​ពី​តំណែង លោក Benjamin Netanyahu បាន​សច្ចា​ថា លោក​នឹង​ផ្តួល​រដ្ឋាភិបាល​ថ្មី​វិញ​បន្ទាប់ពី​អតីត​មេដឹកនាំ​អ៊ីស្រាអែល ដែល​កាន់​អំណាច​បាន ១២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​ដោយ​រដ្ឋាភិបាល​ចម្រុះ​មាន ៨​គណបក្ស​ក្នុង​ការបោះឆ្នោត​ទម្លាក់​រូប​លោក​ក្នុង​រដ្ឋសភា កាលពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មិថុនា។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ដោយ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ថា លោក Netanyahu បាន​ធ្វើ​ការ​កត់សម្គាល់​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​មន្ត្រី​របស់​លោក ដែល​លោក​បាន​កោះ​ប្រជុំ​ជា​លើកដំបូង​ក្នុង​នាម​ជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម​គណបក្ស​ប្រឆាំង​អង្គុយ​ជួរ​ក្រោយ​នៅ​ក្នុង​រដ្ឋសភា។ សមាជិក​សភា​បាន​ផ្តល់​ទំនុក​ចិត្ត​កាលពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មិថុនា ដល់​ក្រុម​ចម្រុះ​របស់​លោក Naftali Bennett...

លោក ថាច់ សេដ្ឋា បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​បេះដូង​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ថា រូប​លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ «បេះដូង​ជាតិ» នោះ​ឡើយ។ លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ «បេះដូង​ជាតិ» នោះ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​ពី​គណបក្ស​នយោបាយ​ថ្មី​នេះ ដោយសារ​មាន​ភ្ជាប់​ជាមួយ​នឹង​រូប​លោក​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ។ ការ​បដិសេធ​របស់​លោក ថាច់ សេដ្ឋា ធ្វើឡើង​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ...

អ្នកវិភាគ​ថា ​ការ​បង្កើត​បក្ស​នយោបាយ ត្រូវធ្វើ​ឡើង​ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ជាតិ មិនមែន​ធ្វើ​ជា​មុខរបរ​អាជីព​នោះ​ទេ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ដែល​ល្អ​ត្រឹមត្រូវ គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​វត្ថុបំណង​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ដើម្បី​រៀបចំ​សង្គម និង​ការ​ដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ដោយ​មិន​រំពឹង​យក​នយោបាយ​ជា​មុខរបរ​អាជីព​សម្រាប់​បក្ខពួក ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា អ្នក​នយោបាយ​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស និង​បេក្ខជន​របស់​ខ្លួន ដើម្បី​ឈាន​ដល់​ការ​អនុវត្ត​គោលនយោបាយ​ដោះស្រាយ​បញ្ហា​សង្គម​ដែល​កើត​មាន​ទៅតាម​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ។ លោក​អះអាង​ថា ដើម្បី​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ទាល់តែ​អ្នក​ដឹកនាំ​នយោបាយ​ជា​មនុស្ស​ដែល​មិន​ពេញចិត្ត​ចំពោះ​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ ដែល​តែង​បង្កើត​បញ្ហា​ដល់​ពលរដ្ឋ​របស់​ខ្លួន។ លោក​បន្ត​ថា ជាង​នេះ​ទៀត​ក៏​ជា​មនុស្ស​ដែល​តែង​គិតគូរ​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​គណបក្ស​នយោបាយ​ខ្លួន​ដោះស្រាយ​បញ្ហា...

Latest news