38.1 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ ការស្វែងរកយុត្តិធម៌សម្រាប់ពលការិនីខ្មែរដែលត្រូវចាប់បញ្ជូនដោយបង្ខំពីប្រទេសជប៉ុន ទៅកម្ពុជា

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «ដំណើរការស្វែងរកយុត្តិធម៌សម្រាប់ពលការិនីខ្មែរដែលត្រូវចាប់បញ្ជូនដោយបង្ខំពីប្រទេសជប៉ុន ទៅកម្ពុជា»

អាស៊ានស្វែងរកការគាំទ្រពីអាមេរិកដើម្បីឈានទៅអនុវត្តផែនការ៥ចំណុចនៃវិបត្តិនៅប្រទេសភូមា

សមាគមអាស៊ាន ដែលកំពុងទទួលបានការសារទរពីសហគមន៍អន្តរជាតិ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចំពោះ ការធ្វើអោយសម្រេចនូវផែនការប្រាំចំណុច ដើម្បីដាក់អោយពួកយោធាភូមា អនុវត្តគឺមកដល់ពេលនេះ សមាគមមួយនេះ នៅតែរង់ចាំការប្រជុំមួយលើកទៀតជាមួយ សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ គេហៅថា កិច្ចប្រជុំអាស៊ាន បូកអាមេរិក។ កិច្ចប្រជុំអាស៊ាន បូកអាមេរិកកន្លងមក ផ្ដោតលើសហប្រតិបត្តិការ ទ្វេភាគី ប៉ុន្តែសម្រាប់កិច្ចប្រជុំឆ្នាំនេះ ទំនងប្រធានបទសំខាន់ជាងគេ គឺអាចមានបញ្ហាប្រទេសភូមា និងសមុទ្រចិនខាងត្បូង។ ចំពោះបញ្ហាវិបត្តិនៅប្រទេសភូមា...

សង្គមស៊ីវិលថា ការអំពាវនាវរបស់អគ្គិសនីកម្ពុជាឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់ទៅបង់ថ្លៃប្រើប្រាស់អគ្គសនី គឺបង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋ

ក្រុមអ្នកការពារសិទ្ធិសិទ្ធមនុស្សនៅកម្ពុជា រិះគន់ថា សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាអំពីការតម្រូវឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់បង់លុយថ្លៃភ្លើង គ្រាន់តែបង្ហាញពីភាពខ្វះការទទួលខុសត្រូវរដ្ឋាភិបាលតែប៉ុណ្ណោះ និងជាការដាក់បន្ទុកធ្ងន់ធ្ងរទៅដល់ពលរដ្ឋក្នុងស្ថានភាពនេះវិបត្តិសង្គមដ៏ធ្ងន់ធ្ងរនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ឧសភា នេះថា លិខិតអគ្គិសនីកម្ពុជានេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ និងជួយដោះស្រាយវិបត្តិរបស់ ពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទូលំទូលាយនៅឡើយទេ។ លោក អះអាងថា អគ្គិសនីកម្ពុជា គឺជាសេវាកម្មរបស់រដ្ឋដូច្នេះស្ថាប័នមួយនេះគួរតែធ្វើជាគំរូក្នុងការជួយដោះស្រាយការលំបាកដល់ ពលរដ្ឋក្នុងពេលនេះ ព្រោះថា...

បទល្មើសឈូសបំផ្លាញព្រៃកោងកាង នៅស្រុកស្រែអំបិល បានបន្តកើតមានអនាធិបតេយ្យ

ពលរដ្ឋរស់នៅស្រុកស្រែអំបិល អះអាងថា សកម្មភាពគ្រឿងចក្រឈូសឆាយបំផ្លាញដីព្រៃលិចទឹក ឬព្រៃកោងកាង ដើម្បីរានដីធ្វើកម្មសិទ្ធិខុសច្បាប់ របស់បុគ្គលមួយចំនួននៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ និងមិនទាន់មានអាជ្ញាធរមូលដ្ឋានទប់ស្កាត់នោះឡើយ។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់បានឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រ និងរថយន្តដឹកដី ជាច្រើនគ្រឿង បានធ្វើសកម្មភាពជីកប្រឡាយ និងឈូសបំផ្លាញដីព្រៃកោងកាង ឬលិចទឹក ដែលជាជម្រកត្រីបន្តពូជនៅត្រង់ចំណុចអង្កាំ ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ពួកគេបានសំណូមពរដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញ ចុះទប់ស្កាត់បទល្មើសឈូសឆាយដីព្រៃកោងកាង ដើម្បីធ្វើកម្មសិទ្ធិឯកជនខុសច្បាប់ទាំងនេះ...

សង្គមស៊ីវិល និងអ្នកវិភាគថា អ្នកមានអំណាចជាអ្នកទទួលផលធំពីដីជាង ៣ពាន់ហិកតារដែលសុំកាត់ចេញតំបន់ការពារខេត្តមណ្ឌលគិរី

មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងថា ឧកញ៉ា និងអ្នកមានអំណាចធំៗ គឺជាអ្នកដែលទទួលបានប្រយោជន៍ធំ ពីដីធ្លីជាង ៣ពាន់ហិកតារ ដែលអាជ្ញាធរខេត្តមណ្ឌលគិរី ស្នើសុំកាត់ចេញពីដែន ជម្រកសត្វព្រៃណាំលៀរ កាលពីពេលកន្លងមកនោះ គឺផលទាំងនោះមិនបានមកដល់ពលរដ្ឋក្នុងតំបន់ឡើយ។ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិតចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សុំកាត់ឆ្វៀលដីទំហំជាង ៣ពាន់ហិកតារ...

ក្នុងរយៈពេល១រយថ្ងៃ ក្រោយការឡើងកាន់ដំណែងជាប្រធានាធិបតី អាមេរិក តើលោក Joel Biden បានធ្វើអ្វីខ្លះ តាមការសន្យា?

ប្រធានាធិបតីអាមេរិកាំង លោក Joe Biden ឆ្លងកាត់ឧបសគ្គមួយ ចំនួនចំពោះមុខ ដូចជាការឆ្លងជម្ងឺ កូវិដ−១៩ និង ការបដិសេធមិនទទួលស្គាល់លោកជាប្រធានាធិបតីទី៤៦ ជាដើម ពីសំណាក់មជ្ឈ ដ្ឋានអាមេរិកាំងខ្លះ មានក្រុមនិយមប្តូរផ្តាច់នឹងអតីតប្រធានាធិបតីទី៤៥ Donald Trump ក្រុមអាមេរិកាំងស្បែក ស ជ្រុលនិយម ក្រុមស្អប់ខ្ពើមជនអន្តោប្រវេសន៍ជាដើម បានថ្លែងសុន្ទរកថាបូកសរុបការងារសម្រាប់រយៈពេល១០០ថ្ងៃក្រោយឡើងកាន់តំណែងនៅចំ ពោះមុខសមាជិកព្រឹទ្ធសភា សមាជិកសភាតំណាងរាស្រ្ត សមា ជិកគណៈ មន្រ្តី ចៅក្រមតុលា ការកំពូល និង...

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណឧកញ៉ាជាង ៧០រូបដែលបានឧបត្ថម្ភថវិកាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សែន នៃចន្ទនេះ បានចេញលិខិតថ្លែងអំណរគុណដល់ឧកញ៉ាចំនួន ៧៤រូប ដែលបានបរិច្ចាគថវិការរបស់ពួកគេ ដើម្បីជួយរដ្ឋាភិបាលរបស់លោក ក្នុងការទប់ការស្កាត់ការរីករាលនៃវីរុសកូវិដ១៩ ក្នុងព្រឹត្តការណ៍ ២០កុម្ភៈ និងវិធានការបិទខ្ទប់ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីឧកញ៉ាធំៗជាច្រើននៅកម្ពុជាបាននាំគ្នាផ្តល់ប្រាក់ឧបត្ថម្ភ ដល់រដ្ឋាភិបាលដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ១៩។ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ងសាំង កុមារ បានប្រាប់សារព័ត៌មាន tHE cAMBODIA DIALY...

មន្ត្រីសង្គមស៊ីវិលថា សេរីភាពសារព័ត៌មាន គឺជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកសារព័ត៌មាន នៅកម្ពុជា

ក្រុមអ្នកធ្វើការខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសាព័ត៌មានមួយចំនួន បានសម្ដែងក្តីកង្វល់ជាខ្លាំងឡើងចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានអះអាងនៅថ្ងៃទី៣ ខែមេសា នេះថា ចរន្តស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងតែដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ពិសេស គឺចាប់តាំងពីការបើកយុទ្ធនាការបង្ក្រាបលើប្រព័ន្ធសារព័ត៌មានឯករាជ្យ កាលពីខែសីហា ឆ្នាំ២០១៧ មក។ លោកបន្តថា ស្ថានភាពដែលធ្វើឲ្យលោកកាន់តែព្រួយបារម្ភទៀតនោះ គឺរដ្ឋាភិបាលបានប្រើប្រាស់ស្ថានភាព នយោបាយ និងជំងឺឆ្លងCovid-19 បច្ចុប្បន្ននេះ ទៅជាឱកាសដើម្បីបង្កើន ការរឹតត្បិតសេរីភាពសារព័ត៌មាន...

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ពលរដ្ឋខ្មែរពិតជាអកុសលណាស់ ដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ

ក្រុមអ្នកតស៊ូរមតិ ត្អូញត្អែរថា ពលរដ្ឋខ្មែរ ពិតជាអកុសលខ្លាំងណាស់ ដែលមានមេដឹកនាំដូចជាលោក ហ៊ុន សែន កំពុងធ្វើពលរដ្ឋមានការស្រេកឃ្លាន និងទឹកភ្នែកគ្រប់ទីកន្លែង។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មេសា នេះថា នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រភេទអ្នកដឹកនាំដែលចេះតែអួតអាងពីការក្តោបក្តាប់អំណាចឲ្យបានយូរ និងគម្រាមកំហែងអ្នកដទៃ ប៉ុន្តែមិនមែនជាអ្នកដឹកនាំដែលមានសមត្ថភាពរកសេចក្តីសុខជូនប្រទេសជាតិ...

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួប ២២ឆ្នាំ ដែលកម្ពុជា បានក្លាយជាសមាជិកអាស៊ាន

លោក ហ៊ុន សែន បានសម្ដែងការអបអរសាទរខួប ២២ឆ្នាំ របស់កម្ពុជា ដែលត្រូវបានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន (ASEAN) សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅឆ្នាំ១៩៩៩។ លោក ហ៊ុន សែន បានសរសេរលើទំព័រFacebook ផ្លូវការរបស់លោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជា ត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០...

Latest news