31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

តើបរទេសឈ្លានពាន ដែលបានលួតដុតផ្ទះខ្មែរ និងធ្វើជាជួយពន្លត់ភ្លើង គឺជាគុណដែលខ្មែរត្រូវចងចាំឬយ៉ាងណា?

មន្ត្រីបក្សប្រឆាំងអះអាងថា ការដឹងគុណ ដែលវៀតណាម ទាមទារឲ្យកម្ពុជា និងពលរដ្ឋខ្មែរចងចាំនោះ គឺជាការដឹងគុណកើតចេញពីល្បិចកល លួចដុតផ្ទះខ្មែរ ហើយធ្វើជាជួយពន្លត់ភ្លើង របស់បរទេសឈ្លានពានមួយនេះ តែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី៣០ ខែមេសា នេះថា រដ្ឋាភិបាលវៀតណាម ទាមទារឲ្យពលរដ្ឋខ្មែរ មួយនគរដឹងគុណថ្ងៃ៧ មករា ឆ្នាំ១៩៧៩...

មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែបញ្ឈប់ការលាបពណ៌លើប្រជាពលរដ្ឋខ្លួនឯងដែលកំពុងតែត្រូវការស្បៀង

សង្គមស៊ីវិលក្នុងស្រុកអំពាវនាវ ឲ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌ពលរដ្ឋបន្តទៀត ព្រោះថានេះ ជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ជូនសារទៅកាន់ប្រមុខរដ្ឋាភិបាល ដែលកាន់ធ្វើឲ្យពលរដ្ឋ និងលោក ហ៊ុន សែន មានការយល់ច្រឡំគ្នាទៅវិញទៅមក។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែមេសា នេះថា អាជ្ញាធរមូលដ្ឋានគួរតែបញ្ចប់ការលាបពណ៌ ពលរដ្ឋដែលបានតវ៉ាសុំជំនួយសង្គមពីរដ្ឋាភិបាលថា ជាការធ្វើឡើងក្នុងរបៀបវារៈនយោបាយបន្តទៀតទៅ ព្រោះថា...

ពិភពលោកភាគច្រើនសម្រុកចាក់វ៉ាក់សាំង ខណៈប្រទេសឥណ្ឌាសម្រុកបូជាសាកសពអ្នកជំងឺ COVID-19

ប្រទេសទាំងអស់នៅលើពិភពលោក គឺពុំមានប្រទេសណាមួយអាចចៀសផុតពី ការឆ្លងជំងឺ COVID-19  បាននោះទេ ទោះជាដែនកោះដាច់ពីគេក៏ដោយ ក៏ជំងឺដ៏កំណាចមួយនេះ ហោះទៅដល់ដែរ។                  ក្នុងរយៈពេលចុងក្រោយនេះ ពិភពលោកបាននាំគ្នាសម្រុកចាក់វ៉ាក់សាំង តែប្រទេស ឥណ្ឌា ទោះជាបីសម្រុកចាក់វ៉ាក់សាំង ក៏ដោយក៏ប្រទេសដ៏ធំមួយនេះ សម្រុកបូជាសាកសពដែលស្លាប់ដោយសារជំងឺកូវិដ១៩ ផងដែរ។ ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីខាងត្បូង មានប្រជាជនច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។ នៅថ្ងៃសុក្រនេះទី៣០ ខែមេសានេះ គឺជាថ្ងៃទី ៩ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ...

IDEA TALK៖ តើកម្ពុជាគួរដឹងគុណ វៀតណាម ឬមួយ វៀតណាម ត្រូវដឹងគុណខ្មែរ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ «ព្រឹត្តិការណ៍ ថ្ងៃទី៣០ ខែមេសា ៤៦ឆ្នាំមុន តើកម្ពុជាគួរដឹងគុណ វៀតណាម ឬមួយ វៀតណាម ត្រូវដឹងគុណខ្មែរ?»

សកម្មជនព្រៃឈើ៖ ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ ភ្នំសេះ ខេត្ត ក្រចេះ

លោក អូត​ ឡាទីន​ មន្ត្រីចងក្រងសហគមន៍នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងលោក ហេង​ គឹមហុង​ ប្រធានកម្មវិធីស្រាវជ្រាវ​ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លាតត្រដាងពីការកាប់បំផ្លាញព្រៃនៅសហគមន៍ភ្នំសេះស្ថិតនៅក្នុងទឹកដីខេត្តក្រចេះ។

សមាជិកសភា២៨ប្រទេសទាមទារអោយដោះលែងអ្នកជាប់ឃុំនៅភូមា ខណៈរដ្ឋាភិបាលរួបរួមជាតិថា មុនចរចាត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់

សមាជិកសភា ចំនួន៣០០នាក់ មកពីប្រទេសជុំវិញពិភពលោក បានចុះហត្ថលេខាក្នុងញត្តិមួយរួមគ្នា អំពាវនាវអោយពួកយោធាភូមា ដោះលែង សមាជិកសភា និងអ្នកជាប់ឃុំទាំងអស់ ជាបន្ទាន់នឹងគ្មានលក្ខខណ្ឌ ។ តាមសមាគមជំនួយសម្រាប់អ្នកទោស ភូមា គឺមនុស្សជាប់ឃុំដែលពួកយោធាបានចាប់ខ្លួនតាំងពីថ្ងៃ រដ្ឋប្រហារ១កុម្ភៈមកនោះ កើនឡើងជិត៣ពាន់ ៤រយនាក់ និងអ្នកស្លាប់ ជាង៨រយនាក់។ សេចក្ដីថ្លែងការណ៍របស់ សម្ព័ន្ធសមាជិកសភា អន្តរជាតិដើម្បីប្រទេសភូមា ហៅកាត់ថា IPAM មាន២៨ប្រទេស មកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប...

សាធារណៈជន កំពុងចាំមើលប្រសិទ្ធភាពរបស់អភិបាលស្រុកកោះកុង តម្រូវឲ្យអ្នកពាក់ព័ន្ធរុះរើសំណង់ និងកាយដីចេញពីមាត់ព្រែកតាតៃ

ពលរដ្ឋរស់នៅខេត្តកោះកុង កំពុងរង់ចាំមើលប្រសិទ្ធភាព នៃការដាក់បទបញ្ជា របស់អភិបាលស្រុកកោះកុង ដែលតម្រូវឲ្យម្ចាស់ទីតាំងដីចំនួន ៥កន្លែង រុះរើសំណង់ខុសច្បាប់សង់លើមាត់ព្រែក និងដីដែលចាក់លុបចំណីព្រែក នៅក្នុងឃុំតាតៃ ថា តើនឹងទទួលបានលទ្ធផលកម្រិតណា?។ រដ្ឋបាលស្រុកកោះកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ បានតម្រូវអ្នកជាប់ពាក់ព័ន្ធ ត្រូវរុះរើសំណង់អត់ច្បាប់សង់ប៉ះពាល់ដីចំណីមាត់ព្រែក និងត្រូវកាយដីចេញពីចំណីព្រែកតាតៃ ឲ្យអស់ក្នុងរយៈពេល ៣០ថ្ងៃជាកំហិត។ ការព្រមាននេះ បានកើតឡើង បន្ទាប់ពីមន្ត្រីជំនាញនៃរដ្ឋបាលស្រុកកោះកុង បានចុះពិនិត្យឃើញថា សកម្មភាពសង់សំណង់ផ្សេងៗ...

គណបក្សក្រៅរដ្ឋាភិបាល គាំទ្រអង្គការសមាគម ដែលស្នើឲ្យរដ្ឋាភិបាលជួយសម្រួលជីវភាពនិយោជិតកម្មករក្នុងការរីករាលដាលនៃជំងឺCovid-19

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រកាសជំហរ គាំទ្រសេចក្តីថ្លែងរបស់អង្គការសមាគមន៍ជិត ៤០ស្ថាប័ន ដែលស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ជួយសម្រួលជីវភាពនិយោជិតកម្មករឲ្យបានល្អប្រសើរនៅតាមកន្លែងការងារក្នុងអំឡុងនៃវិបត្តិសកលនេះ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរពិចារណាប្រមូលទិន្នន័យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺCovid-19 ដោយការកំណត់មុខសញ្ញា និងទីតាំងឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការដាក់ចេញនូវវិធានការជំនួយសង្គមនានាដល់ពួកគេឲ្យបានទាន់ពេលវេលា។ លោកអះអាងថា រដ្ឋាភិបាលមានកាតព្វកិច្ចយ៉ាងសំខាន់ដើម្បីធានាបាននូវសុខមាលភាពសាធារណៈជូន ពលរដ្ឋ...

មន្ត្រីសង្គមស៊ីវិលថា វិស័យទេសចរណ៍កម្ពុជា អាចនឹងងើបឡើងវិញ ប្រសិនបើក្រសួងទេសចរណ៍អនុវត្តតាមលក្ខខ័ណ្ឌបច្ចេកទេសសុខាភិបាលឲ្យបានត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់របស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា គម្រោងជំរុញឲ្យដំណើរការឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលអាចបង្ហាញពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃការចម្លងវីរុសCovid-19 ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ខែមេសា នេះថា ផែនការទទួលភ្ញៀវទេសចរអន្តរជាតិដែលបាន ចាក់វ៉ាក់សាំងបង្ការ ជំងឺCovid-19 របស់ក្រសួងទេសចរណ៍ គឺដើម្បីសង្គ្រោះ     ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ឡើងវិញ...

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ដីកាតុលាការក្រុងភ្នំពេញ ឲ្យចាប់ខ្លួនលោក សម រង្ស៊ី គ្រាន់តែជាល្បែងនយោបាយប៉ុណ្ណោះ

ក្រុមអ្នកតស៊ូរមតិថា ប្រិតកម្មថា ដីកាបង្គាប់ឲ្យចាប់ខ្លួន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ជាល្បែងរបស់មេៗនយោបាយប៉ុណ្ណោះ ហើយល្បែងធ្វើឡើងដើម្បីកេងចំណេញនយោបាយបុគ្គលរៀងៗខ្លួន ខណៈបំផ្លាញផលប្រយោជន៍ពលរដ្ឋយ៉ាងធំធេង។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនី Facebook របស់នៅថ្ងៃទី២៩ ខែមេសា នេះថា បើពិនិត្យមើលដីកាចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ មួយភ្លែត ទំនងដូចជាលោក ហ៊ុន សែន...

Latest news