32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

រដ្ឋាភិបាលអំពាវនាវដល់ម្ចាស់ផ្ទះនិងបន្ទប់ជួលឱ្យពិនិត្យបញ្ចុះតម្លៃឬលើកលែងយកថ្លៃជួល

អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល នៅរាជធានីភ្នំពេញ ពិនិត្យអំពីលទ្ធភាពបញ្ចុះតម្លៃ ឬមិនយកថ្លៃជួល អំឡុងកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ ពលរដ្ឋ ដោយមិនអាចរកប្រាក់ចំណូលបាន ដើម្បីបង់ថ្លៃផ្ទះជួលឬបន្ទប់ជួលជាដើម។ ករណីនេះ លោក...

វៀតណាមគាំទ្រអោយមានកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានខណៈបាតុករស្លាប់កើនឡើង ៣២០នាក់ និងចាប់ខ្លួន៣ពាន់នាក់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រីLê Thị Thu Hằng អះអាងថា វៀតណាម បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីបញ្ចេញសមត្ថភាព របស់ខ្លួន ដោយសហការជាមួយប្រទេសអាស៊ានដទៃទៀត រិះរកមធ្យោបាយទាំងឡាយ សមរម្យមួយដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា។ តាមសារព័ត៌មាន Vietnam News អ្នកនាំពាក្យ វៀតណាមរូបនេះ បានបញ្ជាក់ ដូចនេះដោយអាន សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមនៅក្នុងសន្និសីទ សារព័ត៌មាន នៅទីក្រុងហាណូយកាលពីថ្ងៃទី២៥មីនា។ ក្នុងសន្និសីទនេះ អ្នកស្រីនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានអះអាងថា ជំហររបស់ប្រទេសវៀតណាម...

សង្គមស៊ីវិលថា ការអនុវត្តច្បាប់មិនអាចប្រើស្តង់ដារ២ជាដាច់ខាតនៅក្នុងប្រទេសប្រកាន់នីតិរដ្ឋ

មន្ត្រីសង្គមស៊ីវិល លើកទឹកចិត្តឲ្យមានការរិះគន់ដើម្បីស្ថាបនា ចំពោះ  ទង្វើមន្ត្រីរាជការសាធារណៈ ដែលអនុវត្តការងារប្រាសចាកពីតួនាទី និងក្រមសីលធម៌របស់ខ្លួន ក្នុងការបម្រើប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា លោកគាំទ្រចំពោះការបញ្ចេញមិត្តរិះគន់ ប៉ុន្តែមិនគាំទ្រ ឲ្យមានការជេរប្រមាថជាដាច់ខាត ទោះក្នុងកម្រិតណាក៏ដោយ រាល់ការទិតៀនត្រូវគោរពគ្នាទៅវិញទៅមក ចៀសវាងការប្រើពាក្យអសុរោះនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិខ្មែរទាំងមូល...

ក្រសួងព័ត៌មាន ណែនាំឲ្យអង្គភាពសារព័ត៌មានក្នុងស្រុកស្រង់ឈ្មោះ មន្ត្រីរបស់ខ្លួនបន្ទាន់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺCovid-19

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអង្គភាពសារព័ត៌មាននៅកម្ពុជា ធ្វើបញ្ជីឈ្មោះថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺCovid-19។ ការជំរុញបែបនេះ ធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងការពារជំងឺCovid-19 ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ចំនួន ១លាន ៥សែន ដូសបានមកដល់កម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៦ នេះ។ ក្រសួងព័ត៌មាន អះអាងថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ដែលនឹងត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដូច្នេះអង្គភាពសារព័ត៌មាននីមួយៗត្រូវបញ្ជូនឈ្មោះ ថ្នាក់ដឹកនាំ...

រដ្ឋបាលខេត្តព្រះសីហនុ ជ្រើសយកឈាបនដ្ឋាន មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន សម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺCovid-19

រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់យកឈាបនដ្ឋានមួយកន្លែង មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺCovid-19។ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោក ហ៊ុន សែន និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល រួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសទីតាំងសម្រាប់ត្រៀមបម្រុង ជាកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺCovid-19...

មន្ត្រីអតីតបក្សសង្គ្រោះជាតិថា ការគ្រប់គ្រងប្រទេសកម្ពុជា បច្ចុប្បន្នតាមបែបស្រមោលប្រជាធិបតេយ្យ

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង រិះគន់ថា កម្ពុជា បច្ចុប្បន្នគ្រប់គ្រងប្រទេសតាមបែបស្រមោលប្រជាធិបតេយ្យ ឆ្ពិនភ្នែកមហាជន និងសហគមន៍អន្តរជាតិ ខណៈតថភាពជាក់ស្តែង ជាប្រទេសដែលគ្រប់គ្រងដោយចរន្តនយោបាយឯកបក្សប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៦ ខែមីនា នេះថា ការត្រួតត្រាប្រទេស ដោយអំណាចឯកបក្សបែបនេះហើយ ទើប កម្ពុជា ធ្វើដំណើរទៅមុខមិនរួច ទាំងចរន្តសេដ្ឋកិច្ច និងនយោបាយការទូត...

IDEA TALK៖ ការប្រឈមរបស់គ្រូបង្រៀន និងកម្មករក្នុងស្ថានភាពកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងចូលសហគមន៍

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ស្តីអំពី៖ ការប្រឈមរបស់គ្រូបង្រៀន និងកម្មករក្នុងស្ថានភាពកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងចូលសហគមន៍។

បាតុកម្មធំៗជាច្រើន បន្តទៀតនៅប្រទេសភូមាខណៈក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្នើសុំឲ្យ UN អនុម័តវិធានការជាក់ស្ដែងលើពួកយោធា

ទោះជាចំនួនអ្នកស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធា កើតមានជារៀងរាល់ថ្ងៃ ក៏កម្លាំងប្រជាធិបតេយ្យភូមា បានបន្តដើរតាមដងផ្លូវជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនានេះ ។ ពលរដ្ឋភូមា មិនបានបាក់ទឹកចិត្ត និងខ្លប់ខ្លាចចំពោះការបង្រ្កាបរបស់ពួកយោធានោះទេ។ ការចេញធ្វើបាតុកម្ម នៅថ្ងៃនេះ គឺបន្ទាប់ពីបានធ្វើកូដកម្មស្ងៀមស្ងាត់ មិនចេញពីផ្ទះ កាលពីថ្ងៃទី២៤មីនា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដល់មនុស្ស២៨៦នាក់ដែលបានស្លាប់ ។ សេចក្ដីរាយការណ៍របស់ សារព័ត៌មាន Press Association បានចុះផ្សាយថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសភូមាបានវិលត្រឡប់មកតាមផ្លូវវិញហើយ ក្នុងចំនួនដ៏ច្រើនជាថ្មីទៀត។ វិទ្យុសំឡេងប្រជាធិបតេយ្យភូមាដែល ផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតបានអោយដឹងថាយុវជនពីរនាក់ត្រូវបានបាញ់សម្លាប់និងរងរបួសធ្ងន់ជាច្រើននាក់នៅរដ្ឋការ៉េន។ ប៉ុន្តែបាតុកម្មផ្សេងទៀត...

ក្រុងព្រះសីហនុ ចរាចរណ៍ស្ងប់ស្ងាត់អំឡុងពេល Covid-19 ផ្ទុះឡើងខ្លាំង

ទិដ្ឋភាពនៅខេត្តព្រះសីហនុ មានសភាពស្ងាត់ជ្រងំ នៅតាមទីតាំងលក់ដូរចំណីអាហារ សណ្ឋាគារ កាស៊ីណូ អាជីវករលក់ដូរនៅតាមទីតាំងផ្សេងៗ ព្រមទាំងនៅតាមផ្លូវសាធារណៈស្ទើរតែទាំងអស់ អំឡុងពេលមានអ្នកឆ្លងជំងឺCovid-19 បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ពលរដ្ឋរស់នៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះថ្លែងថា ពួកគាត់មានការភ័យខ្លាចឆ្លងជំងឺCovid-19 នេះដល់ក្រុមគ្រួសារ និងម្យ៉ាងទៀតការស្ងប់ស្ងាត់នេះ គឺជាការចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺCovid-19  ចូលសហគមន៍ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ។ ម្ចាស់ទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តនេះ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងកាហ្វេ ទីតាំងលក់ទំនិញ និងទីតាំងនៅលក់ដូរម្ហូបអាហារជាច្រើនទៀត...

ក្រុមអ្នកតស៊ូមតិថា ពលរដ្ឋខ្មែរកំពុងប្រឈមនឹងការបាត់បង់ជីវិតក្នុងអំឡុងជំងឺCovid-19 ដោយសារការធ្វេសប្រហែសរបស់រដ្ឋាភិបាលកម្ពុជា

បញ្ញវន្តខ្មែរ នៅក្រៅស្រុកលើកឡើងថា ការប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 មិនអាចប៉ាន់ប្រមាណបាននៅកម្ពុជា ក្នុងស្ថានភាពនេះ ខណៈពលរដ្ឋខ្មែរ មានព្រួយបារម្ភយ៉ាងខ្លាំងថា តើជីវិតរបស់ពួកគាត់ នឹងស្លាប់ដោយសារជំងឺ Covid-19 ឬដោយសារអត់អាហារ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៤ ខែមីនា ថា វិជ្ជាពេទ្យខ្មែរ ទាំងធនធានបច្ចេកទេស...

Latest news