36 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

មន្ត្រីសង្គមស៊ីវិលថា ការប្តឹងលោក ផែង វណ្ណៈ គឺជាការរកយុត្តិធម៌តាមផ្លូវច្បាប់

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្ស អះអាងថា ការសម្រេចចិត្តប្តឹងលើករណីលោក ផែង វណ្ណៈ ជាអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមានចែងក្នុងច្បាប់ដើម្បីទទួលបានយុត្តិធម៌ ដែលពួកគេយល់ថា ខ្លួនបានរងនៅអំពើណាមួយ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការធ្វើអត្ថាធិប្បាយតាម Facebook របស់លោក ផែង វណ្ណៈ កន្លងមក...

IDEA TALK៖ តើវិធានការរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសភូមា អាចជាសញ្ញាបញ្ចប់របបផ្តាច់ការអាស៊ីដែរទេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ ស្តីអំពី៖ តើវិធានការរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសភូមា អាចជាសញ្ញាបញ្ចប់របបផ្តាច់ការអាស៊ីដែរទេ?

អាមេរិក និងសម្ព័ន្ធ មិត្តបន្ថែមទណ្ឌកម្មលើពួកយោធាភូមា

រយៈពេលជិត២ខែ មកហើយ ដែល ប្រជាជនភូមានៅបន្តងើបឡើងប្រឆាំងរបបរដ្ឋប្រហាររបស់ពួកយោធា។ រូបភាពនៃការតវ៉ាគឺដើរក្បួន និងធ្វើកូដកម្មដោយមិនទៅធ្វើការ និងកូដកម្មនៅក្នុងផ្ទះ។ ដូចជានៅថ្ងៃទី២៤មីនានេះ ប្រជាជនភូមា នៅទីក្រុងធំៗ បានធ្វើកូដកម្មដោយមិនចេញពីផ្ទះដែលនាំឲ្យតាមដងផ្លូវស្ងាត់ជ្រងុំ។ ព្រឹត្តិការណ៍ទាំងនេះ កំពុងក្លាយជារឿងដ៏ចាប់អារម្មណ៍ របស់ពិភពលោកដោយមើលឃើញថា គឺជារូបភាពមួយនៃ ចលនាអហិង្សាប្រឆាំងនឹងរបបពួកយោធា ដែលបានធ្វើរដ្ឋប្រហារ រំលាយរដ្ឋាភិបាលជាប់ឆ្នោត កាលពីថ្ងៃទី១កុម្ភៈ។ តែបែបណា ក៏ដោយ ការតវ៉ាបានរងនូវការវាយបង្រ្កាបដ៏បង្ហូរឈាមពីសំណាក់ពួកយោធា ដែលបណ្ដាលអោយមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ គិតមកដល់ពេលនេះ មានអ្នកស្លាប់កើនឡើងជាង២៦០នាក់ហើយ។   អ្វីដែលនាំអោយមានការភ្ញាក់ផ្អើលខ្លាំង...

យុទ្ធនាការលើបណ្តាញសង្គមស្នើនាយករដ្ឋមន្ត្រីបញ្ចុះថ្លៃទឹកភ្លើងនិងផ្អាកការបង់ប្រាក់ធនាគារ

ក្រុមយុវជន និងពលរដ្ឋ បាននាំគ្នាយុទ្ធនាការលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយបញ្ចុះតម្លៃទឹកភ្លើងនិងសុំផ្អាកការបង់ប្រាក់ទៅធនាគារ រយៈពេល ៣ខែ ស្របពេលកម្ពុជាកំពុងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ។ គិតមកដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ជាង១០០០ នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ៤ នាក់ ហើយជំងឺនេះ ក៏កំពុងរីករាលដាលសឹងគ្រប់រាជធានី-ខេត្តទាំងអស់ ក្នុងរយៈពេលតែ១ជាង ខែប៉ុណ្ណោះ...

ក្រសួងមុខងារសាធារណៈ ជំរុញឲ្យស្រង់ឈ្មោះមន្ត្រីរាជការដែលមិនទាន់ចាក់វ៉ាក់សាំងជាបន្ទាន់

ក្រសួងមុខងារសាធារណៈ ចេញលិខិតបន្ទាន់មួយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ទៅកាន់ក្រសួងស្ថាប័ននានារបស់រដ្ឋឲ្យស្រង់ឈ្មោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលមិនទាន់បានចាក់  វ៉ាក់សាំង បង្ការជំងឺ Covid-19 ជាបន្ទាន់ដើម្បីបញ្ជូនស្ថិតិនេះទៅ នាយករដ្ឋមន្ត្រីឲ្យបានមុនម៉ោង ១៥.០០នាទី នៅរសៀលថ្ងៃពុធនេះ។ ការស្នើនេះធ្វើឡើងតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោយពេលកម្ពុជា បានអនុវត្តផែនការចាក់វ៉ាក់សាំងដែលមានរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ។ ក្រសួងសុខាភិបាល ក៏បានអះអាងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះថា...

នាយករដ្ឋមន្ត្រី អំពាវនាវ កុំឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះដើម្បី បញ្ជៀសការឆ្លងឲ្យកាន់តែមានប្រសិទ្ធិភាព

លោក ហ៊ុន សែន អំពាវនាវ កុំឲ្យពលរដ្ឋចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ព្រោះពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃ២៤ មីនា នេះថា ពលរដ្ឋទាំងអស់គ្នាត្រូវតែពាក់ម៉ាសជាដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាកុល និងត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ។ លោក ហ៊ុន សែន បញ្ជាក់ថា...

កូរ៉េខាងជើងពង្រាយកាំជ្រួចតាមព្រំដែនតម្រង់កូរ៉េខាងត្បូងឆ្លើយតបការព្រមានរបស់អាមេរិក

សេចក្ដីរាយការណ៍របស់សារព័ត៌មានThe Korea Herald នៅថ្ងៃទី២៣ខែមីនា នេះ បានរាយការណ៍ថា កូរ៉េខាងត្បូងកំពុងតាមដានចលនានៃសកម្មភាពយោធា កូរ៉េខាងជើង យ៉ាងយកចិត្តទុកដាក់ ហើយថែមទាំងតាមដានជាមួយនឹង សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិកដែលមាននៅលើទឹកដីកូរ៉េខាត្បូង ។ អ្នននាំពាក្យកងយោធាកូរ៉េខាងត្បូង Kim Jun-rak បានបញ្ជាក់ថាយោធា បានដឹងច្បាស់ហើយថា ក្រុងព្យុងយ៉ាងពិតជាបានដាក់ ពង្រាយកាំជ្រួចរួចទៅហើយនៅតាមព្រំដែនភាគខាងលិច។ សេចក្ដីរាយការណ៍ The Korea Herald ឲ្យដឹងថា មានសញ្ញាណជាច្រើនដែលប្រទេសកុម្មុយនីស្ដមួយនេះបានដាក់ពង្រាយកាំជ្រួចច្រើនប្រភេទ និង...

IDEA TALK៖ តើការសុំទោសអាចសងទោសទណ្ឌបានដែរទេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ស្តីអំពី៖ តើការសុំទោសអាចសងទោសទណ្ឌបានដែរទេ?

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបដិសេធគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ ដោយក្រសួងបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុនណាហ្គាខបឬ ណាហ្គាវើល ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះបានឡើយ។ នៅរសៀលថ្ងៃទី២៣ ខែមីនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានអះអាងថា ការបដិសេធនេះ គឺក្រោយពេលដែលក្រសួងវប្បធម៌ បានប្រជុំ និងស្ដាប់យោបល់ពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក៏ដូចជាអ្នកជំនាញការ «Ad Hoc» និងអង្គការយូណេស្កូ។ កិច្ចប្រជុំនោះ បានបញ្ជាក់ច្បាស់ហើយថា...

ក្រុមសកម្មជនព្រៃឈើ សំដែងការខកចិត្តចំពោះ ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកUSAID

សកម្មជនព្រៃឡង់ សំដែងការខកចិត្តចំពោះ ទីភ្នាក់ងារអភិវឌ្ឍ អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID ជាខ្លាំង នៅពេលឃើញសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារមួយនេះ បានអះអាងថា បានធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់នាពេលកន្លងមក។ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានចេញលិខិតចំហរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះថា ពួកគេបានធ្វើកិច្ចការការពារព្រៃឡង់អស់ជាងពីទសវត្សរ៍មកហើយ និងបានចងក្រងជាបណ្តាញមកពីខេត្តចំនួនបួន និងមានជាង ១០០ភូមិ ដែលបានទទួលស្គាល់គុណសម្បត្តិដ៏ល្អរបស់ព្រៃឡង់ និងសុខចិត្តនាំគ្នាការការពារព្រៃមួយនេះ។ សកម្មជនព្រៃឈើទាំងនោះ រិះគន់ថា USAID មិនដែលត្រួតពិនិត្យលើកិច្ចការងារ ក្រសួងបរិស្ថាន...

Latest news