27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1225 POSTS
0 COMMENTS

GDP៖ ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ​គឺ​ត្រូវ​ធ្វើ​នយោបាយ​ប្រឈម​នឹង​បុគ្គល​ធិបតេយ្យ​យ៉ាង​ស្វិតស្វាញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ឲ្យ​បាន​រឹងមាំ គឺ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​លើ​សមរភូមិ​នយោបាយ​បែប​បុគ្គលធិបតេយ្យ​យ៉ាង​ស្វិតស្វាញ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិតជា​ត្រូវការ​ពេលវេលា​សមរម្យ​មួយ​ក្នុង​ការ​បោះជំហាន​ទៅមុខ​ម្តង​មួយ​ជំហានៗ​ប្រៀប​ដូចជា​ការ​សាងសង់​ផ្ទះ​ធំ​ទូលាយ និង​រឹងមាំ​មួយ​សម្រាប់​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ដូច្នេះ​ដែរ។ លោក​អះអាង​ថា ដើម្បី​លើកស្ទួយ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការចូលរួម​ប្រកួតប្រជែង​រក​ការ​គាំទ្រ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អភិវឌ្ឍ​ឲ្យ​មាន​ឃុំ-សង្កាត់​គំរូ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣...

អ្នកជំងឺ​កូវីដ-១៩​ចំនួន​១៥​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ចំនួន ៧៦៦​នាក់

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជាង ១៣០០​នាក់ (១៣៣៩​នាក់) ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រោយ​ពី​អ្នកជំងឺ ១៥​នាក់​ទៀត​បាន​ស្លាប់។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ថ្មី ៧៦៦​នាក់​នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ជាង ៧​ម៉ឺន ៥​ពាន់​នាក់ (៧៥១៥២) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មាន​ជាង ៦​ម៉ឺន ៧​ពាន់​នាក់ (៦៧៦៩២)។ ចំណែក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ...

IDEA TALK៖ គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា​ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក លោក ហ៊ុន សែន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា​ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក លោក ហ៊ុន សែន»។

របប​រដ្ឋប្រហារ​ភូមា​រំលាយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០​ដែល​ជា​ជ័យជម្នះ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ

ទីបំផុត របប​រដ្ឋប្រហារ​នៅ​ភូមា សម្រេច​លុបចោល​លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ជា​បក្ស​រងគ្រោះ​ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​បោះឆ្នោត​ប្រទេស​ភូមា ដែល​ពួក​យោធា​បង្កើត​ឡើង​ក្រោយ​រដ្ឋប្រហារ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា។ ក្រុមប្រឹក្សា​នេះ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ កក្កដា បាន​ប្រកាស​លុបចោល​លទ្ធផល​បោះឆ្នោត​សភា ឆ្នាំ​២០២០ ដែល​គណបក្ស​របស់​លោកស្រី...

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា Worldometer។ ក្នុង​ចំណោម​នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ប្រជាជន​ជាង ២៧៦​លាន​នាក់ នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំងអស់។ បន្ទាប់មក...

ស្ថានទូត​ឥណ្ឌា​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លើ​សាច់​ក្របី​ដែល​រក​ឃើញ​មាន Covid-19 ម្ដង​ទៀត

ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​កម្ពុជា ត្រៀម​យក​សាច់​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 និង​យក​ទៅ​ដុត​ចោល​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មក​ពិនិត្យ​ឡើងវិញ ដោយសារតែ​ឥណ្ឌា ហាក់​មិន​អស់ចិត្ត​ថា​សាច់​ក្របី​ដែល​ចេញពី​ឥណ្ឌា មក​កម្ពុជា មាន​វីរុស Covid-19 នោះ​ទេ។ សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​ខ្លឹមសារ​លិខិត​ដែល​ស្ថានទូត​ឥណ្ឌា បាន​ផ្ញើ​ទៅកាន់​អង្គភាព​ខ្លួន​ថា សាច់​ក្របី​ដែល​កម្ពុជា​រក​ឃើញ Covid-19 នេះ គឺ​មាន​ការ​ត្រួតពិនិត្យ​ពី​មន្ទីរពិសោធន៍​ឥណ្ឌា ស្របតាម​ស្តង់ដារ ISO...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ជជែក​គ្នា​ដើម្បី​រួម​កម្លាំង​តែ​មួយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ ឲ្យ​ចូល​តុ​ជជែក​គ្នា​រក​ការ​រួបរួម​ជា​កម្លាំង​នយោបាយ​ដ៏​ស្មោះត្រង់​ធំ​មួយ ដើម្បី​ទៅ​យក​តួនាទី​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​គេ​រំលាយ​កាលពី​ពេល​កន្លង​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា មកដល់​ពេល​នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សាង​កម្លាំង​នយោបាយ​ដ៏​រឹងមាំ​មួយ​តាមរយៈ​នៃ​ការ​ចងក្រង​បណ្ដាញ​សកម្មជន​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ទៅ​ហើយ។ លោក​អះអាង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប៉ុណ្ណោះ ដែល​មាន​ការចូលរួម​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ខណៈ​គណបក្ស​ដែល​បាន​បង្កើត​ថ្មីៗ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​នៅ​មិនទាន់​មាន​កម្លាំង​ចូលរួម​គ្រប់គ្រាន់​នៅឡើយ។ លោក...

សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង​ថា​ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ​ដូច​ទូក​កំពុងតែ​កល់​លើ​ថ្ម

សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លើកឡើង​ថា ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ដូចជា​ទូក​កំពុងតែ​កល់​លើ​ថ្ម ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិនបាន​ដូច្នោះ​ដែរ។ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក មាស ពិសាល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ថា កាលពីមុន អន្តរជាតិ​តែង​គាំទ្រ​នយោបាយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ពិគ្រោះ​យោបល់​អំពី​របៀប​គ្រប់គ្រង​ប្រទេស​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ ដើម្បី​បង្ហាញ ពិគ្រោះ ពិភាក្សា ប្តូរ​យោបល់ សួរ​សំណួរ ឆ្លើយ​សំណួរ​អំពី​របៀប​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដោយ​រាជ​រដ្ឋាភិបាល ក្រោម​កិច្ច​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជិត ៤០​ឆ្នាំ តាំងពី​មាន​រដ្ឋាភិបាល​ចម្រុះ​បក្ស​រហូត​ដល់​រដ្ឋាភិបាល​ឯកឯង ឬ​ឯក​បក្ស។

បាតុករ​ប្រទេស​ទុយណេស៊ី​ទាមទារ​រំលាយ​រដ្ឋសភា​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ដេញ​ចេញ​ពី​តំណែង

ប្រធានាធិបតី Kais Saied ប្រើ​អំណាច​របស់​ខ្លួន​ដោយ​ព្យួរ​ទាំងអស់​សមាជិក​សភា​នៃ​ប្រទេស​ទុយណេស៊ី ដែល​មាន ២១៧​រូប។ ព្រឹត្តិការណ៍​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​វិបត្តិ​នយោបាយ​ដ៏​ធំ​របស់​ប្រទេស​ទុយណេស៊ី ចាប់តាំង​ពី​ផ្ទុះ​បដិវត្តន៍​ផ្កា​រីក​នៅ​ឆ្នាំ​២០១១ បញ្ចប់​របប​ផ្ដាច់ការ ហើយ​នាំ​ប្រទេស​នៅ​ពិភព​អារ៉ាប់​នេះ​ទៅ​រក​ប្រជាធិបតេយ្យ។ តែ​វិបត្តិ​នេះ ដើមចម​គឺ​ដោយសារ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ និង​មនុស្ស​អត់​ការងារ​ធ្វើ​ហក់​ឡើង​ខ្ពស់។ ប៉ុន្តែ​ការ​សម្រេច​របស់​ប្រធានាធិបតី​រូប​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល ព្រោះតែ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ មិន​មាន​ប្រសិទ្ធភាព។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ពលរដ្ឋ​ទុយណេស៊ី​ជាច្រើន​ពាន់​នាក់ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​បន្ទាប់ពី​ផ្ទុះ​កំហឹង​ចំពោះ​រដ្ឋាភិបាល​ដែល​ទប់ស្កាត់​ជំងឺ​ឆ្លង​មួយ​នេះ​នៅ​ក្នុង​រដ្ឋធានី​ទុយនីស និង​ទីក្រុង​ផ្សេងទៀត​មិន​បាន​ល្អ​ប្រសើរ ដែល​វា​រីក​រាលដាល​កាន់តែ​ខ្លាំង។ បាតុកម្ម​នេះ​បាន​ឈាន​ទៅដល់​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កក្កដា។...

Latest news