គណបក្សភ្លើងទៀនចាត់ទុកសកម្មភាពអាជ្ញាធរចាប់ខ្លួនសមាជិកខ្លួនថាជាការគំរាមកំហែងនិងធ្វើទុក្ខបុកម្នេញ
គណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរកម្ពុជាដែលធ្វើសកម្មភាពចាប់ខ្លួនសកម្មជនរបស់ខ្លួនកាលពីពេលថ្មីៗនេះ និងរយៈពេលកន្លងមក គឺជាការគំរាមកំហែង និងជាការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សមាជិក និងសកម្មជនគណបក្សភ្លើងទៀន នៅទូទាំងប្រទេស។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសកម្មជនរបស់គណបក្សភ្លើងទៀន ធ្វើសកម្មភាពនយោបាយដោយប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ជាធរមាននានារបស់ប្រទេសកម្ពុជាជានិច្ច ជាពិសេសច្បាប់ស្ដីពីគណបក្សនយោបាយតែម្តង ដូច្នេះការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន គឺស្មើនឹងការគំរាមកំហែងចំពោះការអនុវត្តច្បាប់នៅកម្ពុជា។
គណបក្សក្រៅរដ្ឋាភិបាលនេះ អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងសកម្មជនគណបក្សភ្លើងទៀនទាំងអស់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកន្លងមក ឱ្យមានសេរីភាពពេញលេញឡើងវិញ ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស...
តំណាងពលរដ្ឋរងគ្រោះរឿងដីធ្លីរាប់សិបនាក់ជាមួយពួកឧកញ៉ា តវ៉ាដល់មុខសាលារាជធានីភ្នំពេញ
ប្រជាពលរដ្ឋរាប់សិបនាក់ដែលតំណាងឱ្យពលរដ្ឋរងគ្រោះរាប់សិបគ្រួសារ មកពីភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ អំពាវនាវឱ្យនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ បន្ទាប់ពីក្រុមហ៊ុន អេកូ មេហ្គាបូលីស ឌីវេឡុបមិន ខបភើរេហ្សិន ឯ.ក (ECO MEGAPOLIS DEVELOPMENT CORPORATION CO., LTD) របស់លោក ឃុន សៀ...
ចិន និងរុស្ស៊ី រួមកម្លាំងគ្នាកាត់បន្ថយកម្លាំងអ្នកប្រជាធិបតេយ្យដឹកនាំដោយប្រទេសលោកសេរី
ក្រសែភ្នែករបស់អ្នកប្រជាធិបតេយ្យនៃប្រទេសលោកខាងលិច កំពុងសម្លឹងទៅរកចិន ដែលប្រទេសកុម្មុយនីស្តដ៏ធំមួយនេះកំពុងប្រើសក្ដានុពលសេដ្ឋកិច្ច និងកម្លាំងយោធាទៅលើប្រទេសមួយចំនួនជាកូនបំណុលពាន់លានដុល្លារ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុងប៉េកាំង។
រុស្ស៊ី ជាមហាអំណាចដ៏ខ្លាំងមួយនៅលើពិភពលោកដែលមិនមានឈ្មោះក្នុងចំណោម ២០ប្រទេសជាប្រទេសជំពាក់បំណុលចិន គរដូចភ្នំនោះទេ តែទីក្រុងមូស្គូ ធ្លាក់ក្នុងរបបផ្ដាច់ការជាង ២០ឆ្នាំមកហើយ ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០០០ មកនោះ។
នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញរបបនៅក្រុងប៉េកាំង និងក្រុងមូស្គូ ចាប់ដៃគ្នាយ៉ាងស្អិតល្មួតក្នុងការកៀរគរប្រទេសដែលកំពុងដើរលើផ្លូវផ្ដាច់ការ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។ គេថាក្រុងប៉េកាំង ប្រើប្រាក់កម្ចីរបស់ខ្លួនលើកទឹកចិត្តប្រទេសដែលកំពុងទៅរកប្រព័ន្ធផ្ដាច់ការ ឱ្យកាន់តែងាកចេញពីគន្លងប្រជាធិបតេយ្យពហុភាពសេរីនិយម...
ប្រធានគណបក្សភ្លើងទៀន សុំពន្យារពេលចូលខ្លួនបំភ្លឺនៅតុលាការ មូលហេតុជាប់ភារកិច្ចនៅក្រៅប្រទេស
មេធាវីការពារសិទ្ធិឱ្យប្រធានគណបក្សភ្លើងទៀន ដាក់ពាក្យជូនសាលាដំបូងរាជធានីភ្នំពេញ សុំពន្យារពេលឱ្យលោក ទាវ វណ្ណុល ចូលឆ្លើយបំភ្លឺក្នុងតុលាការនៅថ្ងៃពុធនេះ ក្រោមហេតុផលលោកកំពុងមានភារកិច្ចចាំបាច់ជាប់ខ្លួននៅក្រៅប្រទេស។
លោក ជូង ជូងី ជាមេធាវីការពារសិទ្ធិឱ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានចេញលិខិតសុំពន្យារពេលមួយទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ទាវ វណ្ណុល...
ប្រទេសកម្ពុជាថាមានកំណើនសេដ្ឋកិច្ច ប៉ុន្តែទំហំសេដ្ឋកិច្ចមានកម្រិតទាប និងមានហានិភ័យ
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា ត្រឹមតែតួលេខដែលបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ស្របពេលដែលទំហំសេដ្ឋកិច្ចនៅតែមានកម្រិតទាបនោះ គឺបង្ហាញពីសញ្ញាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជានៅថ្ងៃអនាគត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មេសា នេះថា ផ្អែកតាមស្ថានភាពជាក់ស្តែងលើវិស័យមួយចំនួនដែលជាវិស័យលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់ ជាដើម កំពុងរងនូវហានិភ័យជាបន្តបន្ទាប់នោះ ដូច្នេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិត...
អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀន ២០០ករណី រឹបអូសបានជិត ២តោនក្នុងត្រីមាសទី១ ឆ្នាំ២០២៤
មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា លើកឡើងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ ខ្លួនបង្ក្រាបបានបទល្មើសគ្រឿងញៀនជិត ២០០ករណី (១៨១ករណី) ឃាត់ខ្លួនជនសង្ស័យបានជាង ៥០០នាក់ (៥៤៨នាក់) និងរឹបអូសគ្រឿងញៀនបានជិត ២តោន (១តោន ៧៨៣គីឡូក្រាម)។
មន្ត្រីប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ថា ក្រៅពីប្រតិបត្តិការបង្ក្រាបរបស់មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង...
រណសិរ្សបីនាក់បងប្អូន កម្ពុជា លាវ យៀកណាម បន្តពង្រឹងសាមគ្គីភាពជួយគ្នាទៅវិញទៅមក
រណសិរ្សនៃប្រទេសទាំង ៣ គឺ កម្ពុជា ឡាវ វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដំណាក់កាល ២០២៤-២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជំរុញការពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៣ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ព្រមទាំងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាម ក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកម្ពុជា។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានអ្នកស្រី ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក...
លោក ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានថាព្រែកជីកហ្វូណននឹងសម្រួលដល់កងទ័ពចិន ជារឿងប្រឌិតដើម្បីមួលបង្កាច់កម្ពុជា
ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី០៩ ខែមេសា នេះ បានចេញមុខបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម នោះថា ជារឿងប្រតិដ្ឋដើម្បីមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមរួចមក ពេលនេះមានការប្រតិដ្ឋរឿងព្រែកជីកហ្វូណនតេជោ ថាព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម បន្ថែមទៀត។...
អ្នកវិភាគ៖ លោក ហ៊ុន សែន សុំជួបមេរដ្ឋប្រហារភូមាគឺដើម្បីបង្កើតទំនាក់ទំនងអំណាចគ្រួសារហ៊ុន មិនមែនដើម្បីដោះស្រាយវិបត្តិភូមាទេ
ក្រុមអ្នកវិភាគលើកឡើងថា ការប្រកាសរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សុំជួបជាមួយមេយោធានៃរបបសឹកភូមាលោក មីន អ៊ុងឡាំង នៅពេលនេះ គឺដើម្បីបង្កើតចំណងទំនាក់ទំនងអំណាចគ្រួសាររបស់គាត់ឱ្យកាន់តែរឹងមាំប៉ុណ្ណោះ មិនមែនដើម្បីដោះស្រាយវិបត្តិភូមា ទេ ព្រោះវិបត្តិភូមា មានប្រធានអាស៊ានចូលទៅដោះស្រាយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៩ មេសា នេះថា លោក...
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋយកកូនឱ្យបានច្រើនស្របពេលមនុស្សមានវ័យចាស់កំពុងកើនឡើង
នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរដែលមានលទ្ធភាពខាងសេដ្ឋកិច្ច បន្តយកកូនឱ្យបានច្រើន ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម និងធនធានមនុស្សសម្រាប់ប្រទេសកម្ពុជានាពេលអនាគត ដោយសារតែពលរដ្ឋខ្មែរដែលមានវ័យចាស់ត្រូវគេព្យាករថា មានចំនួនកើនឡើងជាងមនុស្សវ័យកណ្តាលនៅឆ្នាំ២០៥០ ខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៃក្រសួងផែនការ នៅថ្ងៃទី៩ ខែមេសា នេះថា គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម ព្រោះនៅឆ្នាំ២០៥០ ចំនួនប្រជាជនដែលមានវ័យចាស់មានកំណើនកាន់តែច្រើន ដូច្នេះប្រសិនបើអត្រាកំណើតកាន់តែតិចជាងចំនួនមនុស្សចាស់...