29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2656 POSTS
0 COMMENTS

តុលាការបានចេញដីកាសម្រេចពន្យារពេល ឃុំ ខ្លួន កឹម សុខា រយៈពេល ៦ខែ ទៀត ក្រោយបញ្ចប់ការសួរនាំនៅក្នុងពន្ធនាគារ

តុលាការនៃរបបដឹកនាំរបស់លោក ហ៊ុន សែន បានចេញដីកាបន្តឃុំខ្លួន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ កាលពីម្សិលម៉ិញ។ ទោះជាយ៉ាងណាក៏ដោយ លោក សំ សុគង់ មេធាវី មួយ រូប ក្នុង ចំណោម ៥រូបរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ក្រុម...

ខុទ្ទកាល័យរបស់លោក ហ៊ុន សែន បានបដិសេធ មិនទទួលយកញ្ញត្តិនៃក្រុមគ្រួសារ និងពលរដ្ឋតំបន់បឹងកក់ដែលទា មទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី

មន្រ្តីខុទ្ទកាល័យរបស់លោក ហ៊ុន សែន បញ្ជាក់មូលហេតុដែលពួកគេមិនអាចទទួលយកញ្ញត្តិទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នី ដោយសារញត្តិនោះ ថាបានភ្ជាប់សាលក្រមសា្ថពររបស់តុលាការកំពូលនោះឡើយ។ ក្រុមគ្រួសាររបស់អ្នកស្រី ទេព វន្នី បានប្រាប់ក្រុមអ្នកសាព័ត៌មានថាគោលបំណងនៃការដាក់ញត្តិនោះ គឺស្នើសុំឲ្យ លោក ហុន សែនអន្ដរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ក្នុងទិវាសិទ្ធិនារី អន្ដរជាតិ ៨ មីនា ខាងមុខនេះ។ តុលាការកំពូល...

តំណាងរាស្រ្តអូស្រ្តាលីពីខាងបក្សប្រឆាំងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ចូលរួមប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខាងមុខ

តំណាងរាស្រ្តពីខាងគណបក្សពលកររបស់ប្រទេសអូស្រ្តាលី លោក ហុង លីម កាលពីថ្ងៃច័ន្ទបានបន្តអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងប្រទេស អូស្រ្តាលីនាំគ្នាចូលរួមមហាបាតុកម្មប្រឆាំងវត្តមាន របស់ លោក ហ៊ុន សែន ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលី នៅថ្ងៃទី១៧ ខែមីនា ខាងមុខ។ ការអំពាវនាវសាជាថ្មីរបស់លោក ហុង លីម ធ្វើឡើងក្រោយពីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ...

លោក ហ៊ុន សែន ប្រកាស មិនចរចា ជាមួយមេដឹកនាំបក្សប្រឆាំង

លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតថាលោកនឹងមិនចរចាជាដាច់ខាតជាមួយ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិនោះទេ ដោយសារលោកចង់នៅបន្តកាន់ អំណាច ១០ ឆ្នាំ ទៅមុខទៀត។ ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុង វត្ត ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ។ លោក ហ៊ុន សែន ចាត់ទុកក្រុមមេដឹកនាំបក្ស...

រដ្ឋាភិបាលក្រុងភ្នំពេញនឹងចាត់វិធានការតឹងរឹងលើជនបរទេសខុសច្បាប់

រដ្ឋាភិបាលកម្ពុជាព្រមានថាខ្លួននឹងពង្រឹងច្បាប់អន្តោប្រវេសន៍ប្រឆាំងនឹងជនបរទេសដែលកំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ចាប់ពីខែមេសាខាងមុខនេះតទៅ។ របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឲ្យដឹងថា យ៉ាងហោចណាស់មានជនបរទេសប្រមាណ១សែននាក់កំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា ។ ចាប់ពីខែមេសាខាងមុខនេះតទៅ ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយនឹងអាចត្រូវពិន័យជាប្រាក់អាចជាប់ពន្ធនាគារ និងអាចចាប់បញ្ជូនចេញពីកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងក្រសួងមហាផ្ទៃឲ្យដឹងថា ជនបរទេសណាដែលធ្វើការងារដោយគ្មានច្បាប់អនុញ្ញាតនឹងត្រូវពិន័យជាប្រាក់មួយរយដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើជនណាមិនបង់ប្រាក់ពិន័យពួកគេអាចជាប់ពន្ធនាគាររយៈពេល៣ខែ និងអាចត្រូវបង្ខំបណ្តេញចេញ។ ជនបរទេសមួយចំនួនដែលធ្វើការងារមិនស្របច្បាប់ភាគច្រើនមាននៅតាមសហគ្រាស និងនៅតាមបនល្បែងធំៗ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេងធ្លាប់អះអាងថា ជនបរទេសដែលធ្វើការមិនស្របច្បាប់នៅកម្ពុជា អាចបណ្តាលឲ្យរដ្ឋខ្មែរបាត់ប្រាក់ចំណូលប្រមាណ២៣លានដុល្លារក្នុងមួយឆ្នាំៗ។ ជាងនេះទៀត លោក ស ខេង អំពាវនាវឲ្យនិយោជក...

ជនជាតិអង់គ្លេស២នាក់ជាប់ចោទពីបទ រំលោភផ្លូវភេទលើកុមារកម្ពុជា

តុលាការខេត្តសៀមរាបកាលពីថ្ងៃទី២៣ខែកុម្ភៈ បានចោទប្រកាន់អ្នកជំនួញចូលនិវត្តន៍ជនជាតិអង់គ្លេស២នាក់ ពីបទរំលោភផ្លូវភេទលើកុមារខ្មែរ២នាក់អាយុក្រោម១៥ឆ្នាំ ។ ប្រភពពត៌មានដេលីម៉េល (Daily Mail) ដែលមានមូលដ្ឋានក្នុងប្រទេស អង់គ្លេសបានដកស្រង់សំដីមន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ លោកឌួងថាវរីចុះផ្សាយថាជនសង្ស័យទាំងពីរនាក់នេះ មានឈ្មោះ លេសលី ភីតធឺហ៊េនមែន(Leslie Peter Henman) អាយុ៦៣ឆ្នាំ និងមា្នក់ទៀតឈ្មោះ ដេវីដមែលខុមប្រក់(David Malcolm Brock)អាយុ៦៥ឆ្នាំបានលួងលោមកុមារអាយុ១៣ឆ្នាំនិងម្នាក់ទៀត អាយុ១៥ឆ្នាំឲ្យមកងូតទឹកលេងនៅអាងហែលទឹកនៅផ្ទះរបស់ខ្លួន ក្នុងខេត្តសៀមរាប។ជនសង្ស័យក៏បានផ្តល់ប្រាក់និងសម្ភារៈសាលាផ្សេងៗដល់កុមារទាំងពីរនាក់នេះ។ ជនសង្ស័យពីរនាក់នេះនឹងអាចមានទោសឲ្យជាប់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំនិងបង់ផាកពិន័យជាប្រាក់ចំនួនពី៥០០ដល់១៥០០...

លោកហ៊ុន សែន អះអាងថាលោកនឹងមានអ្នកគាំទ្ររង់ចាំទទួល លោកជាច្រើន

លោកហ៊ុន សែនអះអាងជាថ្មីទៀតថា លោកនឹងទៅចូលរួមកិច្ចប្រជុំនេះកំពូលអាស៊ាន-អូស្រ្តាលីនៅពាក់កណ្តាលខែមីនាតាមការគ្រោងទុកទោះបីមានពលរដ្ឋខ្មែរ-អូស្រ្តាលីកំពុងត្រៀមខ្លួនធ្វើបាតុកម្ម ដុតរូបទីងមោងរបស់លោកក៏ដោយ។កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន អះអាងថាលោកក៏មានពលរដ្ឋខ្មែរនៅអូស្រ្តាលី រង់ចាំស្វាគមន៍លោកដែរ។ លោកហ៊ុន សែនធ្លាប់ព្រមានតាមវាយដល់ផ្ទះចំពោះពលរដ្ឋខ្មែរ នៅប្រទេសអូស្រ្តាលីណាដែលហ៊ានដុតទីងមោងជារូបរបស់លោក នៅពេលពួកគេនាំគ្នាធ្វើបាតុកម្មនោះ។ ការព្រមានរបស់លោក ហ៊ុន សែន បាននាំឲ្យតំណាងរាស្ត្រអូស្ត្រាលីពីខាងគណបក្សពលករ បាននាំគ្នាចេញមុខជាបន្តបន្ទាប់ រិះគន់ប្រឆាំងនឹងការព្រមានរបស់លោកហ៊ុន សែន។ពួកគេអះអាងថាប្រទេសអូស្ត្រាលីមានប្រវត្តិសាស្ត្រដ៏គួរឲ្យមានមោទនភាពនៃការសម្តែងមតិផ្នែកនយោបាយ ដូច្នេះពលរដ្ឋខ្មែរនៅអូស្ត្រាលីមានសិទ្ធិពេញលេញក្នុងការចេញមុខថ្កោលទោសលោកហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះ។ សមាជិកសភាអូស្ត្រាលីនិងជាសមាជិកគណៈរដ្ឋមន្រ្តីស្រមោល...

លោក ហ៊ុន សែន ចោទប្រកាន់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា កុហកអំពីការផ្តាច់ជំនួយ

លោកហ៊ុន សែន អះអាងថារដ្ឋាភិបាលរបស់លោកនៅតែចង់រក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ប្រសិនបើអាមេរិកបញ្ឈប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោកនោះ លោកនឹងបន្តសហការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា។ ទន្ទឹមនឹងនេះលោកហ៊ុន សែន ក៏ទាមទារឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោកវីលៀម ហៃដ៍(William A. Heidt) បកស្រាយអំពីសហរដ្ឋអាមេរិកប្រកាសអំពីការផ្អាកផ្ដល់ជំនួយលើវិស័យពន្ធដានៅកម្ពុជា។លោកហ៊ុន សែនអះអាងថា ជំនួយនេះអាមេរិកបានកាត់ផ្ដាច់តាំងពីឆ្នាំ២០១៦មកម៉្លេះ។ រហូតមកទល់ពេលនេះស្ថានទូតសហរដ្ឋអាមេរិក នៅមិនទាន់បានឆ្លើយតបចំពោះការចោទប្រកាន់របស់លោកហ៊ុន សែន បាននៅឡើយទេ។ទោះជាយ៉ាងណាក៏ដោយសេតវិមានឯណោះទេ ដែលជាអ្នកចេញសេចក្តីប្រកាសកាត់ផ្តាច់ជំនួយដល់កម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលមិនមែនជាការទទួលខុសត្រូវរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដូចលោកហ៊ុន សែន។ សេតវិមាន...

មន្រ្តីយោធាជាន់ខ្ពស់បដិសេធការបែកបាក់ផ្ទៃក្នុងនៅកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធថាគ្មានការបែកបាក់ផ្ទៃក្នុងជួរកងទ័ពដូចព័ត៌មានចចាមអារ៉ាមនានាដែលបានចុះផ្សាយក្រោយពីការផ្ទេរភារកិច្ចសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីមទៅលោក ហ៊ុន ម៉ាណែតកូនប្រុសលោក ហ៊ុន សែន។លោក ឈុំ សុជាតិ សរសេរចុះផ្សាយលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថាលោកចាត់ទុកព័ត៌មាននៃការបែកបាក់ផ្ទៃក្នុងកងទ័ពនេះ ថាគ្រាន់តែជាការបំភ្លៃព្រឹត្តិការណ៍របស់ក្រុមដែលមាននិន្នាការប្រឆាំង រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការផ្ទេរសិទ្ធិដឹកនាំសេនាធិការចម្រុះពីលោក គន់ គីមទៅលោក ហ៊ុន ម៉ាណែត នោះវាគ្រាន់តែជាការចែករំលែកការទទួលខុសត្រូវប៉ុណ្ណោះ ដោយសារតែ មួយរយៈនេះ នាយឧត្តមសេនីយ៍គន់...

មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានពន្ធដារ ប្រតិកម្មនឹងការផ្តាច់ជំនួយរបស់អាមេរិកមកលើកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាកចិត្តជាខ្លាំង ជុំវិញការប្រកាសផ្អាកជំនួយរបស់អាមេរិក មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាដោយសារស្ថាប័នមួយនេះ បានចូលរួមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុល បានសរសេរលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បកស្រាយថាការផ្តល់ជំនួយនេះបានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ(២០០៩-២០១៦)ដែលពេលនោះអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោងនិងសហសេវិកហើយលោកឯកអគ្គ រដ្ឋទូត William A. Heidt ក៏បានចូលរួមជាអធិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦កន្លងទៅ។ លោកបញ្ជាក់ថាសហរដ្ឋអាមេរិកបែរជាប្រកាសចេញនូវការកាត់ផ្តាច់នេះម្តងទៀតដែលបង្កឲ្យមានយល់ច្រឡំជាសាធារណៈថា អាមេរិកនៅតែបានផ្តល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ...

Latest news