39.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5825 POSTS
0 COMMENTS

សកម្មជន​ថា​លោក ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ

សកម្មជន​ការពារ​ព្រៃឈើ អះអាង​ថា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ដែល​ចុះហត្ថលេខា​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ជិត ៦០០​ហិកតារ គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា លោក ហេង ស្រស់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​៩ សីហា ថា ទាំង​អ្នក​ដែល​ចុះហត្ថលេខា​យល់ព្រម​ឱ្យ​ឈូស​ឆាយ ទាំង​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ជាដើម...

មេដឹកនាំ​ស្រីលង្កា​ដែល​ប្រជាជន​ដេញ​ធ្លាក់​ពី​អំណាច​បាន​ធ្វើ​ដំណើរ​មក​កៀក​នឹង​កម្ពុជា​ហើយ

ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា ដែល​ប្រជាជន​របស់​ប្រទេស​នេះ​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​ដេញ​ទម្លាក់​ពី​អំណាច គឺ​លោក Gotabaya Rajapaksa ត្រូវ​បាន​រាយការណ៍​ថា លោក​នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ ដែល​ជា​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា លោក Gotabaya ដែល​នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នឹង​ស្វែងរក​ប្រទេស​ទី​៣ នៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ជា​ផ្លូវការ។ រាជាណាចក្រ​ថៃ មាន​ព្រំដែន​ជាប់​ប្រទេស​ចំនួន​៣ គឺ​កម្ពុជា ឡាវ និង​ភូមា។ គេ​ពុំ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក...

លោក ហ៊ុន សែន កាត់​ផ្ទៃដី​សមុទ្រ​៦០០​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​កំពង់ផែ​ថ្មី​ក្នុង​ខេត្ត​កំពត

បុរស​ខ្លាំង​ដែល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​បាន​បន្ត​កាត់​ផ្ទៃដី​សមុទ្រ​ក្នុង​ខេត្ត​កំពត ទំហំ ៦០០​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​អភិវឌ្ឍ​កំពង់ផែ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក។ យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន ឱ្យ​ដឹង​ថា ផ្ទៃដី​សមុទ្រ​ទំហំ ៦០០​ហិកតារ​ស្ថិត​ក្នុង​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ដើម្បី​ធ្វើ​អនុបយោគ​ឲ្យ​ក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន...

រដ្ឋាភិបាល​ថា​កម្ពុជា​នឹង​ទទួល​បាន ៧០% នៃ​ប្រេងឆៅ​ដែល​គេ​លួច​កាលពី​ឆ្នាំ​មុន

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណែក ៧០% នៃ​ប្រេងឆៅ​របស់​ខ្លួន​ក្នុង​ចំណោម​ប្រេង​ជិត ៣០​ម៉ឺន​បារ៉ែល​ដែល​ត្រូវ​គេ​លួច​ដឹក​តាម​កប៉ាល់​កាលពី​ឆ្នាំ​២០២១ កន្លងទៅ ក្រោយពី​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ក្នុង​ប្រទេស​ថៃ។ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ក្រុម​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​ការ​ចរចា​យ៉ាង​សកម្ម​ជាមួយ​ភាគី​ម្ចាស់​កប៉ាល់ MT Strovolos ដែល​ដឹក​ប្រេង​កម្ពុជា​ទៅ...

លោក ស ខេង ថា​កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ខណៈ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​បន្ត​ទៀត ខណៈ​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។ លោក ស ខេង អះអាង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស ខេង អះអាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ក៏​ជា​ការ​ប្រយុទ្ធ​ប្រឆាំង...

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ចប់​សំណុំរឿង​លោក កឹម សុខា ដើម្បី​ផ្សះផ្សា​ជាតិ​ឡើងវិញ

មន្ត្រី​ការពារ​សិទ្ធិមនុស្ស អះអាង​ថា សវនាការ​លើក​ទី​៥១ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​១០ សីហា នេះ មាន​ចរិត​ជា​សវនាការ​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​យុត្តិធម៌ បញ្ចប់​សំណុំរឿង​នោះ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​ឡើងវិញ។ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ព្រះរាជអាជ្ញា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​សាកសួរ​នោះ​ទេ តែ​បែរ​ជា​ព្យាយាម​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ឱ្យ​លោក កឹម សុខា យល់​ពី​ការ​លើកឡើង​របស់​ខ្លួន​ក្នុង​ចេតនា​ចង់​ឱ្យ​គាត់​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។ លោក...

អាមេរិក​បន្ថែម​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន​១០០០​លាន​ដុល្លារ​នាំ​ឱ្យ​ជំនួយ​អាមេរិក​កើន​ជិត​១០​ពាន់​លាន​ដុល្លារ

សង្គ្រាម​មហាអំណាច​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​កំពុង​ផ្ទុះឡើង ១៧០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដ៏​សាហាវ​នេះ បាន​រុញ​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​សម្រុក​ជួយ​អ៊ុយក្រែន ទាំង​ជំនួយ​យោធា និង​ជំនួយ​ហិរញ្ញវត្ថុ​សុទ្ធ​រាប់​ពាន់​លាន​ដុល្លារ។ យ៉ាងតិច​ប្រទេស​ចំនួន​១០ គឺជា​ប្រទេស​ផ្ដល់​សព្វាវុធ ទាំង​អាវុធ​ធុន​ធ្ងន់ និង​ធុន​ស្រាល។ គោលដៅ​របស់​ប្រទេស​ផ្ដល់​អាវុធ​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​ដើម្បី​ជួយ​អ៊ុយក្រែន​មាន​លទ្ធភាព និង​តុល្យភាព​នៃ​ការ​ធ្វើ​សង្គ្រាម​ការពារ​ដែនដី​របស់​អ៊ុយក្រែន។ ប្រទេស​ដែល​ផ្ដល់​អាវុធ​ច្រើន​ជាងគេ​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​អាមេរិក​លំដាប់​ទី​១ អង់គ្លេស​លំដាប់​ទី​២ អាល្លឺម៉ង់​លំដាប់​ទី​៣ ប៉ូឡូញ​លំដាប់​ទី​៤ និង​កាណាដា​លំដាប់​ទី​៥។ តែ​សម្រាប់​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​ពុំ​ទាន់​ក្លាយ​ជា​សមាជិក​អង្គការ​យោធា​ណាតូ (NATO)...

ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់​ស្នើ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ដក​ទាហាន​ចេញពី​ដី​សហគមន៍​ក្រោយពី​មាន​ការ​គំរាម​បាញ់​សម្លាប់​ពួកគេ

ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដក​ទាហាន​ចេញពី​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» និង​បើក​ឲ្យ​សហគមន៍​ចូល​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង។ ការ​ស្នើ​របស់​ប្រជា​សហគមន៍​នេះ ធ្វើ​ឡើង​ខណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឈូស​ឆាយ​ដី​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់ នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២។ ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​កំពង់ស្ពឺ ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ រៀបរាប់​ថា កន្លងមក​ក្រុម​ទាហាន​បាន​គំរាម​ដេញ​កាប់ ហើយ​ថែម​ទាំង​យក​កាំភ្លើង​បាញ់​ទៀត នៅ​ពេល​ពួកគាត់​ចុះ​ពិនិត្យ​មើល​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ»។ ក្រៅពី​ការ​ស្នើ​ឲ្យ​ដក​ទាហាន​ចេញ ពលរដ្ឋ​ក៏​បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​ការពារ​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់...

យុវជន​ខ្មែរ​ថាវរៈ​ស្នើសុំ​លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ​ម្នាក់​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ លោក គង់ សំអាន ដែល​មាន​អាយុ ៧០​ឆ្នាំ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់ពី​លោក​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ។ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់ នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​មនសិការ លោក...

អឺរ៉ុប​ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​សំណុំ​រឿង​លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ចប់​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តុលាការ ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​ស្ដារ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៩...

Latest news