34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ថា​ជី​និង​ថ្នាំ​កសិកម្ម​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​អាករ​ទេ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ការ​ឡើង​ថ្លៃ​ជី និង​ថ្នាំ​កសិកម្ម​បច្ចុប្បន្ន​បណ្ដាល​មកពី​កម្ពុជា​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ពី​ក្រៅ​ប្រទេស​ទាំងស្រុង ទោះបី​ជី និង​ថ្នាំ​កសិកម្ម​មិន​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ក៏ដោយ។ នេះ​ជា​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ព្រឹក​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​គាំទ្រ​វិស័យ​កសិកម្ម...

រដ្ឋាភិបាល​ថា​គម្រោង​បញ្ចុះ​ថ្លៃ​អគ្គិសនី​ដល់​ពលរដ្ឋ​ចុង​ឆ្នាំ​២០២២​អាច​នឹង​ត្រូវ​ពន្យារ​ពេល

លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា គម្រោង​ដែល​រដ្ឋាភិបាល​កម្ពុជា​បញ្ចុះ​ថ្លៃ​អគ្គិសនី​ដល់​ពលរដ្ឋ​សម្រាប់​ចុង​ឆ្នាំ​២០២២ នេះ អាច​នឹង​ត្រូវ​ពន្យារ​ពេល ដោយសារតែ​អគ្គិសនី​កម្ពុជា (EDC) នឹង​ខាតបង់​ប្រហែល ១០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​អាស៊ាន-ប៉ារ៉ាហ្គេម កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា ការ​ខាតបង់​ជា​លើកដំបូង​របស់ EDC ដែល​រដ្ឋាភិបាល​ត្រូវ​អន្តរាគមន៍​នេះ គឺ​វា​ផ្តើម​ចេញពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​លើ​ប្រទេស​រុស្ស៊ី...

បទវិភាគ៖ ការ​លើក​ឡើង​ខុសៗ​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​រវាង​ក្រុម​យុត្តិធម៌​និយម​និង​សន្តិភាព​និយម

ខណៈ​នេះ សង្គ្រាម​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល​ជាង ១៣០​ថ្ងៃ​ហើយ។ សង្គ្រាម​ដ៏​អាក្រក់ និង​ឃោរឃៅ​មួយ​នេះ​បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​អ៊ុយក្រែន ចំនួន ៤៨៨៩​នាក់ និង​របួស​ចំនួន ៦២៦៣​នាក់។ សង្គ្រាម​នេះ បាន​បណ្ដាល​ឱ្យ​មាន​ជន​ភៀសខ្លួន​កើនឡើង​ជិត ១០​លាន​នាក់ និង​ប្រជាជន​បាត់បង់​ទីជម្រក​ព្រោះតែ​រង​ការ​កម្ទេច​ដោយ​គ្រាប់​កាំភ្លើង​មាន​ជាង ១០​លាន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន។ សង្គ្រាម​នេះ គេ​ហៅថា​ជា​សង្គ្រាម​ដ៏​អាក្រក់ និង​ឃោរឃៅ គឺ​ដោយសារ​តែ​លំនៅឋាន​របស់​ប្រជាជន សាលារៀន​របស់​សិស្ស និង​ទីផ្សារ មន្ទីរពេទ្យ ក៏​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ដែរ។ តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​អ៊ុយក្រែន អគារ​របស់​ប្រជាជន​មួយ​ចំនួន​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​រុស្ស៊ី បាន​ដួល​រាប​ដល់​ដី។ អ្វី​ដែល​គួរ​ឱ្យ​រន្ធត់...

IDEA TALK៖ ៦​ឆ្នាំ​កន្លង​ទៅ​ហើយ តើ​ហេតុ​អ្វី​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «៦​ឆ្នាំ​កន្លង​ទៅ​ហើយ តើ​ហេតុ​អ្វី​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ?»។

មេដឹកនាំ​ថ្មី​ហ្វីលីពីន​បន្ត​ប្រាប់​ចិន​ថា​លោក​ចង់​ឱ្យ​ចំណង​ទាក់ទង​ល្អ​ជាជាង​បង្ក​ជម្លោះ

ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន គឺ​លោក Ferdinand Marcos Jr ហៅ Bongbong បាន​រំឭក​ទៅ​កាន់​ទីក្រុង​ប៉េកាំង ថា ក្នុង​រដ្ឋការ​របស់​លោក ៦​ឆ្នាំ​ទៅ​មុខ​នេះ គឺ​លោក​ចង់​ឃើញ​ហ្វីលីពីន និង​ចិន មាន​ទំនាក់ទំនង​ល្អ ជាជាង​បង្ក​ភាព​តានតឹង និង​ជម្លោះ​ដាក់​គ្នា។ លោក Bongbong ដែល​ទើប​បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា គឺ​លោក​បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ម៉ានីល នៅ​ថ្ងៃទី​៥ កក្កដា។ ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​រូប​នេះ ធ្វើឡើង​នៅ​មុន​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន...

សមត្ថកិច្ច​រារាំង​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ស្រប​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​សុធារស មិន​ឱ្យ​កូដករ និង​តំណាង​សហជីព​ប្រមាណ ១០០​នាក់​ដែល​ព្យាយាម​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​ជា​ថ្មី ស្រប​ពេល​អង្គការ​សមាគម​ជិត ៤០​ស្ថាប័ន​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ដោះស្រាយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​និយោជិត ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ចេញ​ទាមទារ​ដោយ​យក​ក្រមា​ចង​ក្រវាត់​ក្បាល​សរសេរ​ថា កុំ​យក​លុយ​ទិញ​សិទ្ធិ ចំណែក​នៅ​លើ​បដា​បាន​សរសេរ​ថា ណាហ្គា​វើលដ៍ បាន​រំលោភ​ច្បាប់​របស់​កម្ពុជា និង​បដា​ខ្លះ​ទៀត​សរសេរ​ថា ណាហ្គា​វើលដ៍...

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​បាន​ពិភាក្សា​លើ​បញ្ហា​អ្វី​នោះ​ទេ បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រមាន​ថា សកម្មភាព​របស់​លោក​នា​ពេល​កន្លងមក​បាន​ល្មើស​នឹង​បម្រាម​របស់​តុលាការ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami និង​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​កន្លងមក។ កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២...

ពលរដ្ឋ​អះអាង​ថា​អាជ្ញាធរ​សន្យា​ផ្តល់​ដី​ជាង​៤០០​ហិកតារ​សង​សហគមន៍​ឧត្ដម​ស្រែ​ពស់​វិញ

ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ អះអាង​ថា មន្ត្រី​បរិស្ថាន​ខេត្ត​សន្យា​ផ្ដល់​ដី​ចំនួន​ជាង ៤០០​ហិកតារ​សង​ប្រជា​សហគមន៍​វិញ ក្រោយពី​ទទួល​រង​នូវ​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ពី​សំណាក់​មន្ត្រី​យោធា «ង៧០»។ ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ លោក សយ សាត បាន​ឲ្យ​ដឹង​ថា កាលពី​ចុង​ខែ​មិថុនា កន្លងទៅ ក្នុង​កិច្ចប្រជុំ​ជា​សាធារណៈ លោក នូវ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​ឱ្យ​រក្សា​ដី​នៅ​សេសសល់​ចំនួន ៣០​ហិកតារ​នៅ​ជុំវិញ​បរិវេណ​វត្ត​ព្រៃមេត្តា​ធម្មជាតិ ហើយ​មន្ទីរ​បរិស្ថាន​បាន​សន្យា​រក​ដី​កន្លែង​ផ្សេង​ទៀត​ចំនួន​ជាង...

UN៖ នីតិវិធី​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​លោក ឆន ផល្លា គឺជា​ការ​សងសឹក​តាម​ប្រព័ន្ធ​ច្បាប់

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UN) ចាត់ទុក​ដំណើរការ​របស់​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺជា​ការ​សងសឹក​របស់​អាជ្ញាធរ​តាម​ប្រព័ន្ធ​ច្បាប់​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៤ កក្កដា បាន​អះអាង​ថា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ប្រកប​ដោយ​ការពិត និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា រួម​ទាំង​ការ​ចាប់​ខ្លួន​លោក​ដោយ​គ្មាន​ដីកា​របស់​តុលាការ​កាលពី​ពេល​កន្លងទៅ។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មួយ​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ហេតុផល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លោក ឆន ផល្លា និង​ពន្យល់​ថា​តើ​វិធានការ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​ថា លោក ឆន ផល្លា អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន...

បទវិភាគ៖ តើ​បេឡារុស​អាច​ទាញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​រីក​រាលដាល​ដល់​ភាគ​ខាងជើង​និង​ខាងលិច​ឬ​ទេ?

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បាន​ឈាន​ចូល​ដល់ ១៣១​ថ្ងៃ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​៤ ខែ​កក្កដា នេះ។ ដំបូង​ឡើយ របប​លោក ពូទីន បាន​អួត​ថា យ៉ាង​យូរ ៧២​ម៉ោង​ប៉ុណ្ណោះ​នឹង​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ហើយ។ ជាមួយ​នឹង​ការ​លើក​ទ័ព​ដល់​ជាង ២០​ម៉ឺន​នាក់​អន្តរាគមន៍​ដោយ​ទ័ព​អាកាស និង​ទ័ព​មីស៊ីល ឃើញ​ថា​រថក្រោះ​រថពាសដែក​រាប់​រយ​គ្រឿង​បើក​យ៉ាង​សង្ហា​ចូល​ទៅ​វាយលុក​បាញ់​ផ្លោង​ទៅ​លើ​ទឹកដី​អ៊ុយក្រែន។ នៅ​ខណៈ​គ្រាប់​មីស៊ីល​ធ្លាក់​យ៉ាង​ច្រើន​នៅ​លើ​តំបន់​រដ្ឋធានី​គៀវ ដោយ​បាញ់​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន តាមរយៈ​ការ​បាញ់​ប្រហារ​ដោយ​កង​យន្តហោះ​ចម្បាំង​ទៀត​ផង គឺ​កងទ័ព​ថ្មើរជើង ឬ​ទ័ព​រថក្រោះ​របស់​រុស្ស៊ី បាន​បើក​លើ​ដងផ្លូវ​រាប់​រយ​គ្រឿង​សំដៅ​វាយ​កាន់កាប់​រដ្ឋធានី​មួយ​នេះ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី។ តែ​មិន​ដូច​ការ​រំពឹង​នោះ​ទេ...

Latest news