28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5808 POSTS
0 COMMENTS

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ក្បត់​ជាតិ​ឯង​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម​រាស្ត្រ​ខ្មែរ​ស្លូតត្រង់​ដូច​គ្នា​នឹង​មេដឹកនាំ​ខ្មែរក្រហម​លោក ប៉ុល ពត ប៉ុន្តែ​លោក ហ៊ុន សែន មាន​ចំណុច​អាក្រក់​ខ្លាំង​ជាង នៅ​ត្រង់​ថា គាត់​លួច​ក្បត់​ជាតិ​ខ្មែរ​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៧ ខែ​មេសា ពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ចងចាំ​ថា...

បុណ្យ​ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​ទូទាំង​ប្រទេស​ជាង ១៣​លាន​នាក់

នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​កម្ពុជា បង្ហាញ​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល ៣​ថ្ងៃ កម្ពុជា​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង ១៣​លាន​នាក់ (១៣ ៣៥៩ ៣១០​នាក់) លើស​ឆ្នាំ​២០២៣ ប្រមាណ​ជា ២​សែន​នាក់ ខណៈ​តួលេខ​ភ្ញៀវ​ទេសចរ​ថ្ងៃ​ចូលឆ្នាំ​ចុងក្រោយ​មិន​ទាន់​ត្រូវ​បាន​រាប់​បញ្ចូល​នៅឡើយ។ នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថិតិ​ទេសចរណ៍​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​ជាង ១៣​លាន​នាក់ មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៨​ម៉ឺន​នាក់ (៨១ ៧៤៥​នាក់)...

វៀតណាម​ថា​ព្រែកជីក​ហ្វូណន​តេជោ​អាច​នឹង​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ បើ​ត្រូវ​បាន​ស្ថាបនា

ប្រទេស​វៀតណាម ដែល​មាន​គុណ​ដ៏​ធំធេង​លើ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​បាន​ជួយ​បក្ស​នេះ​ឱ្យ​ឡើង​កាន់​អំណាច​ក្រោយពី​វៀតណាម លើក​កងទ័ព​របស់​ខ្លួន​លុកលុយ​ប្រទេស​កម្ពុជា ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ក្លាយ​ជា​ប្រទេស​មួយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ ៦​ប្រទេស​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ព្រែកជីក​ហ្វូណន​តេជោ អាច​នឹង​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ បើ​ត្រូវ​បាន​ស្ថាបនា។ សារព័ត៌មាន​របស់​វៀតណាម VN Express បាន​ចុះផ្សាយ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​វៀតណាម ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចែកចាយ​ព័ត៌មាន និង​ការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ។ អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​វៀតណាម Doan Khac Viet និយាយ​ថា វៀតណាម​គាំទ្រ​ការ​អភិវឌ្ឍ​ផ្លូវ​នាវាចរណ៍​នៃ​ដង​ទន្លេមេគង្គ ព្រោះ​វា​មាន​សារប្រយោជន៍​ជាច្រើន​ក្នុង​កំណើន​សេដ្ឋកិច្ច...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​ចង់​បញ្ជូន​សារ​បែប​ណា​ទៅ​កាន់​ស្ថាប័ន អ.ស.ប ករណី​ស្ថានភាព​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​ចង់​បញ្ជូន​សារ​បែប​ណា​ទៅ​កាន់​ស្ថាប័ន អ.ស.ប ករណី​ស្ថានភាព​ប្រទេស​កម្ពុជា?»។

ភាគ​២៖ ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ស៊ើបអង្កេត​ករណី​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ក្នុង​សេចក្តី​រាយការណ៍​ភាគ​១ សារព័ត៌មាន The Cambodia Daily បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់ ដែល​បាន​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣​នាក់ ដូចជា លោក គុយ វ៉ាត, លោក...

តុលាការ​ប្រជាជន​វៀតណាម ផ្ដន្ទាទោស​ប្រហារ​ជីវិត​សេដ្ឋិនី​រកស៊ី​បោក​ប្រាក់​ខ្ទង់​ធំ

ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រទេស​វៀតណាម មិន​អនុគ្រោះ​ដាច់ខាត​ទោះ​ជា​បុគ្គល​នោះ​មាន​ប្រាក់​មហាសាល​ក៏ដោយ ឱ្យ​តែ​កិបកេង​បោក​ប្រាក់​ឆបោក ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី ត្រូវតែ​មាន​ទោស។ នៅ​ថ្ងៃទី​១១ មេសា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News បាន​ចុះផ្សាយ​ថា មហា​សេដ្ឋិនី​ម្នាក់​ឈ្មោះ Truong My Lan អាយុ ៦៧​ឆ្នាំ អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មេសា នេះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ក្នុង​សំណុំរឿង​ពុករលួយ​ឆបោក​ដ៏​ធំ​បំផុត​មួយ។ នេះ​ជា​សំណុំរឿង​ដ៏​អាស្រូវ​បំផុត​ចំពោះ​បុគ្គល​មាន​ប្រាក់​មហាសាល​រូប​នេះ...

លោក ហ៊ុន សែន ឪ​នាយករដ្ឋមន្ត្រី​តែងតាំង​ស្តេច​គ្រញូង​ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹក្សា

អ្នកប្រាជ្ញ​អ៊ីតាលី Niccolo Machiavelli រំឭក​មនុស្ស​លោក​ក្នុង​អំឡុង​សតវត្ស​ទី​១៥-ទី​១៦ ថា វិធីសាស្ត្រ​ដំបូង​បង្អស់​ក្នុង​ការ​ប៉ាន់ប្រមាណ​បញ្ញា​នៃ​មេដឹកនាំ​ម្នាក់ គឺ​មើល​ទៅ​មនុស្ស​ជុំវិញ​គាត់ (The first method for estimating the intelligence of a ruler is to look at the men he...

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រកាស​ចូលរួម​ជាមួយ​បក្ស​បី​ទៀត​ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) ប្រកាស​ថា គណបក្ស​របស់​ខ្លួន​នឹង​បន្ត​ចូលរួម​ជាមួយ​គណបក្ស​ចំនួន ៣ ផ្សេង​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ជាក់​ថា គណបក្ស​នេះ​នៅតែ​រក្សា​ជំហរ​យ៉ាង​រឹងមាំ​របស់​ខ្លួន​ក្នុង​ការ​បន្ត​រួម​ដំណើរ​កិច្ចសហការ​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​សុខដុមរមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។ កន្លង​មក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រឆាំង ៣ ផ្សេង​ទៀត​នៅ​បន្ទាប់ពី​បុគ្គល​សំខាន់ៗ ដូចជា​លោក​បណ្ឌិត...

គណបក្ស​ភ្លើង​ទៀន​ចាត់ទុក​សកម្មភាព​អាជ្ញាធរ​ចាប់​ខ្លួន​សមាជិក​ខ្លួន​ថា​ជា​ការ​គំរាមកំហែង​និង​ធ្វើ​ទុក្ខបុកម្នេញ

គណបក្ស​ភ្លើង​ទៀន ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ និង​រយៈពេល​កន្លង​មក គឺជា​ការ​គំរាមកំហែង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព ក្នុង​គោលបំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​សមាជិក និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ទូទាំង​ប្រទេស។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ក៏ដូចជា​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់​ជា​ធរមាន​នានា​របស់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តែម្តង ដូច្នេះ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន គឺ​ស្មើ​នឹង​ការ​គំរាមកំហែង​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទាំងអស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កន្លង​មក ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស...

តំណាង​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​រាប់​សិប​នាក់​ជាមួយ​ពួក​ឧកញ៉ា តវ៉ា​ដល់​មុខ​សាលា​រាជធានី​ភ្នំពេញ

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​រាប់​សិប​គ្រួសារ មកពី​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ក្រុមហ៊ុន អេកូ មេហ្គាបូលីស ឌីវេឡុបមិន ខបភើរេហ្សិន ឯ.ក (ECO MEGAPOLIS DEVELOPMENT CORPORATION CO., LTD) របស់​លោក ឃុន សៀ...

Latest news