26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2642 POSTS
0 COMMENTS

IDEA TALK៖ ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​បង្កើត​ជា​រូបរាង​បាន តើ​រដ្ឋាភិបាល​នេះ​អាច​រស់​បាន​ប៉ុន្មាន​ដង្ហើម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​បង្កើត​ជា​រូបរាង​បាន តើ​រដ្ឋាភិបាល​នេះ​អាច​រស់​បាន​ប៉ុន្មាន​ដង្ហើម?»។

IDEA TALK៖ ដំណើរការ​បុណ្យ​បញ្ចុះ​បឋមសិលា​កសាង​ព្រះវិហារ​វត្ត​ព្រះពុទ្ធរង្សី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «ដំណើរការ​បុណ្យ​បញ្ចុះ​បឋមសិលា​កសាង​ព្រះវិហារ​វត្ត​ព្រះពុទ្ធរង្សី»។

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

IDEA TALK៖ ភាព​ចម្រូងចម្រាស​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ឲ្យ​និយោជិត​ខ្មែរ​នៅ​ជប៉ុន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ឲ្យ​និយោជិត​ខ្មែរ​នៅ​ជប៉ុន»។

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក ចូ បៃដិន ក៏​បាន​ចាប់ផ្ដើម​បើកភ្នែក​សម្លឹង​មើល​អាស៊ាន​ឡើងវិញ​ក្នុង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ងាក​មក​ផ្ដោត​លើ​តំបន់​អាស៊ាន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​សម្ពន្ធភាព​រាំងខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​គេ​ហៅថា​ការ​វាតទី។ ស្រប​ពេល​នេះ រដ្ឋការ​លោក បៃដិន បាន​បញ្ជូន​មន្ត្រី​អាមេរិក​កំពូលៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដោយ​នាំ​មក​នូវ​របៀបវារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ប្រមូល​កម្លាំង​សម្ពន្ធភាព​រាំង​ខ្ទប់​ឥទ្ធិពល​ចិន ក្នុង​តំបន់។ ក្នុង​សប្ដាហ៍​នេះ...

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ជូន​ពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​ផ្តល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​នាំចូល​វ៉ាក់សាំង​ក៏ដោយ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ សម្រាប់​ប្រកប​អាជីវកម្ម​ក៏ដោយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​គួរ​ដាក់​បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ នោះ​ទេ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ការពារ​សុខមាលភាព​ជូន​ពួកគាត់​ឲ្យ​បាន​ពេញលេញ។ លោក​អះអាង​ថា បើ​ទោះបីជា​ក្រសួង​សុខាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ ក៏ដោយ ក៏​រដ្ឋ​ត្រូវតែ​កំណត់​តម្លៃ​ជាក់លាក់​ណាមួយ​ចំពោះ​ការ​ប្រកប​អាជីវកម្ម​នៃ​វិស័យ​ឯកជន​ទាំងនោះ​ដែរ...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ពី​ប្រធានាធិបតី​រុស្ស៊ី ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ល្អ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​កុម្មុយនីស្ត និង​មេដឹកនាំ​ផ្ដាច់ការ...

ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លុប​បំបាត់​ការ​ហៅ​ចូល​លេខ​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាបន្ទាន់

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ ឬ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​បញ្ឈប់​រាល់​ការ​រំខាន​ដោយ​ហៅ​ទូរស័ព្ទ​ទៅកាន់​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​សេវាកម្ម​បន្ថែម​ផ្សេងៗ​របស់​ខ្លួន​ជាបន្ទាន់។ ក្រសួង​ប្រៃសណីយ៍ បញ្ជាក់​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​ថា កន្លងមក​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​រក​ឃើញ​ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន​បាន​ប្រើប្រាស់​លេខ​កូដ​ខ្លី ឬ​លេខ​ផ្សេងៗ​គ្នា​ជាច្រើន​ហៅ​ចូល​ទៅកាន់​អ្នក​ប្រើប្រាស់ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវា​បន្ថែម (VAS) របស់​ខ្លួន ដោយ​អ្នក​ប្រើប្រាស់​មិន​បាន​ចុះឈ្មោះ​ប្រើប្រាស់​ជា​មុន​ទេ។ ករណី​នេះ ក្រសួង​យល់ថា​ជា​ការ​រំខាន​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផ្ទុយពី​ឆន្ទៈ​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទាំងនោះ។ និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​ណែនាំ​ដល់​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ដូចជា៖ បញ្ឈប់​រាល់​ការ​រំខាន​ដល់​អ្នក​ប្រើប្រាស់​តាម​ការ​ហៅ​ចូល​លេខ​ទូរស័ព្ទ​ចល័ត​ជា​បន្ទាន់ ព្រោះ​សេវា​ហៅ​ចូល​នេះ​ពុំ​មាន​ការ​ចុះឈ្មោះ​ប្រើប្រាស់​ជា​មុន​ដោយ​អ្នក​ប្រើប្រាស់​ឡើយ។បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់​លេខ​កូដ​ទូរគមនាគមន៍​ទាំងឡាយ​ណា​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។ ក្រសួង​ប្រៃសណីយ៍ ក៏​បាន​ព្រមាន​ថា ក្នុង​ករណី​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ពុំ​អនុវត្ត​តាម​ការណែនាំ​របស់​ខ្លួន​ទេ...

ប្រធាន​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

ពលរដ្ឋ និង​មន្ត្រី​រាជការ​ភាគច្រើន​បាន​ចោទ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​បាន​ពង្រឹង​បក្ខពួក​ដើម្បី​ពង្រឹង​បណ្ដាញ​ពុករលួយ​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ថ្មី​មក ដោយ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ា​មាន​ទ្រព្យ​នៅ​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម។ ប្រភព​ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជាបន្តបន្ទាប់​មកនេះ លោក ចេង ស្រុង បាន​បន្ត​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ ស្ថិតនៅ​តំបន់​បី​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​អះអាង​ថា បច្ចុប្បន្ន​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​នោះ​ទេ។ កាល​ពី​ម្សិលមិញ ពលរដ្ឋ​ជិត ១​ពាន់​នាក់​រស់នៅ​ក្នុង​ភូមិ​ចំនួន​១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​បំផ្លាញ​ដី​ព្រៃលិចទឹក​ដ៏​ធំ​សម្បើម​នៅ​តំបន់​បឹង​ទន្លេសាប ដែល​វា​មាន​ផល​ប៉ះពាល់​កន្លែង​ត្រី​ពង​កូន ជម្រក​សត្វស្លាប និង​ជីវភាព​ប្រជា​នេសាទ​ជាដើម។ ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដោះស្រាយ​បញ្ហា​នេះ និង​ដកហូត​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​អនុវត្ត​ច្បាប់​ដល់​អាជ្ញាធរ​ខិលខូច​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ។ ទន្ទឹម​នឹង​នេះ ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​បាន​កើត​មាន​ជា​ហូរហែ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០ រហូត​មក​ទល់​ពេល​នេះ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ។ តំណាង​ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ...

Latest news