27 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

មេ​រដ្ឋប្រហារ​ប្រទេស​ភូមា លើក​ខ្លួន​ឯង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី

រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា មាន​អាយុ ៦​ខែ​មក​ហើយ​នៅ​ពេលនេះ។ មេ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា នេះ គឺ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ មីន អ៊ុងឡាំង ជា​ឧត្តមសេនីយ៍​ជំនាន់​ក្រោយ​នៃ​មេ​រដ្ឋប្រហារ​ជំនាន់​មុន គឺ​ឧត្តមសេនីយ៍ ថាន់ ស្វេ។...

បុរស​ខ្លាំង​ហ្វីលីពីន​យល់ព្រម​ស្ដារ​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​ឡើងវិញ​ខណៈ​រង​ការរិះគន់​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង

ទីបំផុត បុរស​ខ្លាំង​គឺ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​សម្រេច​ស្ដារ​ឡើងវិញ​ទាំងស្រុង​នូវ​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា the Visiting Forces Agreement ឬ​ហៅ​ថា VFA ជាមួយ​សហរដ្ឋ​អាមេរិក។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ទូរទស្សន៍ CNN...

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅដល់​វៀតណាម​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិសុខ​តំបន់

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ដោយ​បាន​បើក​កិច្ចពិភាក្សា​ភ្លាមៗ​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ហើយ​របៀបវារៈ​សំខាន់​ជាងគេ គឺ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​២៩ កក្កដា...

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក...

របប​រដ្ឋប្រហារ​ភូមា​រំលាយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០​ដែល​ជា​ជ័យជម្នះ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ

ទីបំផុត របប​រដ្ឋប្រហារ​នៅ​ភូមា សម្រេច​លុបចោល​លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ជា​បក្ស​រងគ្រោះ​ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​បោះឆ្នោត​ប្រទេស​ភូមា ដែល​ពួក​យោធា​បង្កើត​ឡើង​ក្រោយ​រដ្ឋប្រហារ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន...

បាតុករ​ប្រទេស​ទុយណេស៊ី​ទាមទារ​រំលាយ​រដ្ឋសភា​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ដេញ​ចេញ​ពី​តំណែង

ប្រធានាធិបតី Kais Saied ប្រើ​អំណាច​របស់​ខ្លួន​ដោយ​ព្យួរ​ទាំងអស់​សមាជិក​សភា​នៃ​ប្រទេស​ទុយណេស៊ី ដែល​មាន ២១៧​រូប។ ព្រឹត្តិការណ៍​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​វិបត្តិ​នយោបាយ​ដ៏​ធំ​របស់​ប្រទេស​ទុយណេស៊ី ចាប់តាំង​ពី​ផ្ទុះ​បដិវត្តន៍​ផ្កា​រីក​នៅ​ឆ្នាំ​២០១១ បញ្ចប់​របប​ផ្ដាច់ការ ហើយ​នាំ​ប្រទេស​នៅ​ពិភព​អារ៉ាប់​នេះ​ទៅ​រក​ប្រជាធិបតេយ្យ។ តែ​វិបត្តិ​នេះ ដើមចម​គឺ​ដោយសារ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ និង​មនុស្ស​អត់​ការងារ​ធ្វើ​ហក់​ឡើង​ខ្ពស់។ ប៉ុន្តែ​ការ​សម្រេច​របស់​ប្រធានាធិបតី​រូប​នេះ...

អង់គ្លេស​ប្រកាស​ពង្រាយ​នាវា​ចម្បាំង​ពីរ​គ្រឿង​នៅ​សមុទ្រ​អាស៊ី​ទប់ទល់​នឹង​ការ​វាតទី​របស់​ចិន

មហាអំណាច​ជើងទឹក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចក្រភព​អង់គ្លេស នៅ​ពេល​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនទឹក​អាស៊ី គឺ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​នាវា​ដឹក​យន្តហោះ HMS Queen Elisabeth នឹង​មក​ដល់​សមុទ្រ​ប្រទេស​ជប៉ុន ក្នុង​ខែ​កញ្ញា នេះ​ហើយ ក្នុង​នោះ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​របស់​ប្រទេស​មហាអំណាច​នេះ​ដែល​នឹង​ពង្រាយ​នៅ​សមុទ្រ​អាស៊ី...

របប​រដ្ឋប្រហារ​ភូមា​បន្ត​ទាមទារ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ ទោះ​ជា​ដឹង​ថា​នឹង​បរាជ័យ​ម្ដង​ទៀត

របប​សឹក​នៅ​ប្រទេស​ភូមា គ្មាន​តម្លៃ​ការទូត​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។ ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​សឹក​នេះ​បាន​បណ្ដេញ​មន្ត្រី​ទូត​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី រាប់​សិប​នាក់។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ខ្លះ​ទៀត​បាន​សម្រេច​ប្រឆាំង​នឹង​របប​សឹក​នេះ ដោយ​មិន​ដើរ​ចេញ​ពី​តំណែង​នោះ​ទេ ខណៈ​ប្រទេស​ជាច្រើន​មិនព្រម​ទទួល​សារតាំង​ថ្មី​នៃ​របប​សឹក​មួយ​នេះ។ អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ...

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។ សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ...

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។ កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ...

ព័ត៌មានថ្មីៗ