27 C
Phnom Penh

CATEGORY

Featured

គណៈកម្មាធិការ​កិច្ចការ​បរទេស​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា

គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ចំណងជើង​ថា «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា (Cambodia Democracy Act) ឬ​ហៅ​កាត់​ថា H.R.» ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧...

សារ​ចូលរួម​រំឭក​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី

ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ រហូត​មកដល់​ពេល​នេះ អស់​រយៈពេល​ប្រាំ​ឆ្នាំ​ហើយ យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​ផ្ដាច់​យក​ជីវិត​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ក្នុង​ទីក្រុង​ភ្នំពេញ ហាក់​ស្ថិតនៅ​ឆ្ងាយ​ដូច​ជើងមេឃ​ហៅ​មិន​ឮ ហើយ​រីឯ​ពន្លឺ​នៃ​ភស្តុតាង​ពី​កាមេរ៉ា​សុវត្ថិភាព ក៏​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​យ៉ាង​ងងឹត​សូន្យសុង​ថែមទៀត​ផង។

អ្នកវិភាគ៖ រដ្ឋាភិបាល​គួរតែ​ប្រើ​នីតិវិធី​ច្បាប់​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​អ្នក​មាន​អំណាច​ពី​ពលរដ្ឋ​ខ្មែរ គួរតែ​ប្រើប្រាស់​នីតិវិធី​ច្បាប់​ដើម្បី​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ដើម្បី​កុំ​ឲ្យ​រំខាន​ខ្លួនឯង និង​អ្នកដទៃ​តទៅទៀត។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២...

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។ កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ...

ភាគ​៤៖ សេដ្ឋី និង​សេដ្ឋិនី​ស្រុកខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​ដើម្បី​លាក់​លុយ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុកខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? នេះ​ជា​ភាគ​ទី​៤ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ? ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា ICIJ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​ជា​សាធារណៈ​នូវ​ឯកសារ​សម្ងាត់​ប៉ាណាម៉ា (Panama Papers) នៅ​ខែ​មេសា ឆ្នាំ​២០១៦។...

បទវិភាគ៖ តើ​អ្នកនយោបាយ​ណា​ខ្លះ​ត្រូវ​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ?

អ្នក​សង្កេតការណ៍​រក​ឃើញ​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ហើយ​អ្នកនយោបាយ​ធំៗ​ពីរ​រូប​ត្រូវ​មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​ជាតិ។ មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្ទើរ​មួយ​នគរ...

បទវិភាគ៖ តើ​នរណា​សម្លាប់​លោក​បណ្ឌិត កែម ឡី?

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅតែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ។ ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ? មនុស្ស​ជាច្រើន​បាន​ដាក់​ការសង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០...

ចៅអធិការ​វត្ត​នៅ​ថៃ៖ រូបរាង​ប្រាសាទ​និង​រចនាបថ​ដែល​ខ្លួន​សង់​នោះ មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​ទេ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​នានា ដែល​មាន​រចនាបថ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ថា​មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​គំនូស​ប្លង់​ដែល​ពួកគេ​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រោយពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​បណ្ដាញ​សង្គម Facebook ថា រូបរាង​ប្រាសាទ និង​រចនាបថ​ដែល​ថៃ បាន​សាងសង់​នោះ គឺជា​ការ​លួច​ចម្លង​តាម​ប្លង់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ ក្រសួង​វប្បធម៌...

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ...

ព័ត៌មានថ្មីៗ