26 C
Phnom Penh

CATEGORY

ច្បាប់

អ្នក​ឃ្លាំមើល៖ ករណី​ផ្សេង​ស្រដៀង​គ្នា​នឹង​ករណី​បណ្ឌិត សេង សារី ក៏​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ដែរ

អ្នក​ឃ្លាំមើល​សង្គម​បាន​សរសេរ​ព្រោងព្រាត​ជុំវិញ​ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី ថា​ករណី​ផ្សេង​ដទៃ​ទៀត​ក៏​អាច​មាន​ការ​ភ័ន្តច្រឡំ​ដូចគ្នា​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឈ្វេងយល់​ពី​គោលបំណង​ពិត​របស់​ជនរងគ្រោះ​ទាំងនោះ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ និង​មន្ត្រី​គណបក្ស​នយោបាយ បាន​បញ្ចេញ​មតិ​យោបល់​ជា​លក្ខណៈ​សុទិដ្ឋិនិយម​ខ្លះ...

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ...

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន...

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ...

លោក ខៀវ សុភ័គ បដិសេធ​ឈ្មោះ ចាន់ វិទូ ជា​ជំនួយការ​លោក ស ខេង ហើយ​ស្នើ​ចាត់​វិធានការ​តាម​ច្បាប់

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ វិទូ លែង​ជា​ជំនួយការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​បុគ្គល​រូប​នេះ ប្រសិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ។ លោក...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ក្រុម​វិនិយោគ​ដែល​បាត់​លុយ ៣០​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន GFX ប្តឹង​ទៅ​តុលាការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ដែល​បាន​បាត់​លុយ​ចំនួន ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន GoldFX Investment ឱ្យ​ប្តឹង​ទៅ​តុលាការ​កម្ពុជា​ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់។ លោក​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា...

ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ រង​ការ​ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

បុគ្គលិក​ទូរទស្សន៍ ហង្ស​មាស និង​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ សម្រេច​ប្តឹង​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ចំនួន ២​រូប គឺ​ព្រះរាជអាជ្ញា ទី សុវិនថាល់ និង​ព្រះរាជអាជ្ញារង វុធ...

ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក

ក្រុម​អាជ្ញាធរ​សន្តិសុខ​របស់​ខណ្ឌ​ដូនពេញ បាន​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ហេតុផល​ថា សម័យ Covid-19 អាជ្ញាធរ​ហាម​ការ​ជួបជុំ​គ្នា។ ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» ជា​ក្រុម​ដែល​ភាគច្រើន​ជា​ភរិយា និង​កូន​របស់​អតីត​មន្ត្រី...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​អ្នក​ធ្វើ​ដំណើរ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ស្ត្រី​ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​នោះ ថា​ត្រូវតែ​កែលំអ​ក្រុម​មន្ត្រី​ទាំងនោះ​ជាបន្ទាន់ និង​មាន​វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​រូប។ សារ​រិះគន់​របស់​អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​នគរបាល​ចរាចរណ៍ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​ខុស​បច្ចេកទេស​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកស្រី ចក់...

អ្នក​វិភាគ៖ អ្នក​មាន​អំណាច​អាច​គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតារ​ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប​និង​ច្បាប់​ទន់ខ្សោយ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប អំណាច​ច្បាប់​នៅ​ទន់ខ្សោយ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់​មាន​ដីធ្លី​តិចតួច និង​ខ្លះ​ទៀត​អត់​មាន​ដីធ្លី​សូម្បីតែ​សម្រាប់​សាងសង់​លំនៅឋាន​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​៨...

ព័ត៌មានថ្មីៗ