27 C
Phnom Penh

CATEGORY

ជម្លោះដីធ្លី

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក សំ សារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

តុលាការ​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​តវ៉ា​ដីធ្លី ៩​នាក់​វិញ​ក្រោយ​ពី​ពួកគេ​យល់ព្រម​ឈប់​តវ៉ា​តាម​លក្ខខណ្ឌ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ចំនួន ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​ហើយ ក្រោយពី​ពួកគេ​ទទួលយក​លក្ខខណ្ឌ​ឈប់​តវ៉ា និង​ទទួល​យក​សំណង​តាម​ដែល​អាជ្ញាធរ​កំណត់ ៨​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ។ បន្ទាប់ពី​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង ៩​នាក់​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត ១០​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក...

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា...

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។ ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន...

លោក ខៀវ សុភ័គ បដិសេធ​ឈ្មោះ ចាន់ វិទូ ជា​ជំនួយការ​លោក ស ខេង ហើយ​ស្នើ​ចាត់​វិធានការ​តាម​ច្បាប់

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ វិទូ លែង​ជា​ជំនួយការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​បុគ្គល​រូប​នេះ ប្រសិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ។ លោក...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន OCIC ចំនួន​៩​នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ចំនួន ៩​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ដែល​បាន​រារាំង​ពួកគេ​ក្នុង​ការ​ចូល​មើល​ដី​ស្រែ​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន OCIC កំពុង​ឈូស​ឆាយ​ដោយ​មិនទាន់​ដោះស្រាយ​សំណង​ជាមួយ​ពួកគេ​រួចរាល់​នោះ។ ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ជា​ម្ចាស់​ដី​ដាក់​ពន្ធនាគារ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ជាច្រើន​រយ​នាក់​ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា...

ពលរដ្ឋ​ស្រុក​បុទុមសាគរ​ចោទ​មន្ត្រី​បរិស្ថាន​ថា​ដឹកនាំ​កម្លាំង​ចម្រុះ​បំផ្លាញ​ផ្ទះ​និង​ដំណាំ​ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​នាំគ្នា​ទៅ​ចាប់​រាន​ដី​ធ្វើ​ចម្ការ និង​សង់​ផ្ទះ​តូចៗ​រស់នៅ​ក្នុង​ឃុំ​ថ្មស ស្រុក​បុទុមសាគរ បាន​ចោទ​មន្ត្រី​មន្ទីរ​បរិស្ថាន និង​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ថា​បាន​ចុះ​ទៅ​រុះរើ​ផ្ទះ និង​កាប់​ដំណាំ​ហូប​ផ្លែ​របស់​ពួកគាត់​ខ្ទេចខ្ទី​គ្មាន​សល់ ដើម្បី​ប្លន់​ដី​យក​ទៅ​ប្រគល់​ជូន​ក្រុមហ៊ុន​វិនិយោគ​ទាំង​កំរោល។ ពលរដ្ឋ​ចាត់ទុក​សកម្មភាព​របស់​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ថា​ធ្វើឡើង​មាន​លក្ខណៈ​ព្រៃផ្សៃ និង​ប្រមាថ​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិនបើ​ពួកគាត់​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​រារាំង​សកម្មភាព​របស់​ពួកគេ​នោះ។ ពលរដ្ឋ​រងគ្រោះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​កោះកុង...

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន...

អ្នក​វិភាគ៖ អ្នក​មាន​អំណាច​អាច​គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតារ​ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប​និង​ច្បាប់​ទន់ខ្សោយ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប អំណាច​ច្បាប់​នៅ​ទន់ខ្សោយ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់​មាន​ដីធ្លី​តិចតួច និង​ខ្លះ​ទៀត​អត់​មាន​ដីធ្លី​សូម្បីតែ​សម្រាប់​សាងសង់​លំនៅឋាន​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​៨...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹងតាមោក​បន្ថែម​ទៀត ដោយសារ​អំណាច​នៃ​ទឹកលុយ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ លើកឡើង​ថា ដោយសារតែ​អំណាច​នៃ​ទឹកលុយ ហើយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ បាន​នាំ​ឲ្យ​ការ​កាត់​ផ្ទៃ​បឹងតាមោក​ទៅ​ឲ្យ​វិស័យ​ឯកជន ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ហើយ​ផ្ទៃ​បឹង​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​លុប​អស់​ខ្ទេចខ្ទី​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។ ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក​ជាង ៤​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ឈ្មោះ សាយ...

ព័ត៌មានថ្មីៗ