26 C
Phnom Penh

CATEGORY

អំពើ​ពុករលួយ

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ...

ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ រង​ការ​ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

បុគ្គលិក​ទូរទស្សន៍ ហង្ស​មាស និង​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ សម្រេច​ប្តឹង​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ចំនួន ២​រូប គឺ​ព្រះរាជអាជ្ញា ទី សុវិនថាល់ និង​ព្រះរាជអាជ្ញារង វុធ...

មន្ត្រី​និង​ពលរដ្ឋ​ស្នើ ACU ស៊ើប​អង្កេត​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​ភ្នំដិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

មន្ត្រី​រាជការ និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បើក​ការ​ស៊ើបអង្កេត​ចំពោះ​សកម្មភាព​ការងារ​របស់​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ ទាក់ទិន​នឹង​បទល្មើស​នាំចូល​សារធាតុ​មេតាណុល ឬ​អាល់កុល​ក្លែងក្លាយ​ចំនួន ២១​តោន...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​អគ្គនាយក​កាំកុងត្រូល​ថា​កិបកេង​លុយ​ជាតិ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក

មន្ត្រី​រាជការ​ជាច្រើន​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​ហៅ​កាត់​ថា ក.ប.ប. លោក ផាន អូន បាន​កិបកេង​លុយ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី ចំនួន​ជាង ៧​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​បាន​បន្ត​សរសេរ​លិខិត​មក​សារព័ត៌មាន The...

ACU ចាប់​ខ្លួន​ប្រធាន​និង​អនុប្រធាន​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ក្រចេះ​បន្ទាប់ពី​សង​លុយ​ពុករលួយ​ទៅ​ម្ចាស់​ដើម​វិញ

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចាប់​ខ្លួន​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ជាមួយ​អនុប្រធាន​ម្នាក់​ទៀត​អស់​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ខេត្ត​នៅឡើយ។ ប្រភព​ពី​មន្ត្រី​សុខាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ កំពុង​ទទឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ចំណាត់ការ​របស់ ACU បញ្ជូន​ជន​ពុករលួយ​ទាំងនោះ​ឡើង​តុលាការ ដោយ​មិន​មាន​ការ​យោគយល់ ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នក​ឯ​ទៀត​កុំ​ឱ្យ​ធ្វើ​តម្រាប់​តាម។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់ គឺ​មាន​រយៈពេល​យូរ​ថ្ងៃ​មក​ហើយ...

មន្ត្រី​សុខាភិបាល​ទូទាំង​ខេត្ត​ក្រចេះ​ស្វាគមន៍ ACU ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ប្រធាន​ការិយាល័យ​រដ្ឋបាល

ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ផ្នែក​សុខាភិបាល​ទូទាំង​ខេត្ត​ក្រចេះ សាទរ​ចំពោះ​ក្រសួង​សុខាភិបាល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ដែល​បាន​ចាត់​វិធានការ​លើ​រឿង​ពុករលួយ​របស់​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ទឺ ប៊ុនឡេង ចាត់ការ​តាម​ច្បាប់​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ជាប់​កិច្ចសន្យា។ វិធានការ​ច្បាប់​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​ឈ្មោះ ទឺ ប៊ុនឡេង គឺ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​សុខាភិបាល...

ពលរដ្ឋ​ចោទ​ស្នងការ​នគរបាល​ខេត្ត​កំពត​ថា​ទំនង​ជា​អាច​ពាក់ព័ន្ធ​សង្វៀន​ជល់មាន់​នៅ​ស្រុក​ទឹកឈូ ទើប​មិន​បង្ក្រាប

ពលរដ្ឋ​រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត អះអាង​ថា សង្វៀន​ភ្នាល់​ជល់មាន់​មួយ​កន្លែង​មាន​ទីតាំង​នៅ​ភូមិ​ព្រៃឃ្មុំ ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ ដែល​មាន​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ​ពី​សាលាឃុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃឃ្មុំ បាន​បើក​ដំណើរការ​ល្បែង​ភ្នាល់​បញ្ជល់​មាន់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​បង្ក្រាប។ ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​និង​ជម្រុះ​មន្ត្រី​រាជការ​គ្មាន​សមត្ថភាព​ដើម្បី​ប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​ឲ្យ​តូច​ជាង​មុន និង​ជម្រុះ​មន្ត្រី​រាជការ​ដែល​គ្មាន​សមត្ថភាព​ចេញ ដើម្បី​ធានា​នូវ​ការប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​សីហា...

ក្រុម​អ្នក​តស៊ូ​មតិ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ខ្មែរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ពួកគេ​អះអាង​ថា ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​មែន នោះ​វា​នឹង​មាន​ឥទ្ធិពល​ក្នុង​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ក្រាប​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស ស្ថាប័ន​ប្រជាធិបតេយ្យ និង​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​លោក ផាន អូន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល​ទោះបីជា​ក្រសួង​ធ្លាប់​ហាមឃាត់​ក៏ដោយ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​បាន​នាំគ្នា​ចោទ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ថា​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល បើ​ទោះបីជា​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​ធ្វើ​កំណែ​ទម្រង់​បញ្ឈប់​អំពើពុករលួយ​របស់​លោក​នៅ​ក្នុង​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​កន្លងទៅ​ក៏ដោយ។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ជាច្រើន​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

ព័ត៌មានថ្មីៗ