26 C
Phnom Penh

TAG

កម្ពុជា-ចិន

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​បាន​ទេ បើ​នៅតែ​ពឹងផ្អែក​លើ​បរទេស​ដូច​សព្វថ្ងៃ

អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​សញ្ញា​គ្រោះថ្នាក់​បំផុត​សម្រាប់​ពលរដ្ឋ និង​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​យកចិត្ត​វៀតណាម និង​ចិន ដោយ​បើកដៃ​ឱ្យ​ពួកគេ​មក​រស់នៅ​រកស៊ី​មាន​បាន​កើត​កូន​កើត​ចៅ និង​ប្រើប្រាស់​ភោគទ្រព្យ​ជាតិ​របស់​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ទេ បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​បន្ត​យកចិត្ត​យក​ថ្លើម​បរទេស​ដូចជា​វៀតណាម ឬ​ចិន ដែល​ខ្លួន​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក​រិះគន់​ថា ការ​យក​កម្ពុជា​ទៅ​ពឹង​លើ​ប្រទេស​ចិន ឬ​វៀតណាម...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អនាគត​កម្ពុជា​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក ហ៊ុន សែន ទាំងស្រុង​ក្នុង​ការ​ទប់ស្កាត់​ការ​យាយី​របស់​មហាអំណាច

មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា អនាគត​កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​ជ្រើសរើស​រវាង​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុន្តែ​ប្រសិនបើ​មេដឹកនាំ​ខ្មែរ​គិត​ផលប្រយោជន៍​ជាតិ គឺ​ត្រូវតែ​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ ធ្វើ​គោលការណ៍​ទប់ស្កាត់​មហាអំណាច​ដែល​មាន​បំណង​យាយី​លើ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​គួរតែ​សិក្សា​ពី​អតីតកាល​ខ្មៅ​ងងឹត​ដែល​ខ្លួន​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម ដោយសារ​មេដឹកនាំ​ខ្មែរ​កន្លងមក​ដែល​ហាក់​មិន​មាន​គោលជំហរ​នយោបាយ​ការបរទេស​អព្យាក្រឹត្យ​ច្បាស់លាស់។ លោក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ ក៏​កំពុង​ធ្លាក់​ចូល​គន្លង​អ្នក​ដឹកនាំ​ចាស់ៗ​ទាំងនោះ​ដែរ។ លោក​អះអាង​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា​ដើរ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដូច​អតីតកាល​ទៀត​នោះ...

បញ្ញវន្ត​ខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​អាច​ដើម្បី​រំឭក​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ខាត​បន្ត​ទៀត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា អាច​ដើម្បី​ក្រើន​រំឭក​លោក ហ៊ុន សែន អំពី​ការ​រកស៊ី​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ទៅវិញ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​របស់​ចិន...

កិច្ចសម្ភាសន៍៖ គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក ហ៊ុន សែន

កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី អូលីវៀ អ៊ិននូស អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី នៃ​វិទ្យាស្ថាន Davis សម្រាប់​ផ្នែក​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស​នៅ​មូលនិធិ The Heritage Foundation នៅ​វ៉ាស៊ីនតោន ឌីស៊ី ស្តីអំពី៖ «គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក ហ៊ុន សែន»៕

IDEA TALK៖ តើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​មាន​ឯករាជភាព​ផ្នែក​នយោបាយ ប៉ះទង្គិច​បែប​ណា​ដល់​រដ្ឋធម្មនុញ្ញ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​មាន​ឯករាជភាព​ផ្នែក​នយោបាយ ប៉ះទង្គិច​បែប​ណា​ដល់​រដ្ឋធម្មនុញ្ញ?»។

IDEA TALK៖ តើ​ការ​កាត់​ជំនួយ​យោធា​ពី ស.រ.អា សម្រាប់​ប្រទេស​កម្ពុជា អាច​រុញច្រាន​ទម្លាក់​ប្រទេស​នេះ​ទៅ​ក្នុង​ដៃ​ប្រទេស​ចិន ទាំងស្រុង​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​កាត់​ជំនួយ​យោធា​ពី ស.រ.អា សម្រាប់​ប្រទេស​កម្ពុជា អាច​រុញច្រាន​ទម្លាក់​ប្រទេស​នេះ​ទៅ​ក្នុង​ដៃ​ប្រទេស​ចិន ទាំងស្រុង​ដែរ​ឬ​ទេ?»។

ក្រុម​អ្នក​ឃ្លាំមើល៖ ការ​លើកឡើង​ពី​អធិបតេយ្យភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ គឺ​ផ្ទុយពី​ការពិត​ទាំងស្រុង

ក្រុម​អ្នក​តស៊ូ​មតិ​បាន​ទាត់ចោល​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​អះអាង​ថា ជំនួយ​របស់​មិត្ត​ចិន អាច​ជួយ​ពង្រឹង​ឯករាជភាព​របស់​កម្ពុជា​នោះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត​នៃ​ខ្លឹមសារ​ឯករាជភាព​របស់​ជាតិ​ទាំងស្រុង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​បក្ស​នយោបាយ​លើ​ពិភពលោក ថា​ជំនួយ​ចិន មិន​ត្រឹមតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​នូវ​ឯករាជភាព​ខាង​នយោបាយ​ទៀត​ផង។ លោក ហ៊ុន សែន...

ចិន​ស្នើសុំ​បង្កើត​ចំណង​មិត្តភាព​ជាមួយ​ខេត្ត​ចំនួន​បី​នៅ​កម្ពុជា

រដ្ឋាភិបាល​ចិន បាន​ស្នើ​កម្ពុជា​ដើម្បី​សុំ​បង្កើត​ខេត្ត​ចំនួន​៣ ដែល​ជាប់​នឹង​ខេត្ត​ហ៊ូប៉េ​ប្រទេស​ចិន ដើម្បី​បង្កើន​ចំណង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ដែល​បាន​បែកធ្លាយ ឱ្យ​ដឹង​ថា មន្ទីរ​ការបរទេស​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ស្នើ​បង្កើត​ចំណង​មេត្រីភាព​រវាង​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ជាមួយ​នឹង​ខេត្ត​សៀមរាប កំពត និង​ក្រុង​ព្រះសីហនុ ក្នុង​គោលបំណង​បង្កើត​ភាព​ស្និទ្ធស្នាល និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ខេត្ត​ខាងលើ។ បើ​តាម​លិខិត​បញ្ជាក់​ថា ខេត្ត​ហ៊ូប៉េ របស់​ចិន ជា​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន និង​ជា​ខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ខ្សែក្រវាត់...

បទវិភាគ៖ តើ​អ្វី​ជា​ហានិភ័យ និង​ជា​ដំណោះស្រាយ​ចំពោះ​នយោបាយ​ការបរទេស​របស់​កម្ពុជា​បច្ចុប្បន្ន?

នយោបាយ​ការបរទេស​របស់​របប​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើ​ឃើញ​ថា ជា​នយោបាយ​បម្រើ​បរទេស និង​បង្កើត​គ្រោះ​ធំ​ចំពោះ​ជាតិ។ អ្នកវិភាគ​សង្គម​ខ្លះ​មើលឃើញ​ថា ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដ៏​យូរលង់​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទន់ខ្សោយ និង​ក្លាយ​ជា​រដ្ឋ​បម្រើ​វៀតណាម ឬ​ចិន​ដាច់មុខ។ បន្ទាប់ពី​លើក​ទ័ព​លុកលុយ​ប្រទេស​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ក្នុង​ខែ​មករា ឆ្នាំ​១៩៧៩ មក វៀតណាម​បាន​រៀបចំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា និង​អនុវត្ត​នយោបាយ​លទ្ធិ​កុម្មុយនីស្ត​និយម។ ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា វៀតណាម​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ខ្មែរ​ជាបន្តបន្ទាប់ និង​ដោយ​អាថ៌កំបាំង។...

Latest news