TAG
កម្ពុជា-អាមេរិក
IDEA TALK៖ បើរដ្ឋាភិបាលខ្មែរចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវ តើពលរដ្ឋខ្មែរ-អាមេរិកាំងមានកាតព្វកិច្ចយ៉ាងណាឲ្យសមជាពលរដ្ឋប្រទេសសេរី?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្តីអំពី៖ «បើរដ្ឋាភិបាលខ្មែរចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវ តើពលរដ្ឋខ្មែរ-អាមេរិកាំងមានកាតព្វកិច្ចយ៉ាងណាឲ្យសមជាពលរដ្ឋប្រទេសសេរី?»។
អនុព័ន្ធយោធាអាមេរិកថ្មីបំពេញបេសកកម្មការទូតក្រោយកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយចិន
ក្រសួងការពារជាតិកម្ពុជា អះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីមកបំពេញបេសកកម្មការទូតយោធានៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ការបំពេញបេសកកម្មការទូតយោធានៅកម្ពុជារបស់ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីនេះ ធ្វើឡើងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា។
ប្រភពដដែលអះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មី លោក ថាំង លី ( THANG LY)...
IDEA TALK៖ តើកម្ពុជាត្រូវធ្វើខ្លួនបែបណា ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ស្តីអំពី៖ «តើកម្ពុជាត្រូវធ្វើខ្លួនបែបណា ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក?»។
IDEA TALK៖ តើអំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជាអាចបោកប្រាស់សហរដ្ឋអាមេរិកតាមរយៈការជួលក្រុមអ្នកបញ្ចុះបញ្ចូលដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីអំពី៖ «តើអំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជាអាចបោកប្រាស់សហរដ្ឋអាមេរិកតាមរយៈការជួលក្រុមអ្នកបញ្ចុះបញ្ចូលដែរឬទេ?»។
IDEA TALK៖ ទំនាក់ទំនងកម្ពុជា-អាមេរិកឆ្នាំ២០២២
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីអំពី៖ «ទំនាក់ទំនងកម្ពុជា-អាមេរិកឆ្នាំ២០២២»។
ក្រុមអ្នកឃ្លាំមើលរិះគន់ខ្លាំងៗនូវការជួលក្រុមហ៊ុនដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក
ក្រុមអ្នកឃ្លាំមើលសង្គមប្រតិកម្មថា នៅពេលដែលអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថាការជួលក្រុមហ៊ុនឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ គឺជារឿងល្អ នោះមានន័យថា លុយគឺអាចធ្វើឱ្យអាក្រក់ទៅជាល្អ ដោយប្រាសចាកភាពត្រឹមត្រូវយ៉ាងពិតប្រាកដ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះថា នៅពេលដែលពួកគេផ្តល់តម្លៃទៅលើលុយ ជាជាងភាពត្រឹមត្រូវទៅហើយនោះ ពួកគេនឹងប្រើលុយធ្វើរឿងខ្មៅឲ្យទៅជាស កែប្រែរឿងអាក្រក់ទៅជាល្អ ធ្វើខុសឱ្យទៅជាត្រូវ ថោកទាបទៅជាថ្លៃថ្នូរ...
ស្ថានទូតអាមេរិកនៅកម្ពុជាផ្តើមកម្មវិធីអបអរទំនាក់ទំនងអាមេរិក-កម្ពុជាឆ្នាំ២០២២ (AmCam 2022)
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រកាសចាប់ផ្តើមកម្មវិធីនៅឆ្នាំ២០២២ ដើម្បីប្រារព្ធពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយផ្លែផ្កាជាមួយអាស៊ាន និងកម្ពុជា ឬហៅថា AmCam 2022។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ដែលសារព័ត៌មាន The Cambodia Daily ទទួលបាននៅថ្ងៃទី២៨ មករា នេះ បានសរសេរថា ភ្ញៀវចូលរួមពិធីនឹងបានចូលរួមលេងល្បែងកម្សាន្តជាច្រើន និងទទួលទានអាហារបែបខ្មែរ និងអាមេរិក។ ពិធីនេះក៏មានការប្រគំតន្ត្រីបើកកម្មវិធីដោយចូលរួមពីតារាចម្រៀងខ្មែរ កញ្ញា កេសរ...
លោក សុខ ឥសាន៖ បើព័ត៌មានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលអាមេរិកជាការពិតគឺបញ្ជាក់ពីទឹកចិត្តល្អរបស់កម្ពុជា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ករណីដែលរដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុនឯកជនរបស់អាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យអាមេរិកមានទំនាក់ទំនងល្អជាមួយកម្ពុជា គឺបានឆ្លុះបញ្ចាំងពីកម្ពុជាមានចិត្តល្អជាមួយអាមេរិកវិញទេ ដោយមិនយកអាមេរិកធ្វើជាសត្រូវ។
សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល ដើមអម្ពិល បានដកស្រង់សម្ដីរបស់លោក សុខ ឥសាន នៅថ្ងៃទី២៨ ខែមករា ថា លោកក៏មិនដឹងច្បាស់ដែរពីករណីរដ្ឋាភិបាលជួលក្រុមហ៊ុនឯកជន ដើម្បីបញ្ចុះបញ្ចូលមន្ត្រីអាមេរិក ឬអ្នកតាក់តែងគោលនយោបាយរបស់អាមេរិក កុំឲ្យដាក់ទណ្ឌកម្មលើកម្ពុជានោះ។
លោកបានលើកឡើងទៀតថា ប្រសិនបើជាការលេចធ្លាយព័ត៌មានថា កម្ពុជាជួលក្រុមហ៊ុនឯកជនដើម្បីបញ្ចុះបញ្ចូលអាមេរិកជាការពិតមែន គឺបានបញ្ជាក់ពីទឹកចិត្តល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយអាមេរិក។
កាលពីថ្ងៃទី២១ ខែមករា...
កិច្ចព្រមព្រៀងសម្ងាត់កម្ពុជាជួលក្រុមហ៊ុនជួយស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញត្រូវបានលាតត្រដាង
កិច្ចព្រមព្រៀងសម្ងាត់មានទំហំទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិក ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំណាយសម្រាប់ឆ្នាំ២០២២ ក្នុងការជួលក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ ត្រូវបានក្រសួងយុត្តិធម៌អាមេរិក លាតត្រដាងកាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងជួលក្រុមមេធាវីអាមេរិកាំងមួយដែលចុះហត្ថលេខាដោយតំណាងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដែលត្រូវបានបែកធ្លាយកាលពីថ្ងៃទី២១ ខែមករា នេះ...
មន្ត្រីបក្សប្រឆាំងសោកស្ដាយដែលសមាជិករដ្ឋសភាអាមេរិក លោក Alan Lowenthal ចូលនិវត្តន៍
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង សម្ដែងការសោកស្ដាយចំពោះសមាជិករដ្ឋសភាសហរដ្ឋអាមេរិក លោក អាលែន ឡូវិនថល (Alan Lowenthal) ដែលមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ខាងមុខនេះបន្តទៀតនោះទេ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៩ ធ្នូ ថា សមាជិកសភាសហរដ្ឋអាមេរិក លោក Alan Lowenthal គឺជាមិត្តដ៏ល្អរបស់ជាពលរដ្ឋខ្មែរ...