27 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ភាគ​៥៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។ សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង រៀបរាប់​អំពី​ដំណើរ​ជីវិត​តស៊ូ​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ពី​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា។

ភាគ​៤៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

តើ​បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) ជួប​ឧបសគ្គ និង​បាន​ទទួល​លទ្ធផល​អ្វី​ខ្លះ? សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​លោកតា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។ លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។

ភាគ​៣៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

តើ​ដំណើរការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា មាន​ការ​ប្រព្រឹត្ត​ទៅ​បែប​ណា​ដែរ? សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​លោកតា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។ លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។

IDEA TALK៖ តើ​ហេតុ​អ្វី​លោក ហ៊ុន សែន ចាប់ផ្តើម​ទទួល​ស្គាល់​សុពលភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ហេតុ​អ្វី​លោក ហ៊ុន សែន ចាប់ផ្តើម​ទទួល​ស្គាល់​សុពលភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?»។

បក្ស​ប្រឆាំង៖ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP USA) អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​កិច្ចសន្យា​ធានា​របស់​អន្តរជាតិ​លើ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ប្រើ​ដើម្បី​បញ្ចប់​ជម្លោះ ឬ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្រុម​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្នុង​ការ​រក្សា​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​បាន​ចែង​អំពី​ការ​អស់​សុពលភាព​នៃ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ស្ដីពី​កាតព្វកិច្ច​របស់​ហត្ថលេខី​ទាំងអស់ ក្នុង​ការ​ធានា​នូវ​អធិបតេយ្យ​ជាតិ...

អ្នកវិភាគ៖ ការ​អះអាង​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ហើយ​កិច្ចព្រមព្រៀង​នេះ​ស្លាប់​បាត់​ទៅ​ហើយ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នៅតែ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​គ្មាន​សុពលភាព​សម្រាប់​ប្រទេស​កម្ពុជា​ទៀត​នោះ​ទេ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា តាម​ពិត​បើ​ឈរ​លើ​មូលដ្ឋាន និង​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​អន្តរជាតិ គេ​មិន​អាច​បញ្ចូល​ស្មារតី​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ ២៣ តុលា ១៩៩១ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ទេ...

IDEA TALK៖ ចរន្ត​នៃ​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ក្រៅ​ប្រទេស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «ចរន្ត​នៃ​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ក្រៅ​ប្រទេស»។

ការ​បោះពុម្ព​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ដែល​មាន​រូប​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់

រដ្ឋាភិបាល​សម្រេច​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដាក់​ឱ្យ​ដំណើរការ​ប្រភេទ​ក្រដាស​ប្រាក់​រៀល ៣​ម៉ឺន​រៀល​គំរូ​ថ្មី​នៅ​លើ​ទីផ្សារ ខណៈ​ក្រុម​ប្រឆាំង​បាន​ហៅ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន ដោយ​លើក​ពី​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​នៅ​ពេលនេះ​ថា ជា​លេស​ដើម្បី​បាន​រូប​របស់​លោក​ដាក់​នៅ​លើ​ក្រដាស​ប្រាក់​រៀល​នោះ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​នេះ គឺជា​ការ​ចូលរួម​អបអរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​ចូល​មាតុប្រទេស​វិញ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ផង។ នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម Facebook ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ជា​គោលការណ៍​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​តម្លៃ...

ចលនា​ពលរដ្ឋ​នៅ​ឯនាយ​សមុទ្រ​គាំទ្រ​របាយការណ៍​ដែល​បង្ហាញ​ថា​នីតិរដ្ឋ​របស់​កម្ពុជា​អន់​ថយ

ចលនា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ដែល​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ស្រប​ពេល​ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា​សម្ដែង​ការ​មិន​ពេញចិត្ត​លើ​របាយការណ៍​នេះ​យ៉ាង​ខ្លាំង។ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ចំណុច​ជា​បទដ្ឋាន​វិនិច្ឆ័យ​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​អាស្រ័យ​លើ​មាត់​មេដឹកនាំ​តែ​ម្នាក់ ជាជាង​ច្បាប់​របស់​ប្រទេស​កន្លងមក និង​តាមរយៈ​ល្បែង​នយោបាយ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ជាតិ​ទាំងមូល​ស្ថិតនៅ​ក្រោម​កណ្ដាប់ដៃ​អ្នក​នយោបាយ​ដែល​មាន​អំណាច​ទាំងស្រុង។ ប្រភព​ដដែល​អះអាង​ថា ការ​បង្ហាញ​ពី​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ...

អ្នក​វិភាគ៖ ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក កាលពី​អតីតកាល​នោះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​លើ​កម្ពុជា​បន្ត​ទៀត​ហើយ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា សន្ធិសញ្ញា​ដែល​បាន​ធានា​ដោយ​អន្តរជាតិ​ទាំង ១៩​ប្រទេស​លើ​ពិភពលោក​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ ដូច្នេះ​ការ​បដិសេធ​ចំពោះ​ច្បាប់​អន្តរជាតិ​មួយ​នេះ​របស់​កម្ពុជា គឺ​មាន​ន័យ​ថា ជា​ការ​បដិសេធ​ទៅ​នឹង​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​បាន​សន្យា​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព...

Latest news