27 C
Phnom Penh

TAG

កឹម សុខា

លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19

មេដឹកនាំ​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កុំ​តក់ស្លុត និង​ចុះចាញ់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 គឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ជាពិសេស​ការ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នៃ​វីរុស​នេះ​ដែល​មាន​លក្ខណៈ​កាច​សាហាវ ដែល​កំពុងតែ​ឆ្លង​ចូល​កម្ពុជា​នៅ​ពេលនេះ។ លោក​អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជាច្រើន​មក​ហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលរួម​ការពារ​ក្នុង​ស្មារតី​សាមគ្គីភាព​ដោយ​ចិត្ត​សប្បុរសធម៌ ដោយ​ការ​ទទួល​ខុសត្រូវ មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៅតាម​លទ្ធភាព នោះ​ទើប​ការ​ទប់ស្កាត់​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។ មេដឹកនាំ​កំពូល​នៃ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់ ដែល​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ជា​វ៉ាក់សាំង...

សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង​ថា​ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ​ដូច​ទូក​កំពុងតែ​កល់​លើ​ថ្ម

សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លើកឡើង​ថា ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ដូចជា​ទូក​កំពុងតែ​កល់​លើ​ថ្ម ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិនបាន​ដូច្នោះ​ដែរ។ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក មាស ពិសាល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ថា កាលពីមុន អន្តរជាតិ​តែង​គាំទ្រ​នយោបាយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

មន្ត្រី​បក្ស​ប្រឆាំង៖ កម្ពុជា​បច្ចុប្បន្ន​ក្លាយ​ជា​ទីលាន​ប្រជែង​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ពី​មេដឹកនាំ​នយោបាយ​ធំៗ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រិះគន់​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីលាន​ប្រជែង​ផ្នែក​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ ព្រោះ​តែ​ការ​កេង​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សីលធម៌ និង​គុណធម៌​របស់​មេដឹកនាំ​នយោបាយ​ទាំង​ភាគី​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា មេដឹកនាំ​នយោបាយ​កាន់​អំណាច​អាង​កម្លាំង​កម្ទេច ខណៈ​មេដឹកនាំ​ខាង​ប្រឆាំង​អាង​ឆ្កឹះឆ្កៀល​ឲ្យ​អ្នក​កាន់​អំណាច​លោត​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​ល្បែង​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​បង្ក​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ជាតិ ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ។ លោក​អះអាង​ថា ការ​ធ្វើ​នយោបាយ​បែប​ឆ្កឹះឆ្កៀល​របស់​លោក...

ក្រុម​តស៊ូ​មតិ៖ ការប្រកាស​របស់​លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​កម្លាំង​នយោបាយ និង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក សម រង្ស៊ី មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដូចជា​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ប្រទេស​ភូមា នោះ​ទេ។ ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ បន្ទាប់ពី​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk...

បទវិភាគ៖ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​ឯង?

មហាជន​ទូទៅ​សង្កេត​ឃើញ​ថា ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក ហ៊ុន សែន តែង​មាន​អំនួត​ទៅ​នឹង​ការ​ស្ថិតនៅ​ក្នុង​អំណាច​ដ៏​យូរលង់​របស់​លោក ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន និង​ជឿ​ទុកចិត្ត​បាន​លើ​វិស័យ​សាធារណៈ​អ្វី​មួយ​ឡើយ ជាពិសេស​វិស័យ​សុខាភិបាល​ជាដើម។ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​លោក និង​គ្រួសារ​របស់​លោក? ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ ជា​រឿយៗ​តែង​រិះគន់​លោក ហ៊ុន សែន ថា​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត ៤០​ឆ្នាំ ដោយ​ប្រើ​អំណាច​ផ្ដាច់ការ និង​វិធី​ឃោរឃៅ​ដើម្បី​គ្រប់គ្រង​អំណាច​ផ្ទាល់ខ្លួន។ លោក​ពង្រឹង​អំណាច​តាមរយៈ​ការ​កម្ចាត់​ក្រុម​ប្រឆាំង ឬ​អ្នក​ដែល​មិន​បម្រើ​ផលប្រយោជន៍​របស់​លោក។ ការ​ដឹកនាំ​របស់​លោក...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា «ពាក្យ​ថា​មនុស្ស​តែ​មួយ» លុះត្រាតែ​មនុស្ស​ពីរ​នាក់​នៅ​រួម​សុខទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់ ប៉ុន្តែ​បើ​គ្រាន់តែ​និយាយ​ដោយ​ប្រាសចាក​ពី​ទង្វើ នោះ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ដើម្បី​ឲ្យ​មនុស្ស ២​នាក់​មាន​ស្មារតី និង​គោល​ជំហរ​តែ​មួយ ឬ​ហៅថា​ជា​មនុស្ស​តែ​មួយ គឺ​ត្រូវតែ​មាន​ភាព​ស្មោះត្រង់ ប្តូរផ្តាច់​រួម​សុខទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ផ្ទុយទៅវិញ លោក...

តើ​នយោបាយ​ការទូត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព និង​កំពុង​រង​ការ​ឃ្លាំមើល​ពី​បក្ស​កាន់​អំណាច អះអាង​ថា រដ្ឋាភិបាល​ស៊ុយអែត ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​បន្ត​ជួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​វិស័យ​មួយ​ចំនួន​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា...

ក្រុម​អ្នក​តស៊ូ​មតិ៖ មាន​តែ​មេ​ដឹកនាំ​នយោបាយ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា មេដឹកនាំ​នយោបាយ​ដែល​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​តែ ២​នាក់​ប៉ុណ្ណោះ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា នេះ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ...

លោក កឹម សុខា ប្ដេជ្ញា​ចំពោះ​អ្នកគាំទ្រ​ថា​លោក​មិន​ក្បត់​ជាតិ និង​មិន​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព បាន​ប្ដេជ្ញា​ថា លោក​នឹង​មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​មិន​បោះបង់​ចោល​មាតុភូមិ​កម្ពុជា​ជា​ទីស្រឡាញ់​របស់​លោក​ជាដាច់ខាត។ ការ​ប្ដេជ្ញា​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​នៃ​ខួបកំណើត​គម្រប់​អាយុ ៦៨​ឆ្នាំ​ឈាន​ចូល ៦៩​ឆ្នាំ​របស់​មេដឹកនាំ​ប្រឆាំង​រូប​នេះ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ កន្លង​ទៅ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​បក្ស​កាន់​អំណាច គឺ​លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា លោក​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ពលរដ្ឋ​ខ្មែរ...

តើ​ការ​សាមគ្គី​ផ្ទៃក្នុង​ជាតិ​របស់​កម្ពុជា​អាច​កើត​មាន​ទេ បើ​មេដឹកនាំ​នយោបាយ​នៅតែ​មិន​អាច​រួបរួម​គ្នា​ដូច​សព្វថ្ងៃ​នេះ?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ធំៗ​នៅតែ​មិន​យល់​អំពី​ស្មារតី​រួបរួម​របស់​ជាតិ​ទេ នោះ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯករាជភាព​ដែល​ជា​ក្តី​ស្រមៃ​របស់​ប្រជាជន នឹង​ត្រូវ​ឆេះ​ខ្លោច​វិនាស​ហិនហោច​អស់​នៅ​ពេល​ខាងមុខ​ជាមិនខាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ និង​ពលរដ្ឋ​អាច​សហការ​តស៊ូ​ស្វិតស្វាញ​ជាមួយ​គ្នា​ដោយ​បង្ហាញ​នូវ​ក្តី​បារម្ភ​រវាង​គ្នា​និង​គ្នា​នោះ គឺ​ប្រាកដជា​អាច​បណ្ដុះ​នូវ​ទឹកចិត្ត​ជួយ​ឈឺឆ្អាល និង​ចេះ​លះបង់​ដើម្បី​គ្នា​ទៅវិញ​ទៅមក​ជាមិនខាន។ លោក​អះអាង​ថា កម្ពុជា​ត្រូវតែ​ឈរ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​អភិបាលកិច្ច​ល្អ​តាម​គោលការណ៍​នីតិរដ្ឋ​បែប​ផែន​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​នៃ​វិនាសកម្ម​ទាំងឡាយ​ដែល​បណ្តាល​មកពី​វិបត្តិ​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។ លោក មាជ សុវណ្ណារ៉ា...

Latest news