26 C
Phnom Penh

TAG

គីម ជុងអ៊ុន

ខួប​បង្កើត​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​ចម្លែក​ធ្វើ​ទាំង​យប់

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង ដែល​ជា​រដ្ឋ​អាថ៌កំបាំង​តែងតែ​បង្កើត​ព្រឹត្តិការណ៍​អ្វី​មួយ​ចម្លែក​ជាងគេ។ ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យក្មេង គីម ជុងអ៊ុន គឺ​រដ្ឋ​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​មិន​ដែល​ធ្វើ​អ្វី​មួយ​ឱ្យ​ពិភពលោក​សាទរ និង​ស្ងប់​អារម្មណ៍​ផ្លូវចិត្ត​នោះ​ទេ។ រដ្ឋ​មួយ​នៅ​ឧបទ្វីប​កូរ៉េ បើ​មិន​បាន​គំរាម​ពិភពលោក​ដោយ​ការ​បាញ់​កម្ទេច​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​ចម្លែក​នោះ​ទេ។ រាល់​គ្រប់​ព្រឹត្តិការណ៍​ជាតិ គឺ​សុទ្ធតែ​ហែ​ក្បួន​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មិន​អស់ចិត្ត​ឡើយ។ នៅ​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​ទាំង​យប់ គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កញ្ញា។ ព្រឹត្តិការណ៍​លើក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ហែ​ក្បួន​មីស៊ីល សព្វាវុធ​ធ្ងន់ៗ​ដូច​លើក​មុន​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​ត្រាក់ទ័រ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ក្បួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៅវិញ។ ចំណែក​អ្នក​ដើរ​ព្យុហយាត្រា​ភាគច្រើន​ជា​យុវជន...

មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង​ខណៈ​ប្រជាជន​៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស

ចំណែក​ឯ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ឯណោះ​វិញ មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង ខណៈ​ប្រជាជន ៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស។ លោក គីម ជុងអ៊ុន ជា​មេដឹកនាំ​រដ្ឋ​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​បាន​សារភាព​នៅ​ចំពោះ​មុខ​កម្មាភិបាល​របស់​លោក​ថា ពេលនេះ​ប្រជាជន​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស​ហើយ ដោយសារ​វិស័យ​កសិកម្ម​ជួប​គ្រោះ​ទឹកជំនន់ និង​ការ​បំផ្លាញ​ដោយ​ព្យុះ​ទីហ្វុន​កាលពី​ឆ្នាំ​មុន ខណៈ​ជំងឺ​កូវីដ​ធ្វើ​ឱ្យ​ខូច​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ KCNA បាន​ចុះផ្សាយ​ថា លោក គីម ជុងអ៊ុន បាន​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​នៃ​គណៈកម្មការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ​ដោយ​ប្រាប់​ទៅ​កម្មាភិបាល​របស់​លោក​ថា ប្រទេស​ជាតិ​ទាំងមូល​ជួប​វិបត្តិ​ស្បៀង​ហើយ​នៅ​ពេលនេះ។ លោក​បាន​ឲ្យ​ដឹង​ថា ផលវិបាក​បណ្ដាល​មកពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១​៩...

Latest news