TAG
គឹម សុខ
ក្រុមសង្កេតការណ៍៖ សមិទ្ធផលប្រវត្តិសាស្ត្របុព្វបុរសខ្មែរដែលត្រកូលហ៊ុនប្រឹងកាឡៃ នឹងក្លាយជាសំរាមក្នុងប្រវត្តិសាស្ត្រកម្ពុជា
អ្នកសង្កេតការណ៍អះអាងថា ការប្តូរឈ្មោះមូលដ្ឋានជើងទឹករាមជាការចាប់ផ្តើមរបស់លោក ហ៊ុន ម៉ាណែត ក្នុងការកាឡៃប្រវត្តិសាស្ត្រនៃសមិទ្ធផលរបស់បុព្វបុរសខ្មែរមកជាសមិទ្ធផលផ្ទាល់ខ្លួន នឹងក្លាយជាសំរាមក្នុងប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរចារទុកតជំនាន់ទៅថ្ងៃមុខ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កុម្ភៈ នេះថា លោក ហ៊ុន ម៉ាណែត កំពុងរៀនកាឡៃប្រវត្តិសាស្ត្រតាមលោក ហ៊ុន សែន ដើម្បីលុបសមិទ្ធផលនៃប្រវត្តិសាស្ត្រចាស់ៗ យកមកធ្វើជាសមិទ្ធផលរបស់ខ្លួន...
អ្នកឃ្លាំមើលថាបើចង់បំបាត់ល្បែងខុសច្បាប់ ទាល់តែលោក ហ៊ុន ម៉ាណែត ហ៊ានចាប់ត្រកូលហ៊ុនដាក់គុក
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ចង់បង្ក្រាបល្បែងស៊ីសងនៅប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពនោះ ទាល់តែលោក ហ៊ុន ម៉ាណែត ហ៊ានអនុវត្តច្បាប់ចាប់សមាជិកគ្រួសារត្រកូលហ៊ុន ដែលជាប់ពាក់ព័ន្ធ ដាក់ពន្ធនាគារ ជាពិសេសលោក ហ៊ុន តូ ដែលជាអ្នកជំនួញអបាយមុខល្បែងស៊ីសងគ្រប់ប្រភេទ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ កុម្ភៈ នេះថា អ្នកដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ធំៗនៅប្រទេសកម្ពុជា...
អ្នកវិភាគយល់ថា ថៃ ចង់ជ្រៀតទាញយកផលពីប្រទេសកម្ពុជាដូចប្រទេសវៀតណាមនិងចិនដែរ
ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសកម្ពុជាកំពុងក្លាយជាសាច់មួយដុំនៅលើជ្រញ់ ដែលប្រទេសថៃកំពុងស្រេកឃ្លាន ខណៈប្រទេសវៀតណាម និងចិន កំពុងពុះច្រៀកហែកចែកគ្នាតាំងពីដែនគោករហូតដល់ដែនទឹក ព្រមទាំងលូកលាន់ចូលកិច្ចការនយោបាយផ្ទៃក្នុងប្រទេសកម្ពុជាតាមអំពើចិត្តថែមទៀត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ នេះថា នៅពេលដែលប្រទេសកម្ពុជាមានរដ្ឋាភិបាលមួយដែលគិតតែពីអំណាច មិនគិតពីប្រយោជន៍ជាតិដូចរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ បរទេសជិតខាងដែលចង់ត្របាក់ប្រយោជន៍ពីប្រទេសកម្ពុជានោះ ពួកគេមិនខ្លាចនឹងធ្វើអ្វីៗដើម្បីផ្គាប់ចិត្តមេដឹកនាំដែលឈ្លក់វង្វេងនឹងអំណាចបែបនេះទេ...
ព្រះមហាក្សត្រសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់តាមការស្នើរបស់នាយករដ្ឋមន្ត្រីតពូជថ្មី
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់សម្រាប់ប្រើជាយន្តការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង លើកកម្ពស់គោលការណ៍នីតិរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យមួយស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៧ កុម្ភៈ នេះ ក្រោមហេតុផលថា ការបង្កើតគណៈកម្មាធិការនេះគឺដើម្បីពង្រឹងគុណភាព...
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអំពាវនាវឱ្យសកម្មជនដែលកំពុងរស់នៅក្នុងទឹកដីថៃចេញធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្តអំពាវនាវឱ្យសកម្មជននយោបាយដែលកំពុងភៀសខ្លួនជ្រកកោនក្នុងទឹកដីថៃ ចេញធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយបក្សប្រឆាំងដែលត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនក្រោមផែនការគណបក្សប្រជាជនកម្ពុជាផង និងដើម្បីជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងរស់នៅដោយភៀសខ្លួនក្នុងទឹកដីថៃ លោក ម៉េង សុធារ៉ា បានលើកឡើងថា ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ១ខែដើមឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគជាង៣០គម្រោងតែភាគច្រើនមកពីចិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា រយៈពេល ១ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង ៣០គម្រោង (៣២គម្រោង) ក្នុងទំហំទឹកប្រាក់ជិត ២០០លានដុល្លារអាមេរិក (១៨៧លានដុល្លារ) ក្នុងនោះជាង ៧០ភាគរយ (៧៨%) គឺជាគម្រោងវិនិយោគដែលមានប្រភពមកពីប្រទេសចិន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២គម្រោង នឹងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង...
លោក ហ៊ុន ម៉ាណែត ថាកម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេជុំវិញការពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់ត្រកូលហ៊ុនលោក ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណានោះទេ ជុំវិញការពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនសព្វថ្ងៃនេះ ដែលជាសិទ្ធិរបស់កម្ពុជាដូចគ្នាទៅនឹងប្រទេសទាំងអស់នៅលើពិភពលោកដែរ។
នៅក្នុងពិធីខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដោយការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាដែលចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត ព្រមានថា ការពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិ គឺដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងប្រទេសផង ក៏ដូចជាចូលរួមការពារស្ថិរភាពក្នុងតំបន់ផងចំពោះឧក្រិដ្ឋកម្ម ឬភេរវកម្មដែលត្រូវការកម្ពុជាចូលរួម។
លោកបន្តថា ការបំពាក់យុទ្ធោបករណ៍កងទ័ពកម្ពុជា គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះថារដ្ឋាភិបាលថ្មីនេះបានដាក់ចេញកំណែទម្រង់ជាច្រើន...
អ្នកវិភាគចាត់ទុកលទ្ធផលទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅបារាំងថាទទួលបរាជ័យដ៏អាម៉ាស់
ក្រុមអ្នកវិភាគចាត់ទុកលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ថាជាដំណើរទស្សនកិច្ចដែលទទួលនូវការបរាជ័យដ៏អាម៉ាស់ ដោយសារតែប្រធានាធិបតីបារាំង បានបង្ហាញពីការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ថាជារដ្ឋាភិបាលស្របច្បាប់។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មករា ថា ការដែលលោក ហ៊ុន ម៉ាណែត មិនអាចអញ្ជើញប្រធានាធិបតីបារាំង...
ក្រុមអ្នកវិភាគថាក្នុងស្ថានភាពដែលរដ្ឋាភិបាលមិនឯករាជ្យ មានតែប្រើថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះក្នុងការកសាងព្រែកជីកហ្វូណន
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលខ្មែរដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ប្រើវិធីណាក៏បានក្នុងការសាងសង់ព្រែកជីកហ្វូណន ប៉ុន្តែក្នុងស្ថានភាពដែលរដ្ឋាភិបាលមិនមានជំហរឯករាជ្យពេញលេញដូចពេលនេះ វិធីល្អបំផុតមានតែប្រើថវិកាផ្ទាល់ខ្លួន ឬកម្ចីបរទេសដែលមានតម្លាភាពប៉ុណ្ណោះ ទើបប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរអាចទទួលបានផលប្រយោជន៍ពីព្រែកជីកនេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ការប្រើថវិកាដែលជាកម្ចីចិន យកមកប្រើប្រាស់ក្នុងការសាងសង់ព្រែកជីកហ្វូណន តាមរយៈកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន Build, Operate and...
លោក អ៊ុំ សំអាន ព្រមានថានាយករដ្ឋមន្ត្រីថ្មីកម្ពុជានឹងក្លាយជាជនក្បត់ជាតិ បើយកដែនទឹកខ្មែររកស៊ីនឹងថៃ
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ព្រមានថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នឹងក្លាយជាជនក្បត់ជាតិដូចលោក ហ៊ុន សែន ឪពុករបស់គាត់ដែរ ប្រសិនបើគាត់ហ៊ានយកតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ទៅចូលរួមសហការរកស៊ីប្រេង និងឧស្ម័នជាមួយថៃ ក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសថៃ នៅខែក្រោយនេះ។
លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily...