38.1 C
Phnom Penh

TAG

គឹម សុខ

អ្នក​ឃ្លាំមើល៖ បក្ស​ភ្លើង​ទៀន​គួរ​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត បើ​នៅតែ​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

អ្នក​ឃ្លាំមើល​លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន​គួរ​ធ្វើ​សន្និសីទ​មួយ​ដោយ​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ដោយសារ​មេដឹកនាំ​សកម្មៗ​នៃ​បក្ស​នេះ​ត្រូវ​គេ​បិទ​ខ្ទប់​តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ថា​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ វា​ជា​ការ​បោក​បញ្ឆោត មិនមែន​ជា​ការ​បោះឆ្នោត​នោះ​ទេ ព្រោះ​លទ្ធផល​ត្រូវ​គណបក្ស​ប្រជាជន​គូសវាស​កំណត់​ទុក​ជា​មុន ដើម្បី​ប្លន់​អំណាច​មិន​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។ លោក​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ សហគមន៍​អន្តរជាតិ​សេរី​ប្រជាធិបតេយ្យ​មិន​បាន​ចូលរួម​ទាំង​សង្កេតការណ៍ ទាំង​បច្ចេកទេស និង​មិន​ជួយ​ហិរញ្ញវត្ថុ​ផង​ដែរ ខណៈ​ហិរញ្ញវត្ថុ​ដែល​ចំណាយ​ក៏​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ប្រើ​លុយ​កខ្វក់​របស់​ឈ្មួញ​ងងឹត​ក្នុង​ការ​រៀបចំ​បោះឆ្នោត។ ករណី​នេះ វា​ជា​ឧក្រិដ្ឋកម្ម​បោះឆ្នោត បំផ្លាញ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​បំផ្លាញ​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ប្រជាពលរដ្ឋ។ លោក​ថា...

លោក ហ៊ុន ម៉ាណែត អួត​ពី​ឪពុក​ថា​បាន​នាំ​កិត្តិយស​ជូន​ជាតិ​ដ៏​ធំធេង​ក្នុង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម

កូនប្រុស​ច្បង​របស់​មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ត្រៀម​ស្នង​មរតក​អំណាច​ដ៏​ចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត អួត​ពី​ឪពុក​របស់​ខ្លួន​ថា​ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ឆ្នើម ប៉ិនប្រសប់ និង​ឈ្លាសវៃ​ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ នៅ​ពេលនេះ ដែល​បាន​នាំ​កិត្តិយស និង​ជា​មោទកភាព​ដ៏​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ក្នុង​វត្ត​បទុមវង្សា នៅ​ក្នុង​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន ពិត​ជា​មេដឹកនាំ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​ជាតិ និង​ប្រជាជន ដោយ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ...

អ្នកវិភាគ​រិះគន់​លោក ហ៊ុន សែន ថា​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម

ក្រុម​អ្នកវិភាគ​ឯករាជ្យ រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ធ្ងន់ធ្ងរ​នៅ​ចំពោះ​ក្រសែភ្នែក​អន្តរជាតិ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយសារ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​ប្រមុខ​រដ្ឋ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ឧសភា ថា...

ក្រុម​តស៊ូ​មតិ​ថា​ការ​រៀបចំ​រចនាសម្ព័ន្ធ CPP ជា​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​បំបិទ​សំឡេង​ពហុ​បក្ស

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស គឺជា​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​បំផ្លាញ​ប្រព័ន្ធ​ពហុបក្ស និង​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស ដើម្បី​កម្ទេច​ក្រុម​អ្នក​ប្រជាធិបតេយ្យ បើក​ផ្លូវ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​អាច​ក្តោប​ក្តាប់​អំណាច​បន្ត​ពូជ​តាម​បែប​សន្តតិវង្ស​ទៅ​ថ្ងៃ​មុខ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​គ្រោះថ្នាក់​យ៉ាង​ធំធេង​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​ពួកគេ​បាន​ប្រើ​រចនាសម្ព័ន្ធ​របស់​កុម្មុយនីស្ត​រៀបចំ​បណ្ដាញ​សមាជិក​គណបក្ស​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ដូច​សព្វថ្ងៃ​នេះ...

អ្នក​វិភាគ​ថា​ការ​ដាក់​តាំង​រូបថត​លោក ហ៊ុន សែន នៅ​ទី​សាធារណៈ​គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​គាត់​ជា​ស្តេច​ផែនដី

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដាក់​តាំង​រូប​លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នៅ​តាម​ទី​សាធារណៈ គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​មេដឹកនាំ​ខ្មែរ​រូប​នេះ​ជា​ស្តេច​ផែនដី​យ៉ាង​ពិតប្រាកដ ព្រោះ​ថា​ក្នុង​ប្រទេស​ប្រកាន់​របប​រាជា​និយម​មាន​តែ​ព្រះមហាក្សត្រ​ដែល​មាន​តួនាទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​ប៉ុណ្ណោះ ដែល​ស័ក្តិសម​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ទ្រង់​នៅ​តាម​ទី​សាធារណៈ។ កាលពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​បង្ហោះ​រូបភាព​មួយ​សន្លឹក​អំពី​ការ​ដាក់​តាំង​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ក្នុង​បរិវេណ​សួន​ប៉ោយប៉ែត​តេជោ​ឈ្នះ​ឈ្នះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មេសា នេះ​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អំណាច​ផ្ដាច់មុខ​របស់​លោក...

អ្នកវិភាគ៖ ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ជា​ការ​បោះឆ្នោត​របស់​ក្រុម​យោធា​បំភាន់​ភ្នែក​ពលរដ្ឋ

អ្នកវិភាគ​ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​របស់​ក្រុម​យោធា​ដែល​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​ថា ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​នេះ​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង​ដែល​រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ...

ក្រុម​អ្នកវិភាគ​ថា​ផែនការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០២៥

ក្រុម​អ្នកវិភាគ​ឯករាជ្យ លើកឡើង​ថា ការ​សម្រេច​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​នៅ​ពេលនេះ​ជា​សញ្ញា​ប្រាប់​ថា ការ​ផ្ទេរ​អំណាច​អាច​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥ ប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មេសា នេះ​ថា ការ​សម្រេច​តែងតាំង​ឱ្យ​លោក ហ៊ុន ម៉ាណែត ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ផែនការ​រៀបចំ​មូលដ្ឋាន​បក្ខពួក​កសាង​អំណាច​នៅ​ភ្នំពេញ​ឱ្យ​រឹងមាំ...

ក្រុមប្រឹក្សាធម្មនុញ្ញ​ថា​លោក ហ៊ុន សែន ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​និង​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ

ក្រុមប្រឹក្សាធម្មនុញ្ញ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប និង​កំពុង​ក្រាញ​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​វង្ស​ត្រកូល លោក ហ៊ុន សែន គឺជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ និង​ជា​អ្នក​លើក​កម្ពស់​នីតិរដ្ឋ​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ក្នុង​ឆ្នាំ​១៩៩៧ និង​ព្រឹត្តិការណ៍​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ រួម​ទាំង​សកម្មភាព​ជ្រុលនិយម​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ សុទ្ធតែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​មាត់ជ្រោះ​នៃ​សោកនាដកម្ម​សង្គម​ជាតិ​ទាំងអស់។ អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​រូប​នេះ​លើកឡើង​ថា ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ដោយ​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច ដោយ​ការ​បញ្ឆេះ​កំហឹង​វណ្ណៈ...

ក្រុម​តស៊ូ​មតិ​ព្រមាន​ថា​លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ ព្រមាន​ថា លោក ហ៊ុន សែន មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​មីនា...

លោក ហ៊ុន សែន ច្រានចោល​ការ​ចោទ​ថា​រដ្ឋាភិបាល​និង​បក្ស​ប្រជាជន​ដុត​រាជ​ដំណាក់​ខេត្ត​សៀមរាប

លោក ហ៊ុន សែន ច្រានចោល​ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំគ្នា​ដុត​ព្រះរាជ​ដំណាក់​ដែល​មាន​អាយុ ៧០​ឆ្នាំ​ក្នុង​ខេត្ត​សៀមរាប កាលពី​យប់​ថ្ងៃទី​១២ ខែ​មីនា។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា នេះ លោក ហ៊ុន សែន ថ្លែង​ថា លោក​អនុញ្ញាត​ឲ្យ​ធ្វើការ​ជួសជុល​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ឡើងវិញ បន្ទាប់ពី​មាន​សំណើ​របស់​សម្តេច​ចៅហ្វាវាំង គង់ សំអុល។ លោក​បង្ហាញ​ការ​សោកស្ដាយ​ដែល​អគ្គីភ័យ​ឆេះ​ព្រះរាជ​ដំណាក់​ថ្មីៗ​នេះ និង​បាន​ច្រានចោល​ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​និង​បក្ស​ប្រជាជន​កម្ពុជា​ដុត​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប។ ក្រៅពី​បង្ហាញ​ការ​សោកស្ដាយ...

Latest news