28 C
Phnom Penh

TAG

គួច ចំរើន

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ជាដើម បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​មាន​ទ្រព្យ និង​អំណាច​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លួច​ធ្វើ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំងនេះ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​បាន​ចោទ​លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​បន្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ជាន់​លើ​បរិវេណ​ដី​ព្រៃកោងកាង...

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​ក្រោយពី​អ្នក​ទាំង​ពីរ​ចូល​កាន់​តំណែង គឺ​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​បាត់បង់​ទៅៗ។ ប្រភព​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ទាំង​ពីរ​នេះ​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន​នៅ​លើ​បរិវេណ​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ព្រៃកោងកាង គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម បឹង​អូរ​ធម្មជាតិ និង​បរិវេណ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ជាដើម។ ពួកគេ​និយាយ​ថា លោក...

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​អ្នក​ចត​យានយន្ត​និង​ដាក់​សម្ភារៈ​លក់ដូរ​នៅ​លើ​ចំណី​ផ្លូវ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​ម្ចាស់​យានយន្ត និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​យក​សម្ភារៈ​ទៅ​ដាក់​តាំង​ប្រកប​អាជីវកម្ម និង​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ ធ្វើ​ឱ្យ​បាត់បង់​នូវ​សណ្ដាប់ធ្នាប់ សោភណភាព និង​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង។ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដោយ​ដាក់​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ​យក​ចំណី​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ប្រកប​អាជីវកម្ម និង​ចត​យានយន្ត​របស់​ខ្លួន​នោះ​ទេ ដោយ​ចាត់ទុក​ថា​នាំ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ សោភណភាព និង​ធ្វើ​ឱ្យ​គ្មាន​ចំណី​ផ្លូវ​ដើរ​សម្រាប់​អ្នក​ថ្មើរ​ជើង​ជាដើម។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​រក្សា​របៀប​រៀបរយ​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ រួម​មាន​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ឈប់ ឬ​ចត...

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ដែល​បាន​ឃុបឃិត​អនុញ្ញាត​ឲ្យ​បើក​បនល្បែង​ល្មើស​ច្បាប់​តាម​អនឡាញ​ផ្ទុយពី​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី និង​ល្មើស​វិធានការ​របស់​ក្រសួង​សុខាភិបាល។ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​វីដេអូ​មួយ​បាន​បែកធ្លាយ​តាមរយៈ​បុគ្គលិក​មួយ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ដឺសេនជូរី ដែល​ធ្វើការ Live video តាម​បណ្ដាញ​សង្គម Facebook...

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។ ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន ផ្ទះ​លម្ហែ រីស្សត និង​បឹង​ហ្គាឡូ ជាដើម បាន​សង់​រំលោភ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ មិន​ត្រឹម​តែប៉ុណ្ណោះ ទីតាំង​ទាំងនោះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​សន្លឹម​យ៉ាង​អនាធិបតេយ្យ។ ប្រភព​បន្ត​ថា ម្ចាស់​សំណង់​ដែល​បាន​សង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​កោះរ៉ុងសន្លឹម គឺ​ម្ចាស់​ទីតាំង​ខ្លះ​មាន​ងារ​ជា​ឧកញ៉ា...

ពលរដ្ឋ​និង​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ​បន្ត​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ចាប់​ជំរិត​មនុស្ស​បង្ខាំង​ទារ​ប្រាក់

ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ សម្ដែង​ការ​ព្រួយបារម្ភ​លាយឡំ​នឹង​ការរិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ចំពោះ​សមត្ថភាព​លើ​ការងារ​ដឹកនាំ​ទប់ស្កាត់​បទល្មើស​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បទល្មើស​ជួញដូរ​អាវុធ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​សកម្មភាព​បាញ់​បោះ​សេរី និង​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កំពុង​កើតមាន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​កក្រើក។ ពលរដ្ឋ​នៅ​ខេត្ត​នេះ​បាន​លើកឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាក់​បណ្តោយ​ឲ្យ​ជនល្មើស​អាច​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ការ​ភ័យខ្លាច​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ និង​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។ ក្រុម​ប្រជាពលរដ្ឋ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ការរស់នៅ និង​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ត្បិត​ពួកគាត់​តែងតែ​សង្កេត​ឃើញ​ថា ក្រុម​ជនល្មើស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន បាន​ចេញ​ធ្វើ​សកម្មភាព​ចាប់​មនុស្ស​បង្ខាំង​ទារ​ប្រាក់ និង​ប្លន់​ប្រដាប់​អាវុធ​ជាដើម បាន​កើតមាន​ជាច្រើន​ករណី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក្បែរៗ​តំបន់​ដែល​ពួកគាត់​រស់នៅ។ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា...

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​រដ្ឋបាល​ខេត្ត​នេះ​បញ្ចេញ​របាយការណ៍​អ្នក​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​ពួកគេ​បង្កើន​ការ​ប្រុងប្រយ័ត្ន

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ចម្ងល់​ថា មូលហេតុ​អ្វី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​អត្រា ឬ​ចំនួន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ឆ្លង​ជំងឺ Covid-19 ជា​ប្រចាំថ្ងៃ ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ ជាពិសេស​សាធារណជន​បាន​ដឹង​ចូលរួម​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទូលំទូលាយ​នោះ។ មន្ត្រី​រាជការ និង​ពលរដ្ឋ បាន​រិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​មាន​ចេតនា​បិទ​អត្រា​ឆ្លង​ជំងឺ Covid-19 មិន​ឲ្យ​សាធារណជន​បាន​ដឹង​ឲ្យ​ទូលំទូលាយ ខណៈ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​រាជធានី-ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ផ្តល់​ព័ត៌មាន​ជុំវិញ​អត្រា​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង និង​ចូលរួម​បង្ការ​ទាំងអស់​គ្នា។ ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​លោក គួច...

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​បន្ត​ព្រួយ​បារម្ភ​ពី​ជំនន់​ទឹកភ្លៀង និង​ចោទ​អាជ្ញាធរ​មិន​រវល់​អើពើ

ពលរដ្ឋ​រស់នៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ បន្ត​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ជំនន់​ទឹកភ្លៀង​ជន់​លិច​លំនៅឋាន​របស់​ពួកគាត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ធ្ងន់ធ្ងរ។ កាលពី​ដើម​សប្តាហ៍​នេះ លំនៅឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​លេខ១ និង​សង្កាត់​លេខ៤ ក្នុង​ក្រុង​ព្រះសីហនុ បាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។ ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ១ ដែល​លំនៅឋាន​របស់​គាត់​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​ផលិត​ទឹកស្អាត អានកូ បាន​បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹក​ហូរ​ចេញ ទើប​បណ្តាល​ឲ្យ​លិច​ផ្ទះ​គាត់។ ពលរដ្ឋ​បន្ត​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​មាន​វិធានការ​តាំងតែ​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ ហើយ​ថា​ឆ្នាំ​នេះ​ជំនន់​ទឹកភ្លៀង​បាន​បន្ត​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​បន្ត​ទៀត។ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ ទឹកភ្លៀង​បាន​ធ្លាក់​នៅ​ពេល​យប់​បន្ត​រហូត​ដល់​ព្រឹក...

ពលរដ្ឋ​រិះគន់​លោក ជា សុផារ៉ា និង​មន្ត្រី​ពីរ​រូប​ទៀត​ថា​រួមគំនិត​គ្នា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ទំហំ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឧកញ៉ា​មាន​ទ្រព្យ​ដ៏​ល្បី​ម្នាក់​ឈ្មោះ លី ហាក់ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឈ្មោះ លី ហាក់ គឺ​លោក ចេង ស្រុង បាន​ចុះ​ហត្ថលេខា...

Latest news