30 C
Phnom Penh

TAG

ចាក់​ដី​លុប​ចំណី​ព្រែក

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹងតាមោក​បន្ថែម​ទៀត ដោយសារ​អំណាច​នៃ​ទឹកលុយ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ លើកឡើង​ថា ដោយសារតែ​អំណាច​នៃ​ទឹកលុយ ហើយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ បាន​នាំ​ឲ្យ​ការ​កាត់​ផ្ទៃ​បឹងតាមោក​ទៅ​ឲ្យ​វិស័យ​ឯកជន ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ហើយ​ផ្ទៃ​បឹង​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​លុប​អស់​ខ្ទេចខ្ទី​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។ ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក​ជាង ៤​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ឈ្មោះ សាយ សោភា ដើម្បី​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​អស់​ប្រមាណ ១​ពាន់​ហិកតារ។ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បណ្ដុះបណ្ដាល​មួយ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ...

ពលរដ្ឋ​រិះគន់​វិធានការ​ទប់ស្កាត់​បទល្មើស​របស់​អភិបាល​ខេត្ត​កោះកុង​គ្មាន​ប្រសិទ្ធភាព

ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​អះអាង​ថា ក្រុមហ៊ុន ឬ​ឈ្មួញ​ពុះ​ដី​ឡូត៍ បាន​ដឹក​យក​ដី​ចាក់​លុប​ចំណី​ព្រែក​ធម្មជាតិ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​កើតឡើង​យ៉ាង​អណាធិបតេយ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជីវចម្រុះ ជម្រក​មច្ឆា​សមុទ្រ និង​បណ្តាល​ឲ្យ​ទឹកសមុទ្រ​តំបន់​នោះ​ប្រែ​ជា​ល្អក់។ ប្រជា​នេសាទ​នៅ​តាម​ដងព្រែក​កោះប៉ោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ថា សកម្មភាព​របស់​ក្រុមហ៊ុន ឬ​ម្ចាស់​ដី​ឡូត៍​មួយ​ចំនួន បាន​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក ប៉ុន្តែ​មិន​ឃើញ​មាន​មន្ត្រី​ស្ថាប័ន​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទប់ស្កាត់​នោះ​ទេ។ ជាង​នេះ​ទៀត អាជ្ញាធរ​ហាក់​មាន​ចេតនា​លាក់បាំង​អត្តសញ្ញាណ​ម្ចាស់​ក្រុមហ៊ុន...

Latest news