30 C
Phnom Penh

TAG

ចិន-តៃវ៉ាន់

វិភាគ៖ ចិន​គួរតែ​លេប​តៃវ៉ាន់​ដូច​រុស្ស៊ី​លេប​គ្រីមៀរ តែ​ជាង​៧០​ឆ្នាំ​មក​ហើយ​បែរជា​ចិន​មិន​ធ្វើ​ដូចនេះ តើ​មូលហេតុ​អ្វី?

មុន​ចាប់ផ្ដើម​អធិប្បាយ​អំពី​តៃវ៉ាន់ យើង​សូម​រំឭក​ត្រួសៗ​អំពី​ប្រវត្តិ​ដែនដី​គ្រីមៀរ អតីត​តំបន់​ស្វយ័ត​នៃ​ប្រទេស​អ៊ុយក្រែន។ គ្រីមៀរ ជា​ឧបទ្វីប​មួយ​នៃ​ដែនដី​ប្រទេស​អ៊ុយក្រែន តែ​អ៊ុយក្រែន ធ្លាប់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សហភាព​សូវៀត រាប់​ទសវត្ស គឺ​ទើប​តែ​ផ្ដាច់​ចេញពី​សូវៀត​នៅ​ឆ្នាំ​១៩៨៩ ចំ​ពេល​មហាអំណាច​នៃ​សង្គ្រាម​ត្រជាក់​មួយ​នេះ​ដួល​រលំ ដោយសារ​មិន​អាច​ប្រជែង​សព្វាវុធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ស្រប​ពេល​ដែល​ប្រជាជន​រស់នៅ​ក្រោម​របប​សង្គម​និយម​នេះ​បន្ត​ទៀត​បាន។ ក្រោយ​ពី​សហភាព​សូវៀត​ដួល​រលំ គឺ​សហព័ន្ធ​រុស្ស៊ី ក៏​មក​ចាប់​រូបរាង​ឡើងវិញ។ តែ​រុស្ស៊ី នៅតែ​ជា​ប្រទេស​មហាអំណាច​ដដែល។ នៅ​មួយ​ទសវត្ស​ចុងក្រោយ​នេះ រុស្ស៊ី ដែល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ពង្រីក​មាឌ និង​ឥទ្ធិពល​របស់​សូវៀត...

តៃវ៉ាន់​ព្រមាន​វាយប្រហារ​លើ​ចិន បើ​កងទ័ព​ចិន​មក​កៀក​នឹង​តំបន់​ប្រកាស​អាសន្ន​របស់​តៃវ៉ាន់

រយៈពេល​ជិត ២​សប្ដាហ៍​មក​នេះ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ១៥២​គ្រឿង ឱ្យ​ហោះ​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ដែន​ការពារ​អាកាស​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មេដឹកនាំ​ដែន​កោះ​នេះ​ប្រកាស​ប្រាប់​ពិភពលោក​ថា ការ​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន មក​លើ​តៃវ៉ាន់​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ពេលនេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សង្គ្រាម​វោហារសាស្ត្រ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន។ លោក ស៊ី បាន​ប្រាប់​ទៅ​តៃវ៉ាន់​ឱ្យ​រៀបចំ​ខ្លួន​ឲ្យ​ហើយ​ទៅ​ដើម្បី​មក​រស់នៅ​ក្រោម​ដំបូល​របស់​ក្រុង​ប៉េកាំង ដែល​លោក​ថា​គឺជា​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ជាមួយ​កោះ​តៃវ៉ាន់​យ៉ាង​ពេញលេញ​ដោយ​សន្តិវិធី។ ប៉ុន្តែ​ការ​ចុះចាញ់ ឬ​ចុះញ៉ម​ដោយ​ស្ម័គ្រចិត្ត​របស់​តៃវ៉ាន់ មើល​ទៅ​ដូចជា​មិន​ទៅ​រួច​ទេ​សម្រាប់​មេដឹកនាំ​តៃវ៉ាន់​ស្ត្រី​ខ្លាំង​រូប​នេះ។ អ្នកស្រី​បាន​ទាត់​ចោល​គំនិត​របស់​លោក...

ស្ត្រី​ជើង​ខ្លាំង​តៃវ៉ាន់​សច្ចា​មិន​ឱន​ក្បាល​ទៅ​ជ្រក​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ក្រុង​ប៉េកាំង

ចំណែក​ពី​កោះ​តៃវ៉ាន់​ឯណោះ​វិញ អ្នកស្រី​ប្រធានាធិបតី​ដែន​កោះ​នេះ​ប្រកាស​មិន​ឱន​ក្បាល​ក្រោម​ចិន​ដាច់ខាត ដោយ​ទាត់​ចោល​ការ​ស្នើសុំ​បង្រួបបង្រួម​ពី​ប្រធានាធិបតី​ចិន។ ដែនដី​ពីរ​ដែល​មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដូច​គ្នា សាច់ឈាម​តែ​មួយ កំពុង​ប្រារព្ធ​ទិវា​ជាតិ​មួយ​យ៉ាង​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០២១ នេះ ដោយ​ផ្ញើ​សារ​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​ទៅវិញ​ទៅមក។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ដែនដី​នេះ​ឱ្យ​ទទួល​យក​ផ្លូវ​ដើរ​មួយ​ដែល​គ្មាន​ប្រជាធិបតេយ្យ​សេរីភាព​នោះ​ទេ។ នេះ​ជា​សារ​ដែល​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន តប​ទៅកាន់​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ដែល​បាន​សច្ចា​ធ្វើការ​បង្រួបបង្រួម​ដោយ​សន្តិភាព​ជាមួយ​តៃវ៉ាន់ ដោយ​មិន​បញ្ជាក់​ធ្ងន់ៗ​ដូច​មុន​ថា​ប្រើ​កម្លាំង​ទ័ព​នោះ​ទេ។ ប៉ុន្តែ​គេ​អាច​សម្គាល់​ទឹកមុខ និង​ភាសា​របស់​លោក ស៊ី គឺ​នៅតែ​ខឹង​អ្នកស្រី សាយ អ៊ឹងវិន ដែល​ហ៊ាន​លើកឡើង​ថា...

យន្តហោះ​ចម្បាំង​របស់​ចិន​ដី​គោក​បន្ត​រំលោភ​ដែនអាកាស​តៃវ៉ាន់ ធ្វើ​ឲ្យ​តៃវ៉ាន់​ប្រកាស​អំពី​ភាព​អាសន្ន

ក្នុង​រយៈពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ យន្តហោះ​ចម្បាំង​ចិន​ប្រមាណ ១៤៩​គ្រឿង បាន​ហោះ​រំលោភ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។ បន្ទាប់ពី​យន្តហោះ​ជិត ៤០​គ្រឿង​ហោះ​ពាសពេញ​ដែនអាកាស​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​តុលា ហើយ​មក​ដល់​ថ្ងៃ​ចន្ទ ទី​៤ តុលា ក្រុង​ប៉េកាំង បាន​បង្ហោះ​យន្តហោះ ៥៦​គ្រឿង​មួយ​លើក​ទៀត​ហោះ​ងងឹត​មេឃ​លើ​ដែនអាកាស​នៃ​ដែនដី​កោះ​មួយ​នេះ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​តៃវ៉ាន់​ប្រកាស​អាសន្ន​ទៅកាន់​ពិភពលោក​ថា ចិន​គំរាម​តៃវ៉ាន់​ខ្លាំង​ណាស់។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​អះអាង​ថា យន្តហោះ​ចម្បាំង​របស់​ចិន ដល់​ទៅ ៥៦​គ្រឿង​បាន​ហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ក្នុង​រយៈពេល ១​ថ្ងៃ ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ដែល​ក្រុង​ប៉េកាំង បាន​ធ្វើ​បំពាន​លើ​តៃវ៉ាន់។ នាយករដ្ឋមន្ត្រី​តៃវ៉ាន់...

នាវា​ចម្បាំង​របស់​អង់គ្លេស​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ធ្វើ​ឱ្យ​ចិន​ថ្កោលទោស​យ៉ាង​ខ្លាំង

នៅ​រយៈពេល​ចុងក្រោយ​នេះ មហាអំណាច​លោក​ខាងលិច​កាន់តែ​ប្រមាថ​មើលងាយ​ចិន ដោយ​មិន​ស្ដាប់​ការ​ព្រមាន​របស់​ចិន ទោះ​ជា​ចិន​ចេញ​ច្បាប់​សន្តិសុខ​សមុទ្រ បើក​សិទ្ធិ​ឱ្យ​នាវា​ចិន​តាម​ចាប់ រាំង​ខ្ទប់​មិន​ឱ្យ​នាវា​បរទេស​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង ក៏​នាវា​ទាំងនោះ​នៅតែ​បើក​ឆ្លងកាត់ និង​ធ្វើ​សមយុទ្ធ​ផ្គើន​ដាក់​ចិន។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នាវា​ចម្បាំង​ដ៏​ធំ​របស់​អង់គ្លេស HMS Richmond បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​មិន​ខ្ចី​ស្ដាប់​ការ​ព្រមាន​របស់​ចិន។ ចិន​បាន​ហៅ​ទង្វើ​របស់​អង់គ្លេស​ថា​ជា​ចេតនា​បិសាច។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់ Taiwan News នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ កងទ័ព​នាវា​អង់គ្លេស​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ Twitter ថា នាវា...

អាមេរិក​ប្រាប់​ចិន​ថា​កុំ​ប្រៀបធៀប​តៃវ៉ាន់​ទៅ​នឹង​អាហ្វហ្គានីស្ថាន គឺ​ចិន​មើល​អាមេរិក​និង​តៃវ៉ាន់​ខុស​ហើយ

ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នាំ​ឱ្យ​ប្រទេស​ឥស្លាម​មួយ​នេះ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន លើក​មក​ធ្វើ​ការ​វិភាគ និង​វាយ​បន្ថោក​អាមេរិក ដោយ​ចំអក​ដាក់​កោះ​តៃវ៉ាន់​ថា​កុំ​ទុក​ចិត្ត​អាមេរិក​ខ្លាំង​ពេក ប្រយ័ត្ន​ដូច​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​ចាញ់​សង្គ្រាម​ពួក​តាលីបង់។ កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន Global Times បាន​ចំអក​តៃវ៉ាន់​ថា ដល់​ពេល​ទាល់ច្រក គឺ​អាមេរិក​រត់​ចោល​សម្ពន្ធមិត្ត គឺ​មើល​អាហ្វហ្គានីស្ថាន​ទៅ។ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដែល​អាមេរិក​គាំទ្រ ត្រូវ​បាន​កងទ័ព​តាលីបង់​វាយ​ដួល​រលំ​កាលពី​ថ្ងៃ​ទី​១៥ សីហា ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​រង​ការ​រិះគន់​ជា​ខ្លាំង​ដែល​នាំ​ឱ្យ​លោក​ប្រធានាធិបតី ចូ បៃដិន ប្រតិកម្ម​ជាហូរហែ​ទៅ​នឹង​មជ្ឈដ្ឋាន​ទាំងនោះ ដោយ​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​សម្ពន្ធមិត្ត​ឯទៀត ជាពិសេស​តៃវ៉ាន់​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​គំរាម​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន។ ប្រធានាធិបតី​អាមេរិក លោក...

មេដឹកនាំ​តៃវ៉ាន់​ចំអក​ឱ្យ​ចិន​ថា​កុំ​ច្រឡំ​ថា​តៃវ៉ាន់​អាច​ដូច​គ្នា​ទៅ​នឹង​អាហ្វហ្គានីស្ថាន

ខណៈ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៅ​អាហ្វហ្គានីស្ថាន គាំទ្រ​ដោយ​លោក​ខាងលិច​ដួល​រលំ​ដោយ​ការ​វាយ​រុញច្រាន​ពី​កងកម្លាំង​ឧទ្ទាម​តាលីបង់​ដោយ​ងាយ​បំផុត ហើយ​ចំ​ពេល​ដែល​កងទ័ព​នៃ​ប្រទេស​នេះ​បោះបង់​ការ​ប្រយុទ្ធ​មុន​មក​ដល់ គឺ​កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន Global Times បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ចំអក​ឡកឡឺយ​ដាក់​ដែន​កោះ​តៃវ៉ាន់​ថា ឱ្យ​មើល​មេរៀន​នៅ​អាហ្វហ្គានីស្ថាន​ទៅ​ដែល​កងទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​រត់​ចោល​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដោយ​ទុក​ឱ្យ​ក្រឡាប់​យ៉ាង​ងាយ​បំផុត។ ដោយ​មើលទៅ​ចង់​វាយបក​ឱ្យ​កាសែត​របស់​ចិន​មួយ​នេះ មេដឹកនាំ​តៃវ៉ាន់​លំដាប់​ទី​ពីរ​បន្ទាប់ពី​ប្រធានាធិបតី គឺ​នាយករដ្ឋមន្ត្រី Su Tseng-chang បាន​ឆ្លើយតប​យ៉ាង​រហ័ស​ថា តៃវ៉ាន់​នឹង​មិន​ដួល​រលំ​ដូច​អាហ្វហ្គានីស្ថាន​ឡើយ ទោះ​សង្គ្រាម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​យ៉ាងណាក៏ដោយ។ នាយករដ្ឋមន្ត្រី​តៃវ៉ាន់​រូប​នេះ​បន្ត​ចំអក​ដាក់​កាសែត​ចិន​មួយ​នេះ​វិញ​ថា ទោះបីជា​សត្រូវ​មកដល់​ច្រក​ទ្វារ​ទីក្រុង​តៃប៉ិ ដូច​ក្រុម​តាលីបង់​ចូល​មកដល់​ច្រក​ទ្វារ​ទីក្រុង​កាប៊ុល​ក៏ដោយ គឺ​កងទ័ព​តៃវ៉ាន់​មិន​ទម្លាក់​អាវុធ ឬ​ឈរ​ឱប​កាំភ្លើង​មើល​សត្រូវ​បាញ់​ប្រជាជន ឬ​វាយប្រហារ​នោះ​ទេ គឺ​ពិត​ណាស់​ត្រូវតែ​វាយបក​ហើយ ចំពោះ​មេដឹកនាំ​តៃវ៉ាន់​គឺ​ទាំង​ប្រធានាធិបតី...

ជប៉ុន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​តៃវ៉ាន់​ប្រឆាំង​ផែនការ​របស់​ចិន​លើក​ទ័ព​លុកលុយ​តៃវ៉ាន់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​រួម​កម្លាំង​គ្នា​ជួយ​កោះ​តៃវ៉ាន់ ខណៈ​ប្រទេស​ចិន មាន​ផែនការ​លើក​ទ័ព​ចូល​លុកលុយ​ដែន​កោះ​នេះ​ដើម្បី​កាន់កាប់​ឱ្យ​មក​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន។ នេះ​បើ​តាម​សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Nobuo Kishi ដែល​ជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe បាន​ប្រាប់​ប្រភព​សារព័ត៌មាន​នេះ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួមគ្នា​ជួយ​ការពារ​តៃវ៉ាន់ ហើយ​ប្រឆាំង​នឹង​ផែនការ​របស់​ចិន ដែល​លោក​ថា តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​វាយលុក​ដោយ​កងទ័ព​ចិន។ ការ​លើកឡើង​របស់​ប្រមុខ​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺជា​ការ​កត់សម្គាល់​មួយ​ទៀត​ថា ប្រទេស​ជប៉ុន​បារម្ភ​ជា​ខ្លាំង​អំពី​អនាគត​កោះ​តៃវ៉ាន់​ដែល​អាច​របូត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង។ នៅ​រយៈពេល​ចុងក្រោយ​នេះ ជប៉ុន​កាន់តែ​ជិតស្និទ្ធ​នឹង​កោះ​តៃវ៉ាន់ គឺ​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពង្រឹង​វិស័យ​សន្តិសុខ​ទ្វេភាគី​ទៀត​ផង...

ចិន​បង្ហោះ​យន្តហោះ​៧​គ្រឿង​ទន្ទ្រាន​ដែនអាកាស​តៃវ៉ាន់​ជា​ថ្មី​ទៀត បន្ទាប់ពី​យន្តហោះ​២៨​គ្រឿង​បាន​បំពាន​ដូចគ្នា​នេះ​រួច​ហើយ

សារព័ត៌មាន​តៃវ៉ាន់ Taiwan News បាន​ធ្វើ​សេចក្ដី​រាយការណ៍​ដោយ​ស្រង់​ប្រភព​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ មក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មិថុនា ប្រទេស​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ចំនួន ៧​គ្រឿង​ឱ្យ​ហោះហើរ​ចូល​ដែនអាកាស​តៃវ៉ាន់ ដែល​នេះ​ជា​លើក​ទី​៦ នៃ​ការរំលោភ​ដែនអាកាស​តៃវ៉ាន់ នៅ​ក្នុង​ខែ​មិថុនា នេះ។ យោង​តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ កងទ័ព​ជើងអាកាស​រំដោះ​ប្រជាជន​ចិន បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចូល​ខាងក្នុង​ដែនអាកាស​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដែល​មាន​ចំនួន ៧​គ្រឿង​នេះ គឺជា​លើក​ទី​២ បន្ទាប់ពី​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចំនួន ២៨​គ្រឿង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា។...

Latest news