25 C
Phnom Penh

TAG

ចៅ ភិរុណ

លោក ហ៊ុន សែន ឌឺដង​ទៅ​អាមេរិក​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​មួយ​នេះ​ទេ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និយាយ​ផ្លែផ្កា​ឌឺដង​ទៅ​កាន់​មហាអំណាច​សហរដ្ឋ​អាមេរិក ថា​លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​នេះ​នោះ​ទេ ហើយ​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ជា​លេស​នយោបាយ​ប៉ុណ្ណោះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​នឹង​ទៅ​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​លោក ចូ បៃដិន នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នោះ។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ...

ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ផ្តាច់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១២ វិច្ឆិកា នេះ បាន​ព្រមាន​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​បោះ​ជំហាន​ខុស​ទិសដៅ​ដែល​ងាក​ចេញ​ទាំងស្រុង​ពី​ស្មារតី​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក។ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ថា យុទ្ធនាការ​លាប​ពណ៌​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​មន្ត្រី​យោធា​កម្ពុជា គឺជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បាន​អនុម័ត​កាលពី​ខែ​មីនា ឆ្នាំ​២០២១ ទាំងស្រុង និង​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​សំដៅ​ដល់​ការ​រារាំង​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា​តែង​បង្ហាញ​នូវ​បំណង​ប្រាថ្នា​ចង់​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​ធ្លាប់​មាន​អតីតកាល​ដ៏​ឈឺចាប់​ជាមួយ​គ្នា​ពី​មុន​មក​ក៏ដោយ...

អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ផ្កាយ​មាស​បួន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ

សហរដ្ឋ​អាមេរិក​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដែល​ជា​សមាជិក​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឲ្យ​ស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា...

អាមេរិក​ព្រមាន​អ្នក​ជំនួញ​ខ្លួន​នៅ​កម្ពុជា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​បី​ក្រសួង គឺ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស ដែល​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាស់តឿន​ដល់​អ្នក​ជំនួញ​ជាតិ​អាមេរិក​ទាំងអស់ កុំ​ឲ្យ​ពាក់ព័ន្ធ​មុខ​ជំនួញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ទាំង​បី​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ។ សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​លម្អិត​ថា៖ សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​គាំទ្រ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក។ ការ​វិវឌ្ឍ​ថ្មីៗ​នៅ​កម្ពុជា រួម​ទាំង​អំពើពុករលួយ​ជា​ប្រព័ន្ធ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​រំលោភ​សិទ្ធិមនុស្ស គំរាមកំហែង​ទៅលើ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​កង្វល់​ទាំងនេះ​ជាមួយ​មេដឹកនាំ​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​អត្ថន័យ​ម្តង​ណា​ឡើយ។ ក្រសួង​ការបរទេស ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក...

Latest news