29 C
Phnom Penh

TAG

ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា

លោក ទៀ បាញ់ ថា​អាវុធ​របស់​អាមេរិក​ចាស់ៗ​អស់​ហើយ​មិន​អាច​ឱ្យ​កងទ័ព​ប្រើ​បន្ត​ទៀត​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ចាស់ៗ​អស់​ហើយ ប្រសិនបើ​នៅតែ​បន្ត​ប្រើ​អាវុធ​ទាំងនោះ​ទៀត មាន​តែ​បង្ក​មហន្តរាយ​សម្រាប់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ចំណែក​អាវុធ​ដែល​អាច​ប្រើ​បាន​នៅសល់​តិចតួច​ណាស់ ដូច្នេះ​ក្រសួង​ការពារ​ជាតិ កំពុង​ពិនិត្យ​មើល​ដើម្បី​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង និង​យក​ទៅ​កម្ទេច​ចោល​នៅ​ពេលនេះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​បញ្ចប់​កម្មវិធី​បញ្ចុះ​បឋមសិលា​នៅ​មជ្ឈមណ្ឌល​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​អាវុធ​ចាស់ៗ​ដែល​សេសសល់​នៅ​បាត​ឃ្លាំង​តាំងពី​សម័យ លន់ នល់ មក​ម្ល៉េះ មិន​អាច​ឱ្យ​កងទ័ព​កម្ពុជា​ប្រើប្រាស់​បន្ត​ទៀត​បាន​ទេ។ លោក ទៀ...

លោក ហ៊ុន សែន៖ បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើ​អាវុធ​អាមេរិក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​អង្គភាព​ប្រដាប់​អាវុធ​របស់​កម្ពុជា យក​អាវុធ និង​សម្ភារៈ​យោធា​ដែល​ជា​ផលិតផល​របស់​អាមេរិក យក​ទៅ​កម្ទេច​ចោល​ទាំងអស់។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​អ្នក​ជំនាន់​ក្រោយ​ថា បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​ឱ្យ​សោះ។ មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​១០ ធ្នូ នេះ​ថា អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​អាវុធ​របស់​សហរដ្ឋ​អាមេរិក ច្រើន​តែ​បាន​ចាញ់​សង្គ្រាម ដូចជា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លន់...

អាមេរិក​បន្ថែម​ទណ្ឌកម្ម​មួយ​ទៀត​លើ​កម្ពុជា​ចំ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២

សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា និង​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​យោធា និង​ទណ្ឌកម្ម​លើ​ការ​ជួញដូរ​អាវុធ​ពី​អាមេរិក​ទៅ​កម្ពុជា​ថែម​ទៀត កាលពី​ថ្ងៃ​ពុធ ទី​៨ ធ្នូ។ ទណ្ឌកម្ម​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​កងទ័ព​ចិន​នោះ ត្រូវ​ប្រកាន់​ជំហរ​ឯករាជ្យ និង​អព្យាក្រឹត្យ​នៅ​ពេល​កម្ពុជា​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ទណ្ឌកម្ម​នេះ​នឹង​រឹតត្បិត​ទៅលើ​ការ​លំហូរ​អាវុធ និង​គ្រឿងបរិក្ខារ​យោធា​ពី​អាមេរិក នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​វិធាន​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​កម្ពុជា និង​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ អ្នកស្រី Gina Raimondo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បញ្ជាក់​ថា អាមេរិក​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​គោរព​ចំពោះ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។ តែ​អ្នកស្រី​ទទូច​ថា អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ឱ្យ​រីកចម្រើន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ...

លោក ហ៊ុន សែន ឌឺដង​ទៅ​អាមេរិក​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​មួយ​នេះ​ទេ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និយាយ​ផ្លែផ្កា​ឌឺដង​ទៅ​កាន់​មហាអំណាច​សហរដ្ឋ​អាមេរិក ថា​លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​នេះ​នោះ​ទេ ហើយ​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ជា​លេស​នយោបាយ​ប៉ុណ្ណោះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​នឹង​ទៅ​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​លោក ចូ បៃដិន នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នោះ។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ...

អាមេរិក​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​អំពើពុករលួយ

សហរដ្ឋ​អាមេរិក គ្រោង​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ។ ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ ធ្នូ ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​ចំនួន​ក្នុង​ពិភពលោក​នៅ​សប្តាហ៍​ក្រោយ អំឡុង​ពេល​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​របស់​សហរដ្ឋ​អាមេរិក ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក នឹង​ប្រកាស​នូវ​សំណើ​ដែល​បាន​រៀបចំ​ឡើង ដើម្បី​បិទ​ចន្លោះ​ប្រហោង​ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ទីផ្សារ​អចលនទ្រព្យ និង​ដោះស្រាយ​ចន្លោះ​ប្រហោង​ក្នុង​បណ្ដាញ​តម្លាភាព​សាជីវកម្ម ដែល​អនុញ្ញាត​ឱ្យ​មាន​អំពើពុករលួយ​រីក​ចម្រើន រួម​ទាំង​ដំណើរការ​ដោយ​ខុសច្បាប់​ជាច្រើន​ហូរ​ចូល​សហរដ្ឋ​អាមេរិក​ថែម​ទៀត។ លើស​ពី​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នឹង​ចាត់​វិធានការ​ជាបន្តបន្ទាប់...

IDEA TALK៖ តើ​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​របស់​លោក ហ៊ុន សែន ជា​ទណ្ឌកម្ម​ដោយសារ​បញ្ហា​កំពង់ផែ​យោធា​រាម ឬ​ដោយសារ​បញ្ហា​ប្រជាធិបតេយ្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​របស់​លោក ហ៊ុន សែន ជា​ទណ្ឌកម្ម​ដោយសារ​បញ្ហា​កំពង់ផែ​យោធា​រាម ឬ​ដោយសារ​បញ្ហា​ប្រជាធិបតេយ្យ?»។

IDEA TALK៖ តើ​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​លោក ហ៊ុន សែន នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​ដង្ហើម​សេដ្ឋកិច្ច​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​លោក ហ៊ុន សែន នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​ដង្ហើម​សេដ្ឋកិច្ច​ជាតិ?»។

ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ផ្តាច់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១២ វិច្ឆិកា នេះ បាន​ព្រមាន​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​បោះ​ជំហាន​ខុស​ទិសដៅ​ដែល​ងាក​ចេញ​ទាំងស្រុង​ពី​ស្មារតី​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក។ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ថា យុទ្ធនាការ​លាប​ពណ៌​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​មន្ត្រី​យោធា​កម្ពុជា គឺជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បាន​អនុម័ត​កាលពី​ខែ​មីនា ឆ្នាំ​២០២១ ទាំងស្រុង និង​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​សំដៅ​ដល់​ការ​រារាំង​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា​តែង​បង្ហាញ​នូវ​បំណង​ប្រាថ្នា​ចង់​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​ធ្លាប់​មាន​អតីតកាល​ដ៏​ឈឺចាប់​ជាមួយ​គ្នា​ពី​មុន​មក​ក៏ដោយ...

អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ផ្កាយ​មាស​បួន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ

សហរដ្ឋ​អាមេរិក​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដែល​ជា​សមាជិក​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឲ្យ​ស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា...

អាមេរិក​ព្រមាន​អ្នក​ជំនួញ​ខ្លួន​នៅ​កម្ពុជា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​បី​ក្រសួង គឺ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស ដែល​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាស់តឿន​ដល់​អ្នក​ជំនួញ​ជាតិ​អាមេរិក​ទាំងអស់ កុំ​ឲ្យ​ពាក់ព័ន្ធ​មុខ​ជំនួញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ទាំង​បី​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ។ សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​លម្អិត​ថា៖ សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​គាំទ្រ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក។ ការ​វិវឌ្ឍ​ថ្មីៗ​នៅ​កម្ពុជា រួម​ទាំង​អំពើពុករលួយ​ជា​ប្រព័ន្ធ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​រំលោភ​សិទ្ធិមនុស្ស គំរាមកំហែង​ទៅលើ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​កង្វល់​ទាំងនេះ​ជាមួយ​មេដឹកនាំ​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​អត្ថន័យ​ម្តង​ណា​ឡើយ។ ក្រសួង​ការបរទេស ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក...

Latest news