30 C
Phnom Penh

TAG

ច្បាប់​សញ្ជាតិ​តែ​មួយ

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​ថា​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​គឺ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទេ

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ឈ្មោះ​ថា «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» ថា​ជា​ច្បាប់​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ ខណៈ​ព្រះប្រមុខរដ្ឋ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​បាន​រាជានុញ្ញាត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​រួច​ហើយ​នោះ។ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ពួកគេ​បង្ហាញ​ជំហរ​ប្រឆាំង​នឹង «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» របស់​រដ្ឋាភិបាល​កម្ពុជា​ជាដាច់ខាត ព្រោះថា​ច្បាប់​នេះ​បាន​បិទ​សិទ្ធិ​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ ឬ​លើស​ពី​ពីរ​មិន​ឱ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ ប្រភព​ដដែល​រិះគន់​ថា ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋសភា...

អ្នក​ឃ្លាំមើល៖ ការ​ចុះផ្សាយ​របស់​កាសែត The Guardian ក្លាយ​ជា​ការ​ប្រជែង​ប្រយោជន៍​នយោបាយ​នៅ​ខ្មែរ

អ្នក​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា និយាយ​ថា ការ​ចុះផ្សាយ​ខុស​របស់​កាសែត​អង់គ្លេស The Guardian មិន​គួរ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​ក្នុង​ស្ថាប័ន​កំពូលៗ​នោះ​ទេ ប៉ុន្តែ​ដោយ​ការ​ចាប់ផ្តើម​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លើ​ការ​ចុះផ្សាយ​នេះ បាន​ក្លាយ​ទៅជា​ការ​ប្រជែង​គ្នា​លើ​ប្រយោជន៍​នយោបាយ​ទៅវិញ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ថា លោក​គាំទ្រ​ឱ្យ​មាន​ច្បាប់​នេះ ប៉ុន្តែ​អ្វី​ដែល​លោក​មាន​ការ​សោកស្តាយ​នោះ គឺ​មូលហេតុ និង​នីតិវិធី​នៃ​ការ​បង្កើត​ច្បាប់​នេះ ព្រោះថា​ច្បាប់​នេះ​កើតឡើង​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​មិន​ទាន់​ស្រុះស្រួល​គ្នា​រវាង​អ្នក​នយោបាយ​កំពូលៗ​ដែល​មាន​ឥទ្ធិពល​នយោបាយ​សម្រាប់​កម្ពុជា​នៅ​ពេលនេះ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​ជាច្រើន​ទៀត​ក៏​មាន​ទស្សនៈ​ស្រប​គ្នា​នេះ​ដែរ។ លោក​លើកឡើង​ថា...

IDEA TALK៖ តើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ធ្វើឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ធ្វើឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ?»។

លោក សម រង្ស៊ី៖ ព្រះមហាក្សត្រ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ច្បាប់​កំណត់​សញ្ជាតិ​ត្រូវ​បាន​អនុម័ត

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ខ្មែរ​ត្រូវ​បាន​អនុម័ត ដើម្បី​ធ្វើជា​គំរូ​ក្នុង​នាម​ព្រះអង្គ​ជា​ព្រះប្រមុខរដ្ឋ​របស់​ប្រជារាស្ត្រ​ខ្មែរ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​ក៏​បាន​លើកឡើង​នូវ​ទស្សនៈ​ស្រដៀង​គ្នា​ជុំវិញ​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ដែរ។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា លោក​ទទួល​បាន​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​ពី​ព្រះបរមរាជវាំង​ថា ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រាប់​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ណា ព្រះអង្គ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​មួយរំពេច​នៅ​ថ្ងៃ​នោះ​តែម្តង ដើម្បី​ធ្វើជា​គំរូ​សម្រាប់​មេដឹកនាំ​របស់​កម្ពុជា។ មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ច្បាប់​កំណត់​សញ្ជាតិ​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក...

លោក ហ៊ុន សែន ថា​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​គឺ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បរទេស

លោក ហ៊ុន សែន អះអាង​ថា ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ដែល​ត្រូវ​កាន់​តំណែង​កំពូលៗ​ក្នុង​ស្ថាប័ន​ជាតិ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋ​បរទេស ដោយ​ការ​បង្កក​ទ្រព្យសម្បត្តិ​មេដឹកនាំ​ធំៗ និង​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ផង និង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​ខ្លួនឯង​ផង​ដែរ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​រូប​នេះ បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​រៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ ទី​៨ តុលា នេះ​ថា ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​នេះ គឺ​មាន​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​កម្ពុជា ដែល​អាច​បញ្ចៀស​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស និង​ចៀសវាង​ពី​ការ​កាត់​ពន្ធ​ពី​រដ្ឋ​នៃ​ប្រទេស​ដែល​ខ្លួន​មាន​សញ្ជាតិ​នោះ​ផង​ដែរ​ក្នុង​តំណែង​សំខាន់ៗ​ទាំងនេះ ជាពិសេស​គឺ​តំណែង​ជា​នាយករដ្ឋមន្ត្រី​តែម្តង។ លោក ហ៊ុន សែន បញ្ជាក់​ថា ច្បាប់​នេះ​ត្រូវ​អនុម័ត​ជាបន្ទាន់​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ពី​ឋានៈ​របស់​លោក ដែល​មាន​ការ​ចោទប្រកាន់​ថា​មាន​សញ្ជាតិ​បរទេស។ លោក​បន្ត​ថា...

អ្នក​ឃ្លាំមើល៖ បើ​ច្បាប់​សញ្ជាតិ​មួយ​បង្ហាញ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ រដ្ឋាភិបាល​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លោក កឹម សុខា

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម និង​នយោបាយ អះអាង​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​តម្រូវ​ឲ្យ​មេដឹកនាំ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដែល​ជា​ការ​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​មែន​នោះ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពីព្រោះ​គាត់​មិន​មាន​សញ្ជាតិ​ឯណា​ផ្សេង​ក្រៅពី​សញ្ជាតិ​ខ្មែរ​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​បែប​នេះ ស្រប​ពេល​រដ្ឋសភា​ដែល​មាន​តែ​បក្ស​កាន់​អំណាច បាន​នាំគ្នា​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​កំណត់​សញ្ជាតិ​មេដឹកនាំ​តាម​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook...

Latest news