29 C
Phnom Penh

TAG

ជនភៀសខ្លួន

អាជ្ញាធរ​ថៃ​ដោះលែង​ព្រះសង្ឃ បូរ បេត វិញ​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ក្រុម​សិទ្ធិមនុស្ស​និង UNHCR

អាជ្ញាធរ​ថៃ បាន​សម្រេច​ដោះលែង​ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្មជន​ខាង​កិច្ចការ​សង្គម និង​បរិស្ថាន ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ បន្ទាប់ពី​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ និង​ភ្នាក់ងារ​របស់​អង្គការ UNHCR បាន​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ប្រទេស​ថៃ​ទាន់​ពេលវេលា។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា ករណី​របស់​អតីត​ព្រះសង្ឃ...

UNHCR ខកចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បំភ្លឺ​ជាបន្ទាន់​ពី​អាជ្ញាធរ​ថៃ ទាក់ទង​នឹង​ការ​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ ហើយ​និរទេស​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ជាង​នេះ​ទៅទៀត ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​កំពុង​តាមដាន​ពី​ជោគវាសនា​របស់​អ្នក​ទាំងនោះ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ពេលនេះ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា UNHCR កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​និរទេស​ជនភៀសខ្លួន​បន្ត​ទៀត ព្រោះ​ថា​ពួកគេ​បាន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត UNHCR ក៏​បាន​ដាស់តឿន​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាពិសេស​អាច​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​តាមដាន​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ជាក់​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​ថៃ ផង បញ្ឈប់​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​ទឹកដី​ណា​ដែល​ជីវិត...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ UNHCR បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ខណៈ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ថា​ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រឆាំង​បន្ត​ទៀត​ហើយ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន មិន​អាច​ការពារ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ជិតខាង​ឱ្យ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត បើ​ទោះបីជា​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ។ លោក​បន្ត​ថា ដោយសារតែ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន​រង​ការ​គំរាមកំហែង...

Latest news