30 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត​អ្នក​ញុះញង់​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី

កូនប្រសា​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​អ្នក​ញុះញង់​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ប៉ុន្តែ​អ្នកវិភាគ​ថា ការ​តែងតាំង​នេះ គឺ​ដើម្បី​បង្កើន​អំណាច​សម្លុត​ពលរដ្ឋ​រងគ្រោះ និង​ការពារ​កំហុស​គ្រួសារ ហ៊ុន ប៉ុណ្ណោះ។ លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត។ សេចក្ដី​សម្រេច​អំពី​ការ​កែសម្រួល​សមាសភាព​របស់​អគ្គស្នងការ​នគរបាល​ជាតិ...

ពលរដ្ឋ​ស្នើ​អភិបាល​ខេត្ត​ព្រៃវែង​ចាត់​វិធានការ​ច្បាប់​លើ​មេឃុំ​រកា ឃុបឃិត​បន្លំ​ឯកសារ​លក់​ដី​រដ្ឋ​ឱ្យ​ឈ្មួញ​ស្ងាត់ៗ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ចោទ​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​នេះ​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី ឬ​ឧកញ៉ា​មាន​ទ្រព្យ​លួច​បន្លំ​ធ្វើ​ឯកសារ​លួច​លក់​ដី​ព្រៃលិចទឹក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជា​ជម្រក​ត្រី​ពង​កូន​ទៅ​ឲ្យ​ឈ្មួញ​ដោយ​ស្ងាត់ៗ ដោយ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ឮ​នោះ​ទេ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា រាល់​ថ្ងៃ​នេះ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប និង​លោក នេត នឿន មេឃុំ​រកា បាន​ឃុបឃិត​ក្លែង​ឯកសារ​ដោយ​ខុសច្បាប់​ដើម្បី​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​បរិវេណ​ដី​ប្រភព​ទឹក និង​ជា​ជម្រក​ត្រី​ពង​កូន​ដែល​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ឃុំ​រកា ស្រុក​ពារាំង ធ្លាប់​រស់​អាស្រ័យ​ផល​ជា​រៀងរាល់​ឆ្នាំ​នោះ។ ក្រុម​អ្នក​ស្រុក​បាន​សំណូមពរ​ដល់​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង និង​ថ្នាក់​ដឹកនាំ​ដែល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍...

ពលរដ្ឋ​ចោទ​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក​ថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួល​មនុស្ស​កាប់​រាន​ព្រៃលិចទឹក​របស់​រដ្ឋ

ពលរដ្ឋ​រស់នៅ​ឃុំ​អណ្ដូងទឹក ចោទ​អាជ្ញាធរ​ឃុំ​អណ្ដូងទឹក និង​អាជ្ញាធរ​ស្រុក​បុទុមសាគរ ព្រមទាំង​មន្ត្រី​បរិស្ថាន​មួយ​ចំនួន ថា​បាន​ជួល​មនុស្ស​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​របស់​រដ្ឋ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​លក់​បន្ត​ទៅ​ឲ្យ​ឈ្មោះ យ៉ុង ទៀង ជា​ថៅកែ​រកស៊ី​រត់​ពន្ធ​ប្រេង​ដ៏​ល្បី​ប្រចាំ​ឃុំ​ថ្មស។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ នក រ៉ែម ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក មាន​មន្ត្រី​យោធា មន្ត្រី​នគរបាល និង​មន្ត្រី​បរិស្ថាន​ស្រុក​បុទុមសាគរ ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​កាប់​ព្រៃកោងកាង​រាន​យក​ដី​ជាង ១០​ហិកតារ​នៅ​ក្នុង​តំបន់​សហគមន៍​មាន​ទីតាំង​ជាប់​មាត់​ព្រែក​តាអុក ស្ថិត​ក្នុង​ភូមិ​ជីត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​អ្នកស្រី មិថុនា ភូថង...

ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ​នៅ​មណ្ឌលគិរី​បារម្ភ​បាត់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​ក្រោយពី​ឈ្មួយ​ដី​ម្នាក់​ប្ដឹង​គាត់​ដោយសារ​ទិញ​ដី​ពី​គាត់​មិន​បាន

ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ​នៅ​ខេត្ត​មណ្ឌលគិរី បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន ក្រោយ​ពី​អតីត​នគរបាល​ម្នាក់​បាន​គំរាម និង​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត ខណៈ​គ្រួសារ​របស់​គាត់​មិនព្រម​លក់​ដី និង​មិនព្រម​ទទួល​ប្រាក់។ ជនជាតិ​ដើម​ភាគតិច​ពូនង អ្នកស្រី តែ រ៉ានី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ចន្ទ ទី​១៦ សីហា ថា ដីធ្លី​ទំហំ ១០​ហិកតារ​គឺ​គ្រួសារ​របស់​គាត់​បាន​ដាំ​ដំឡូង ធ្វើ​ស្រែ និង​ដាំ​ផ្លែឈើ​ផ្សេង​ទៀត​តាំងពី​ដូនតា​មក​ម្ល៉េះ។ អ្នកស្រី​ថា បើ​គិតជា​រយៈពេល​នោះ អ្នកស្រី​ថា​ជិត...

ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុប​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ជាង​៣​ពាន់​ហិកតារ​នៅ​មណ្ឌលគិរី

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​លុប​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ជាង ៣​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ តាម​ការ​ស្នើសុំ​របស់​ជនជាតិ​ដើម​ភាគតិច​ទេ នោះ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-វៀតណាម នឹង​បង្ក​ជា​គ្រោះ​មហន្តរាយ​ធំធេង​បំផ្លាញ​ធនធាន​ធម្មជាតិ ជម្រក​សត្វព្រៃ ទឹកជ្រោះ ព្រៃស្រោង ទឹក​អូរ​ធម្មជាតិ និង​ប៉ះពាល់​កូនភ្នំ​តូចៗ​ជាច្រើន។ ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ថា ក្រសួង​មហាផ្ទៃ​បាន​ឯកភាព​លើ​សំណើ​របស់​អភិបាល​ខេត្ត​មណ្ឌលគិរី ដែល​បាន​ស្នើ​ឡើង​នោះ​ហើយ ដោយ​បច្ចុប្បន្ន​នេះ​រង់ចាំ​តែ​សេចក្តី​សម្រេច​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​តែប៉ុណ្ណោះ។ អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង បាន​ផ្ញើ​លិខិត​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស...

ខ្មែរ​អាមេរិកាំង​បារម្ភ​ពី​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​ដីសម្បទាន​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បារម្ភ​ចំពោះ​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​នឹង​រឿង​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​យក​អង្គភាព​កងទ័ព​របស់​គេ​មក​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​គេ​លើ​ទឹកដី​ខ្មែរ។ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ព្យាយាម​បិទបាំង​នឹង​ពលរដ្ឋ​ខ្មែរ​រាប់​ទសវត្ស​អំពី​សេចក្តី​រាយការណ៍​អំពី​ព័ត៌មាន​ដែល​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ស្រុក និង​ពី​ក្រៅ​ស្រុក ធ្វើ​អាជីវកម្ម​លើ​ដី​ខ្មែរ​ជាច្រើន​ម៉ឺន​ហិកតារ​សម្រាប់​ថិរវេលា​ជាច្រើន​ទសវត្ស ហើយ​មិន​ត្រឹមតែ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិសាសន៍​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍ និង​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​ទៀត​ផង ទាំង​បច្ចុប្បន្នកាល ទាំង​អនាគតកាល។ រីឯ​ខាង​ភាគី​ដាក់​ទុន​ពី​យៀកណាម ដូចជា​ប្រធាន​បណ្ដុំ​ក្រុមហ៊ុន​កៅស៊ូ​យៀកណាម Vietnam Rubber Group (VRG) ត្រាន់ ង៉ុកធ័ន (Tran Ngoc Thuan) គេ​មិន​លាក់លៀម​អ្វី​ទេ...

ពលរដ្ឋ​ស្រុក​ស្រែអំបិល​ស្នើ​ឲ្យ​អភិបាល​ខេត្ត​កោះកុង​បង្ក្រាប​បទល្មើស​ទន្ទ្រាន​កាប់​ដី​ព្រៃ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់

ពលរដ្ឋ​រស់នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អះអាង​ថា បទល្មើស​កាប់​រាន​ដី​ព្រៃ​ជា​សម្បត្តិ​របស់​រដ្ឋ​បាន​កើតមាន​ឡើង​រាល់​ថ្ងៃ​ពី​ក្រុម​អ្នក​មាន​ទ្រព្យ និង​មាន​អំណាច​មួយ​ចំនួន កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​ឃុំ​ដងពែង ស្រុក​ស្រែអំបិល ដោយ​មិន​មាន​អាជ្ញាធរ ឬ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចុះ​ពិនិត្យ ឬ​បង្ក្រាប​នោះ​ឡើយ។ ពួកគេ​អះអាង​ថា បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ​នេះ បាន​កើតមាន​ជាង ២​ខែ​កន្លងមក​ហើយ​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដងពែង នៃ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ ប្រភព​ដដែល​បន្ត​ថា យ៉ាងហោចណាស់​មាន​ដី​ព្រៃ​របស់​រដ្ឋ​ជិត ១០០​ហិកតារ​កំពុង​រង​នូវ​ការ​កាប់​ទន្ទ្រាន​ដោយ​ខុសច្បាប់​ពី​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​រស់នៅ​ស្រុក​ស្រែអំបិល និង​រស់នៅ​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បន្ត​ថា បទល្មើស​នេះ​គេ​ឃើញ​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​មធ្យោបាយ​កាប់​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ ក្រោម​រូបភាព​ជួល​មនុស្ស​ឲ្យ​ទៅ​ចូល​កាប់​ផ្តួល​រំលំ​ដើមឈើ រួច​បាន​ជួល​គ្រឿងចក្រ​ឲ្យ​ទៅ​ជីក​កាយ​កំណត់​ព្រំ​ដី​សម្រាប់​សម្គាល់​ម្ចាស់ដី​នីមួយៗ ប៉ុន្តែ​បែរជា​មិន​ឃើញ​មាន​អាជ្ញាធរ...

រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹង​វាលសំណាប​ជិត​៥​ពាន់​ហិកតារ​ឱ្យ​ឧកញ៉ា ឃុន សៀ ក្រុមហ៊ុន​ប៉េង​ហួត និង​ឧកញ៉ា​មួយ​ចំនួន​ទៀត

រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ផ្ទៃ​បឹង​វាលសំណាប ទំហំ​ជិត ៥​ពាន់​ហិកតារ​ក្នុង​ខេត្ត​កណ្ដាល ប្រគល់​ទៅ​ឲ្យ​ឧកញ៉ា ឃុន សៀ និង​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដើម្បី​អភិវឌ្ឍ។ បឹង​វាលសំណាប​មាន​ទំហំ​ជិត ៥​ពាន់​ហិកតារ (៤៨១៥​ហិកតារ) ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ឆ្នាំ​២០១៦ ដោយ​ដាក់​ផ្ទៃ​បឹង​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ចាប់ពី​ខែ​មករា ឆ្នាំ​២០២០ ផ្ទៃ​បឹង​វាលសំណាប​ជិត ៥​ពាន់​ហិកតារ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា និង​បុគ្គល​មាន​លុយ​ដើម្បី​អភិវឌ្ឍ ដូចជា​សង់​បុរី និង​អគារ​ខ្ពស់​ជាដើម។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០ រដ្ឋាភិបាល​ធ្វើ​អនុប្រយោគ​ផ្ទៃ​បឹង​ចំនួន ៤១០០​ហិកតារ​ពី​ដី​របស់​រដ្ឋ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ...

សង្គម​ស៊ីវិល​ជិត​១០០​ស្ថាប័ន​ជំរុញ​ឲ្យ​បញ្ចូល​កង្វល់​និង​តម្រូវការ​ពលរដ្ឋ​រងគ្រោះ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ

អង្គការ​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន ប្រកាស​គាំទ្រ​លិខិត​ចំហ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ដែល​ស្នើ​ឲ្យ​តំណាង​អង្គការ​ស្បៀងអាហារ និង​តំណាង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​នូវ​ក្ដី​កង្វល់ និង​សេចក្តី​ត្រូវការ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។ អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ទៅកាន់​តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា (FAO) ដោយ​ស្នើ​ឲ្យ​ជួយ​លើក​យក​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កសិករ ប្រជា​នេសាទ សហជីព និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ជាតិ និង​សកល​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។ ប្រភព​ដដែល​អះអាង​ថា ដំណើរការ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ...

អាជ្ញាធរ​ពិន័យ និង​បង្គាប់​ឲ្យ​បង់​លុយ ៤​លាន​រៀល​ដោយសារ​ឈរ​ថត​កណ្ដាល​វាលស្រែ​តវ៉ា​រឿង​ដីធ្លី​ភ្លេច​ពាក់​ម៉ាស់

អាជ្ញាធរ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ពិន័យ​ប្រាក់​ចំនួន ៤​លាន​រៀល​លើ​កសិករ ២​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​ចេកមាស ឃុំ​ឈើទាល នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ក្នុង​ករណី​ដែល​ប្រជា​កសិករ​ក្រីក្រ​ឈរ​ថត​លើ​ដី​កណ្ដាល​វាលស្រែ​តវ៉ា​ដីធ្លី ហើយ​បង្ហោះ​លើ​បណ្ដាញ Facebook ដោយ​ភ្លេច​ពាក់​ម៉ាស់។ ប្រភព​ពី​កសិករ​សហគមន៍​ចេកមាស បាន​ឲ្យ​ដឹង​ថា នេះ​ប្រហែល​ជា​ករណី​ដំបូង និង​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​ស្រែ​ចម្ការ​ទៅ​ឈរ​កណ្ដាល​វាលស្រែ​ចម្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ជាង ១​គីឡូម៉ែត្រ ឈរ​ថតរូប​ជុំគ្នា​ដើម្បី​តវ៉ា​រឿង​ដី​ស្រែ​ដែល​បាត់បង់ និង​មិន​បាន​ពាក់​ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​បែប​នេះ។ អ្នកភូមិ​លើកឡើង​ថា ក្នុង​ករណី​គាត់​មាន​កំហុស​មាន​អ្នក​ខ្លះ​មិន​បាន​ពាក់​ម៉ាស់​មែន គ្រាន់តែ​អប់រំ និង​ណែនាំ​ដើម្បី​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ជា​ការ​ស្រេច​ទៅ​ហើយ ដោយសារតែ​អ្នក​ស្រុក​ដែល​នៅ​តំបន់​វាលស្រែ​មិន​ដែល​ពាក់​ម៉ាស់​ទេ​ពេល​ទៅ​ធ្វើ​ស្រែ...

Latest news